ភាគទី ០១

Start from the beginning
                                        

/ផាំង ... ផូស .../

" អូយ! នាង " ពេលពួកគេភ្លេចខ្លួន យូហ្គី ក៏ឈ្លាតឱកាសវាយ ពួកគេរហូតដួលទៅលើដីអស់ត្រឹមមួយពព្រិចភ្នែក
" ថ្ងៃក្រោយកុំមករវល់ជាមួយខ្ញុំទៀត " យូហ្គី និយាយហើយក៏ ដើរចេញទៅបាត់

/បន្ទប់ហាត់រាំ/

" យូហ្គី មិនទាន់មកទៀតនេះនាងទៅណា " ខេយ៍ ឈរកាន់កាបូបរបស់ យូហ្គី យកទៅដាក់លើតុហើយក៏ដើរមកឈរមុខកញ្ចក់វិញ ប្រហែលមួយសន្ទុះ យូហ្គី ក៏បើកទ្វារចូលមក
" សុំទោសលោកគ្រូដែលមកយឺត "

" ប្អូនរវល់ទៅណាទើបមកយឺត "
" សុំទោសលោកគ្រូ " យូហ្គី មិននិយាយអីមានតែឱនក្បាលចុះជាការសុំទោស
" មិនអីទេឆាប់ទៅអង្គុយទៅ "
" ចាស! " យូហ្គី ឱនក្បាលម្តងទៀតហើយក៏ដើរទៅអង្គុយជិត ខេយ៍

" បើដឹងថាមកយូរបែបនេះនឹងឲ្យទិញរបស់ឲ្យញាំហើយ "
" ឃ្លានហ៎! ចាំចេញទៅទិញឲ្យ " យូហ្គី រៀបនឹងងើបឈរតែក៏ត្រូវ ខេយ៍ ទាញដៃឲ្យអង្គុយចុះវិញ
" និយាយលេងទេ "
" ហ៎! " អ្នកទាំងពីរអង្គុយមើលមិត្តរួមថ្នាក់រាំ ចំណែក ខេយ៍ មិនដឹងជាកើតស្អីទេចេះតែខិតមកជិត ខេយ៍ ហើយនៅផ្តេកក្បាលលើស្មាររបស់នាងទៀត

" មិនស្រួលខ្លួនហ៎! " យូហ្គីសួរមុខស្មើរ
" អឺ! អត់ទេ សុំទោស " ខេយ៍ប្រញាប់ខិតចេញពី យូហ្គី បន្តិច
" មិនអីទេ " យូហ្គី បន្តមើលទៅគេរាំទៀត

" អឺ! គឺថា ... " សុខៗពួកគេក៏ងាកមកព្រមគ្នាធ្វើឲ្យមុខពួកគេជិតគ្នាខ្លាំង
" និយាយមុនទៅ​ " យូហ្គី រហ័សបែបមុខចេញប្រាប់បានថានាងកំពុងអៀនចំណែក ខេយ៍ក៏ដូចគ្នា
" គឺថា .... បែបនេះ .... " ខេយ៍ហុចសៀវភៅមួយក្បាលឲ្យ យូហ្គី

" ជាស្អី? "
" បើកមើលទៅ " យូហ្គី យកពីដៃ ខេយ៍ហើយបើកមើលក្នុងនោះមានរូបថតរបស់នាងដែល ខេយ៍លួចថតតាំងពីរពេលណាក៏មិនដឹងនៅមានឃ្លាជាបទចំរៀងសរសេរនៅពីក្រោមរូបរបស់នាងទៀតផង យូហ្គី មើលយ៉ាងយកចិត្តទុកដាក់រហូតដល់ចប់

" 2 ឆ្នាំហើយដែលខ្ញុំលួចស្រលាញ់នាង " ខេយ៍សម្លឹងមើលកែវភ្នែកមូលក្រឡង់របស់ យូហ្គី
" ជាការពិតទេ? "
" ខ្ញុំមិនកុហកនាងទេពួកយើងមកទាក់ទងគ្នាបានទេ "
" បានខ្ញុំផ្តល់ឱកាសឲ្យ " យូហ្គី យល់ព្រមព្រោះនាងក៏មិនខុសពី ខេយ៍ដែលនាងក៏មានចិត្តលើ ខេយ៍ដែលគ្រាន់តែនាងមិននិយាយមិន បញ្ចេញឲ្យអ្នកណាដឹង

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now