ភាគទី 21 : មិនត្រូវការមិត្តបែបនេះ....

3.2K 224 2
                                    

" ខ្ញុំមានរឿងសួរឯងច្រើនទៀត ឱ្យឯងឆាប់ស្លាប់ម៉េចនឹងសប្បាយ? ទុកចិត្តចុះខ្ញុំឆក់មិនឱ្យឯងស្លាប់ទេ គ្រាន់តែវេទនាបន្តិច " Simon ចុចម៉ាស៊ីនឆក់ម្តងទៀតមុននឹងដាក់វាទៅជិតមុខ Kyosuke
" Simon កុំ អ្ហាកក៎..... អ្ហាកកកកកកកកកកកកកកកកក៎ " Kyosuke ងើយក្បាលក្តាប់ដៃស្រែកពេលឧបករណ៍ឆក់ក្នុងដៃ Simon ត្រូវផ្អឹបជាប់នឹងទ្រូងត្រង់ឆ្អឹងដងកាំបិតគេ
រាងតូចញ័រខ្លួនកន្ត្រាក់តិចៗ តែម្ចាស់រាងកាយរឹងខ្លួននៅមិនទាន់លើកដៃជើងបាន បានត្រឹមកម្រើកម្រាមដៃតិចៗ បបូរមាត់និងមុខឡើងស្លេកដូចគ្មានឈាមបន្ទាប់ពីត្រូវឆក់នឹងចរន្តអគ្គិសនីខ្សោយមួយសន្ទុះ
" យ៉ាងម៉េច? ប្រាប់បានឬនៅ? " រាងក្រាស់ញញឹមចុងមាត់ ម្រាមដៃរាចុចកុងតាក់ម៉ាស៊ីនឆក់នោះម្តងទៀតឱ្យវាបន្លឺសម្លេង ទ្រឺតៗ គួរឱ្យខ្លាចចេញមក
" Si... Simon ខ្ញុំមិនដឹងពិតមែន មិនដឹងមែនណា៎ ជឿខ្ញុំទ- អ្ហាកកកកកកកក៎ "
សម្លេងស្រែកលាន់ខ្ទរពេញផ្ទះដ៏ស្ងាត់ជ្រងំ ប្រាកដណាស់ ព្រោះមានតែពួកគេពីរនាក់ប៉ុណ្ណោះដែលមកលេងល្បែងឈឺសាច់ទាំងកណ្តាលយប់បែបនេះ
Simon ឆក់ Kyosuke ជាច្រើនដងតាមចំនួនសំណួរដែលគេសួរតែអ្នកដែលត្រូវឆក់រហូតបែកញើសជោគខ្លួននោះនៅមាត់រឹងមិនព្រមឆ្លើយ
" ឯងនិយាយឬចង់ចោលសពនៅបន្ទប់នេះ? "
" ខ្ញុំមិន- "
" ឆ្លើយថាមិនដឹងម្តងទៀត ខ្ញុំនឹងកាត់អណ្តាតឯង " Simon ស្រែកគំហកអ្នកម្ខាងទៀតរហូតដល់ភ័យញ័រខ្លួនទទ្រើកដូចកូនសត្វ បើថ្ងៃនេះគេមិនបានចម្លើយ Kyosuke កុំស្រមៃថារួចខ្លួន
" Simon ក្រែងយើងជាមិត្តនឹងគ្នានោះអី? " Kyosuke អង្គុយស្ងៀមកម្រើកលែងរួច ត្រជាក់ចុងដៃចុងជើង និងព្រឺរោមក្រញាង សម្លេងតែធ្លាប់តែលឺខ្ទរៗត្រចៀកក៏ប្រែជាស្អកខេះស្តាប់មិនចង់លឺ
" ជាមិត្ត? បើឯងទុកខ្ញុំជាមិត្ត ឯងមិនភ្លេចខ្ញុំបែបនេះទេ " ជាមិត្តឬ? គេមិនត្រូវការមិត្តប្រភេទនេះទេ គេត្រូវការតែ Taehyung ម្នាក់ប៉ុណ្ណោះ អ្នកផ្សេងចង់ស្លាប់រស់បែបណាក៏គេមិនខ្វល់ លើកលែងតែ Tae ម្នាក់
