꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟾

769 40 2
                                    

ហេតុការណ៍ពេលនេះទាំងមូលគឺស្ថិតក្រោមកណ្ដាប់ដៃរបស់Maikherគ្រប់យ៉ាងទាំងអស់គឺគេជាអ្នកអារកាត់ក្នុងការចាប់ខ្លួនគ្រប់របស់អង្គភាពពិសេសនេះទៅដាក់ទោសគ្មានអ្នកហ៊ានចេញមុខជួយព្រោះពេលនេះMaLaReal ត្រូវរបួសធ្ងន់មិនទាន់ដឹងខ្លួននោះទេ។

៚៚ ដំណាក់Maikher!!!!!

« នាំគេមក!!ហើយពួកគេយកទៅដាក់ឃុំខ្លួនសិនទៅ» Maikherបន្លឺឡើងច្បាស់ៗទៅកាន់កូនចៅគេហើយតាមពិតទៅគេគ្មានគុំនុំអីជាមួយគេទាំងគ្នានោះទេគ្រាន់យកពួកគេជាឈ្នាន់សម្រាប់ធ្វើឲMaLaRealឈឺចាប់ប៉ុណ្ណោះជាពិសេសSugaគេតាមសង្កេតមើលគ្រប់សកម្មភាពគ្រប់របស់គេនឹងMaLaRealគឺស្និតស្នាលលើសពីពាក្យថាអ្នកការពារឆ្ងាយណាស់ហើយអារម្មណ៍របស់MaLaReal ដែលមានចំពោះគេគឺជ្រាជ្រៅណាស់ដូច្នេះគេមិនអាចចាត់ការនាងបានគេក៏យករាងក្រាស់ជាឈ្នាន់ប្រហែលនេះជាកម្មរបស់គេហើយ។

« ទ្រង់ឃុំពួកយើងធ្វើអីពួកយើងមិនបានខុសអីទេ» Rmស្រែកសួរគេមិនយល់ហេតុអីគេអត់ហេតុផលបែបនេះអឺអើតែឯង។

« ហុឹស!!!!យកពួកគេទៅហើយឯងនាំគេមកនេះជាមួយយើង» Maikherមិនតបនឹងអ្វីដែរគេសួរបែរនិយាយផ្សេងទៅ។គេមិនធ្វើអី6នាក់គ្រាន់តែចាប់ខ្លួនគេទាំងអស់ទុកព្រោះថាគេនិយាយហើយថាមានដាក់comeraសុវិត្ថភាពដូចនេះបើSugaមិនបានធ្វើអីMaLaReal គេគ្មានហេតុផលអីថាធ្វើបាបរាងក្រាស់បាននោះទេចឹងមានតែចាប់ពួកគេទុកទាំងអស់។

« ទ្រង់ចង់ធ្វើស្អីខ្ញុំ» Sugaស្រែកសួរព្រោះពេលនេះអស់ការ
អត់ធ្មត់នឹងគេហើយ។

« ហុឹសឯងនឹងដឹងបន្តិចទៀតនេះ » Maikherស្ងើចញញឹមឌឺគេបន្តិចមុខនឹងនាំដំណើររបស់ខ្លួនចូលទៅបន្ទាប់ក្រោមដីរបស់ដំណាក់គេ។ គេយកSugaមកកន្លែងសម្រាប់ធ្វើទារុណកម្មមនុស្សហើយ6នាក់ទៀតនោះឃុំទុកនៅក្នុងគុគងងឹតសិននៅមួយផ្នែកទៀត។

« លែងណា៎!!!លែងទៅ» គ្រប់គ្នារើបម្រាស់គ្រប់គ្នាតែមិនរួច។

~~~Skip~~~

ត្របកភ្នែកស្ដើងកម្រើកតិចក្រោយពីសន្លប់បាត់ស្មារតីអស់ជាយូរ។
MaLaReal ព្រិចភ្នែកបើកឡើងទាំងមិនសូរច្បាស់។

༺ភារកិច្ចបេះដូង༻Where stories live. Discover now