ស្អែកយើងជូនឯងទៅរៀន ចឹងចាំយើងទៅ

Start from the beginning
                                        

<ស្គាល់ផ្ទះទៀត?   ហើយគេមករកអីដែរម៉ាក់??> ដើមប្រយោគនាយលាន់មាតយនិយាយតិចៗ

<យើស!! អាកូនចង្រៃយ៍មកសួរទៀត ស្រីឯងបើមិនរកឯងអោយរកអ្នកណា?? រកបងឯងមែនទេ?>រាងចំណាស់អត់នឹងគ្រឺតខ្នាញ់អ្នកដែលមាននាមជាកូនប្រុសពៅមិនបានក៏ចាប់មួលត្រជៀករាងក្រាស់ឡើងក្រហម

<ម៉ាក់!!. ម៉ាក់ឈឺ!! លែងសិនទៅ ខ្ញុំឈឺណាស់ម៉ាក់>នាយពេកមាត់ព្យាយាមទប់ដៃរបស់គាត់

<មានរឿងអី? ម៉ាក់លែងសិនទៅ>យ៉ុនហ្គី ដែលទើបតែចុះមកក៏ចូលជួយឃើញថាជុងហ្គុកកំពុងរលីងរលោង

<បងប្រុសខ្ញុំឈឺណាស់ ហិកហិ!>ដោយឃើញអ្នកជាបងចុះមកដល់គេក៏រត់ទៅពួកក្រោយខ្នងរអ៊ូង៉ូវៗប្រាប់បងប្រុស

<មកនេះភ្លាម Jeon Jungkook!>រាងចំណាស់មិនទាន់អស់ចិត្តនឹងកូនក្បាលខូច គាត់ក៏តម្លើងសម្លេងហៅឈ្មោះគេទាំងច្រត់ចង្កេះ

<ម៉ាក់ស្ងប់អារម្មណ៍សិនទៅ!>

<កូនឯងកុំកាន់ជើងគេអី! ដឹងទេស្រីគេមករកដល់ផ្ទះអាសូរតែមួយ លោក 5 6នាក់ ក្នុងមួយថ្ងៃ!!>និយាយចប់គាត់ក៏លើដៃមកញីស្នៀតផ្កាតិចៗ នឹកឃើញក្តៅចិត្តតែម្តង

<ខ្ញុំមិនដឹងទេ បងប្រុសជួយប្រាប់ម៉ាក់ទៅខ្ញុំទៅហើយ! >នាយដឹងសភាពការមិនស្រួលក៏រត់ដកខ្លួនចេញទៅបាត់

   មិនយូរប៉ុន្មានជុងហ្គុកក៏មកដល់សាលាដែលថេយ៍រៀន ស្មាលនេះដល់ម៉ោងចេញទៅផ្ទះល្មម។

     នាយងៀកឆ្វេងស្តាំបន្តិចរួចក៏ប្រទាក់ភ្នែកនឹងរាងតូចដែលមើលមកគេដូចគ្នា នាយញញឹមបន្តិចមុននឹងបើកម៉ូតូសម្តៅទៅ ថេយ៍ឃើញបែបនោះក៏បែរមុខចេញធ្វើជាមិនឃើញ។

<ទីតៗៗ ទីតៗៗ>ស៊ីផ្លេម៉ូតូរាងក្រាស់ចុចហើយចុចទៀតធ្វើអោយរាងតូចលឺហើយក្តៅឆេវ

<នែ៎!! លោកប្រសៃប្រសាទមែន??>នាយតូចឈរច្រត់ចង្កេះដៃម្ខាង ចងមុខក្រញ៉ូវសម្លក់រាងក្រាស់

<ថី???យើងចុចតែយើងតើស!>នាយវៃចិញ្ចើមឌឺដងអ្នកម្ខាងទៀត ធ្វើអោយគេក្តៅក្រហាយធ្វេដង

<ហ៊ិស! លោក លោកឯង ហ៊ើយ~>Tae អស់ពាក្យនិយាយក៏ដើរចេញបានត្រឹមតែចង្អុលគេបិទភ្នែករំងាប់អារម្មណ៍ម៉ួម៉ៅ មុននឹងបោះជំហានតាំងៗចេញទៅ

💫My everything for you💫 (Slowly)Where stories live. Discover now