ភាគ ១៦

867 67 1
                                    

យូណាខាំមាត់ជាប់ ឃើញទេនេះហើយលទ្ធផលដែលហ៊ានមកនិយាយជាមួយជុងគុក អ្វីដែលទទួលមកវិញមិនដែលល្អទេ នាងតែងតែបាក់មុខ វាកើតឡើងដដែលៗតែនាងមិនរៀងចាល មិនចាំទុកក្នុខខួរក្បាលសោះ ។

«សុំទោស ខ្ញុំគ្រាន់តែចង់ឱ្យជុងគុកជូនខ្ញុំទៅផ្ទះវិញ តែមិនអីទេ ខ្ញុំទៅខ្លួនឯងក៏បាន» យូណាទម្លាក់ទឹកមុខចុះធ្វើមុខគួរឱ្យអាណិត

នៅធ្វើមុខគួរឱ្យអាណិតទៀតឬ? ប៉ុននេះចាប់ទុកថាជុងគុកចិត្តល្អពេកទៅហើយដែលមិនបាននិយាយឮៗគ្រាន់តែនិយាយធម្មតា កុំអីនាងច្បាស់ជាខ្មាស់គេមិនខានទេ។

«ជុងគុក ជីមីន» សំឡេងនេះធ្វើឱ្យជុងគុកងាកទៅរកព្រោះគេស្គាល់ច្បាស់ថាជាអ្នកណា។

«ប៊េក...ឯងមកចំពេលនេះល្អហើយ ពិតជាចៃដន្យមែន ឯងជួយជូននាងទៅផ្ទះវិញផង» ប៊េកគ្រាន់តែដើរមកជិតមិនទាន់បានអង្គុយស្រួលបួលផងជុងគុកក៏ចាត់ចែងឱ្យប៊េកមានរឿងធ្វើបាត់។

«ហេតុអីក៏ជាយើងវិញ? យូណា?» ប៊េកងាកទៅមើលក៏ឃើញថាយូណា នាងកំពុងសម្លឹងមើលមកគេ

«ត្រូវហើយជាយូណា ឯងជួយជូននាងទៅវិញផង យើងទៅមុនហើយ» ជុងគុកនិយាយហើយក៏ដាក់លុយនៅលើតុ ហើយកាន់ដៃជីមីនដើរចេញទៅ

«ស្អីវាអញ្ចេះ?» ប៊េកអេះក្បាល ហើយក៏អង្គុយចុះទល់មុខយូណា

«ហើយនាងមកជាមួយអ្នកណា? ហេតុអីក៏មិនទៅវិញខ្លួនឯង?» ប៊េកសួរទាំងមិនយល់ គេនេះណាមិនសូវជាមានចំណូលចិត្តចំពោះយូណាប៉ុន្មានទេ គ្រាន់តែមិនបានស្អប់

«ប៊េក! កម្មង់អីញាុំសិនទៅ ចាំខ្ញុំទៅកម្មង់ឱ្យក៏បានដែរ» យូណាបង្វែររឿង នាងនិយាយដោយស្នាមញញឹមធ្វើដូចមិញនេះគ្មានអ្វីកើតឡើង

«ចឹងក៏បាន» ប៊េកជាមនុស្សមិនចូលចិត្តសួរនាំសាុំញាុំច្រើនគេក៏ចាក់បណ្ដោយតាមយូណាតែម្ដងទៅ

....................

បន្ទាប់ពីចេញពីហាងអាហារនោះជុងគុកនិងជីមីនមិនបានទៅណាទៀតនោះទេគឺពួកគេត្រឡប់មកផ្ទះវិញជាមួយគ្នា។

អ្នកជិតខាងកំពូលស្នេហ៍💋Where stories live. Discover now