" អ្នកគ្រូ ជួយមើល យូហ្គី ផង " ស៊ុងហ៊ូន ដាក់កាយរបស់នាងតូចឲ្យដេកលើគ្រែថ្នមៗ
" នេះមានរឿងអីនឹង "
" ខ្ញុំមិនដឹងទេអ្នកគ្រូ អ៊ុំអនាម័យប្រាប់ថាមានសិស្សស្រីសន្លប់នៅលើដំបូលសាលាខ្ញុំទៅមើលក៏បែបនេះទៅហើយ "
" ទឹកមុខស្លេកស្លាង ខ្លួនប្រាណត្រជាក់ដូចទឹកកក ខោអាវប្រលាក់នឹងទទឹកបែបនេះ យប់មិញមានភ្លៀងធ្លាក់ខ្លាំងណាស់ មិនបានទេបញ្ជូនគេទៅមន្ទីពេទ្យទៅទុកយូរទៀតមិនបានទេ "
" ឡានពេទ្យមកដល់ហើយ " ជេយ៍ រត់ចូលមកចាប់បី យូហ្គី ចេញទៅបាត់
" សង្ឃឹមថានាងមិនអីចុះ " ស៊ុងហ៊ូន តាមសម្លឹងមើលទៅ ជេយ៍ ក្រោយមកខ្លួនក៏ដើរទៅថ្នាក់បាត់ទៅ រឿង យូហ្គី ត្រូវគេធ្វើបាបបានលឺពេញសាលា
" ថាមិច បង យូហ្គី ត្រូវគេធ្វើបាប "
" មិនខុសទេតែអ្វីដែលសំខាន់ណា បងប្រុសរបស់ឯង ពេលនេះក្លាយជាទេវបុត្រជិះសេះសរជួយស្រីស្អាតទៅហើយ "
" បងខ្ញុំនឹង? " ជីហ្យុន លើកម្រាមដៃចង្អុលមកខ្លួនឯង
" ត្រូវហើយគឺបង ជេយ៍ "
" ជារឿងរបស់គាត់ខ្ញុំមិនខ្វល់ទេ "
" ជីហ្យុន តែគេក៏ជាអនាគតបងថ្លៃឯងដែលណា "
" ឯងនិយាយត្រូវ ម៉ារី តែថា គិតឬថាបងយូហ្គី ស្រលាញ់បងជេយ៍នោះ បើមែនបងយូហ្គី គួរឲ្យអាណិតណាស់ "
" គួរឲ្យអាណិតអីទៅ គួរឲ្យច្រណែនត្រូវជាងកើតមកក្នុងគ្រួសារដែលមានមុខមាត់ក្នុងសង្គមរស់នៅសុខស្រួលសឹងអី "
" ខ្ចិលតាប៉ែជាមួយឯងណាស់ ថ្ងៃនេះបងប្រុសចង្រៃនោះមិនមកទេ ខ្ញុំមានសេរីភាពពេញទី "
" ទោះគេមកក៏ឯងនេះសេរីទាំងតែពីដើមមកហើយដែរ "
" តែថ្ងៃនេះខុសគ្នា ហុឹម! អាកាសធាតុថ្ងៃនេះល្អខ្លាំងណាស់ " ជីហ្យុន បែរទៅមើលទេសភាពក្រៅបង្អួច
" សិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំគ្រូបន្ទប់ថ្នាក់ថ្មី "
" Wow! ជីហ្យុន! ជីហ្យុន "
" ហើយវាស្អីឯង? អូ! " ជីហ្យុន កេះមិត្តរបស់ខ្លួនឲ្យងាកមករកខ្លួន ទាំងពីរនាក់ស្រាប់តែភ្លឹកខណៈដែលសម្លឹងមើលមុខលោកគ្រូថ្មី
" ស្វាគមន៍កូនសិស្សទាំងអស់គ្នាខ្ញុំជាគ្រូបន្ទប់ថ្នាក់ថ្មីរបស់ពួកឯង ឈ្មោះ ជុង ហូស៊ុក ហៅលោកគ្រូ ជុង ឬ ស៊ុក ក៏បានរីករាយផងណា " កំលោះសង្ហារមាឌធំល្មមរាងខ្ពស់សង្ហារនិយាយដោយកាយវិការទន់ភ្លន់នឹងបញ្ចេញស្នាមញញឹមដ៏សែនកក់ក្ដៅ ប្រៀបដូចពន្លឺព្រះអាទិត្យ
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ០៥
Start from the beginning