" តែខ្ញុំបាត់ការចងចាំ ខ្ញុំគ្មានបំណងទេ "
រាងតូចចាប់ផ្តើើមក្តៅត្របកភ្នែករកស្រក់ទឹកភ្នែក គេខ្លាច ពេលត្រូវទាញកអាវឱ្យអោនមុខទៅជិត ទើបគេអាចមើលដឹងថា Simon ស្រវឹង ស្រវឹងខ្លាំងទៀតផង ក្លិនស្រាភាយចេញមកស្ទើរតែឈ្លក់
" ខ្ញុំមិនចង់ដឹងរឿងរបស់ឯងទេ ប្រាប់យើងមក ឯងទៅធ្វើស្អី Tae? ហេតុអី Tae ក្លាយជាបែបនេះ? ប្រាប់មក! " គេចាក់លើកកអាវអង្រួនខ្លួន Kyosuke ស្ទើរដាច់ក្បាលជ្រុះពីកដោយកំហឹង
កុំនិយាយពីរឿងបាត់ការចងចាំឱ្យគេលឺម្តងទៀត ព្រោះពេលដែលលឺ ដៃរបស់គេតែងតែញ័រចង់យកដំបងវាយកូនបាល់មកសំពងក្បាល Kyosuke ឱ្យចងចាំម្តងទៀត គេស្អប់ការដែលត្រូវនរណាម្នាក់បំភ្លេចចោល ស្អប់ដែលត្រូវនៅម្នាក់ឯងមករហូត
" ខ្ញុំមិ- អ្ហឹកក៎ "
រាងកាយតូចស្តើងត្រូវប៉ើងទៅផ្ទប់នឹងជញ្ជាំងបន្ទប់ដោយសារដៃរបស់ Simon ដែលចាប់លើកបោះគ្រវាត់ដូចដុំសំឡីរហូតទៅបុកនឹងជញ្ជាំងស្ទើរបាក់ឆ្អឹង មុននឹងម្ចាស់ខ្លួនដើរទៅលុតជង្គង់ម្ខាងទល់មុខ Kyosuke
" ឯងបង្ខំខ្ញុំដោយខ្លួនឯង ខ្ញុំគ្មានជម្រើសទេ "
" អ្ហាកកកកកកកកកកកកកកកកកកក៎........ "
Kyosuke បញ្ឈរភ្នែកឡើងលើជាប់រហូត ទឹកភ្នែកខះរហូតឈឺក បែកញើសសស្រាក់ជោគខ្លួន តែខ្លួនប្រាណបែរជាកាន់តែត្រជាក់ឡើងថែមទៀត កម្លោះតូចដកដង្ហើមលែងរួចព្រោះលើកនេះ Simon ប្រើកម្លាំងឆក់ខ្លាំងជាងមុន នឹងសង្កត់យូរមិនព្រមដកចេញមក មិនយូរប៉ុន្មាន រាងកាយតូចស្តើងក៏ត្រូវកន្ត្រាក់ជាលើកចុងក្រោយមុននឹងដួលទៅលើកម្រាល ខណៈ Simon ក៏ចុចបិទម៉ាស៊ីនឆក់ដូចគ្នា
" នែ! ឯងស្លាប់ហើយហ្អេស? ខ្សោយម្លេះ? "
Simon យកដៃទៅប៉ះ Kyosuke តែចរន្តអគ្គិសនីនៅមិនទាន់ឆ្លងកាត់អស់ទើបធ្វើឱ្យឆក់តមកបន្តិច តែគេក៏ឆាប់រលាស់ដៃចេញហើយប្រើជើងទាត់រាងតូចឱ្យដេកផ្ងារឡើង
" Simon.... " Kyosuke ចាប់ផ្តើមយំពេលតាំងស្មារតីបានរឹងមាំជាងមុនបន្តិច ម្តងនេះបើគេមិនដួលចុះ ធ្វើឱ្យ Simon ព្រមដកដៃចេញ គេប្រហែលជាស្លាប់ទៅហើយ
" មិនងាប់? ឯងបោកយើងហ្អេស? "
រាងក្រាស់ស្រែកឡើងទាំងក្រេវក្រោធ មុននឹងច្របាច់ករាងតូចលើកឡើងផុតពីកម្រាលផ្អឹបនឹងជញ្ជាំង គេចង់សម្លាប់មនុស្សនៅពេលនេះ
" Si.....mon... " Kyosuke ត្រដខ្យល់ទធាក់ជើងនិងចាប់កំភួនដៃរបស់អ្នកម្ខាងទៀតដែលច្របាច់កគេដកដង្ហើមលែងរួចនេះ យ៉ាងពិបាកភ្នែកជាទីបំផុត គេមិនទាន់ចង់ស្លាប់ទេ
" Simon ខ្ញុំ...ខ្ញុំខ្លាច... ខ្ញុំខ្លាចហើ..យ ខ្ញុំខ្លាច.... " ទឹកភ្នែកគេស្រក់ចុះតក់ៗលើដៃមិត្តចាស់ចិត្តខ្មៅដែលកំពុងចង់សម្លាប់គេឥតឈប់ គ្រប់តំណក់នៃទឹកភ្នែកសុទ្ធតែបង្កប់នូវភាពឈឺចាប់វេទនាដែលហាក់ចូលមករំលាយកំហឹងរបស់ Simon បន្តិចម្តងៗឱ្យគេចាប់ផ្តើមរំសាយដៃទម្លាក់ Kyosuke ចុះក្រោមវិញ
" ខ្ញុំខ្លាច..... ខ្ញុំខ្លាចខ្លាំងណាស់! "
Simon ទុចជំហានថយក្រោយ ពាក្យប៉ុន្មានម៉ាត់នេះគេធ្លាប់លឺ Tae និយាយ ថ្ងៃនោះ Taehyung យំយ៉ាងខ្លាំងហើយស្រែកថា ខ្ញុំខ្លាចៗ តែគេមិនទាន់បានចូលទៅជួយផងក៏ត្រូវ Hoseok រត់កាត់មុខទៅបានមុន
" .... " ចង្វាក់បេះដូងប្តូរពីលោតញាប់ ទៅកាន់តែញាប់ ញាប់រហូតដល់គេមើលមុខ Kyosuke ចេញទៅជា Tae ទៅហើយ ទឹកមុខពេលយំ កែវភ្នែក ពាក្យសម្តីដែលនិយាយចេញមក គេពិតជាដូច Taehyung ណាស់
រាងក្រាស់អោនក្បាលចុះសម្លឹងមើលរាងកាយត្រូវដែលដេកស្ទៀក ដកដង្ហើមដង្ហក់នៅជិតជើងរបស់គេ ព្រោះម្ចាស់ខ្លួនគ្មានកម្លាំងនឹងប្រឹងក្រោកនាំខ្លួនឯងឱ្យឈរវិញ ឬសូម្បីតែអង្គុយ
Simon លើកដៃជ្រោងសក់ហើយបើកថតតុជិតគ្រែយកកំប៉ុងថ្នាំចេញមក ហើយចាក់ថ្នាំពីរបីគ្រាប់លេបមុននឹងដើរចេញ
" ថ្ងៃនេះឯងសំណាង ខ្ញុំទុកជីវិតឱ្យឯងសិនចុះ "
" ..... "
Kyosuke ដេកស្ងៀមស្តាប់សម្លេងសម្រឹបជើងរបស់មនុស្សដែលចាកចេញពីបន្ទប់បញ្ចប់ដោយសម្លេងបិទទ្វារគ្រាំងជាសញ្ញាថាគេចេញទៅបាត់ហើយ រាងតូចដកដង្ហើមវែងៗនិងប្រឹងលេបទឹកមាត់ផ្សើមបំពង់ក បើនេះតែបែបនេះ គេនឹងស្លាប់ ស្លាប់មុនអ្នកម៉ាក់គេត្រឡប់មកវិញមិនខាន

To be continue......

You're FAKE [Complete]Where stories live. Discover now