ភាគ៦៧ ៖ ម៉ាយ៍ដួងចិត្ត

1K 106 12
                                        


ថ្ងៃថ្មីនៅTexasដដែល
ថ្ងៃនេះជុងហ្គុកមានគម្រោងជូនថេយ៉ុងមកទិញសម្លៀកបំពាក់និងរបស់ប្រើប្រាស់មួយចំនួនដែលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

«អូនអាចរស់នៅបានគ្រប់កាលះទេសៈឲតែមានបង អូនមិនដែលប្រាថ្នាចង់បានស្វាមីជាអ្នកមានដើម្បីផ្គាប់ចិត្តអូនអីនោះទេ! រឿងរបស់ប្រើប្រាស់ថ្លៃៗ កុំផ្គាប់ចិត្តអូនអី អូនអាចប្រើរបស់ដែលមានតម្លៃសមល្មមបាន»រាងក្រាស់ដែលកំពុងបន្ទន់ជង្គង់ចុះ ចាប់បន្សកជើងថេយ៉ុងចូលទៅក្នុងស្បែកជើងBallet Flats with Ribbon Ties ពណ៍ស និងរាងផ្លេកពណ៍បែកប្រាក់ មានខ្សែរបូរចងនិងកជើង តុបតែងដោយក្រណាត់អំបោះប៉ាក់ជាផ្កា(ក្រណាត់Lace)! ជុងហ្គុករើសឲថេយ៉ុង ដើម្បីទុកឲថេយ៍ពាក់ចូលរួមកម្មវិធី គេញញឹមពេលសម្លឹងមើលឃើញជើងសស្គុះសាកសមនិងស្បែកជើងដែលខ្លួនរើសឲ។

«មិនសំខាន់ទេ! ចុះបើថ្ងៃនេះផ្ទះយើង មានម្ហូបពីរមុខ តែបងអាចញាំបាយតែជាមួយអំបិល ហើយអូនមានRoast Beef តើអូន-»ជុងហ្គុកស្រាប់តែស្ងាត់ ពេលថេយ៍យកដៃមកដាក់ត្រង់បបូរមាត់គេ!

«អត់ទេ! បើថ្ងៃនេះបងរេរ៉ាវែលញាំអំបិល អូនក៏ញាំអំបិលដែល បងរ៉េរ៉ាវែលញាំបាយ អូនក៏ញាំបាយដែល មីឆុងក៏ញាំបាន ឈីសក៏ញាំបាន ហ្វាសហ្វូត អាហារកកក៏ញាំបាន បងរ៉េរ៉ាវែលញាំអាហារបែបណា អូនក៏ញាំដូចបងដែល អូនមិនរើសទេ! អូនមិនដែលប្រាថ្នាស្វាមីជាអ្នកមានលើកទ្រជីវិតអូនឲដូចព្រះនាងឡើយ»

«ថេយ៍...»សម្លេងស្អកស្អាបន្ទរឡើងមក! ជុងហ្គុកសម្លឹងមើលសងខាង ជុំវិញនេះ ដោយសារកំបាំងនិងវត្ថុដែលគេដាក់តាំងផង ថែមទាំងគ្មានមនុស្ស គេស្រាប់តែងើបស្ទុះទៅបឺតជញ្ជក់បបូរមាត់រាងស្តើងយ៉ាងតក់ក្រហល់ជាមួយផ្ទៃមុខក្រហមឆ្អាល់ឈ្លក់វង្វេងពន់ពេកនិងសម្តីផ្អែមអូនក្មេង។ ថេយ៍ភ្ញាក់និងស្រឡាំងកាំង បើកភ្នែកធំៗ ពេលនេះត្រូវបបូរមាត់មាត់បុរសសំឡាញ់ចិត្តកំពុងតែថើប ថែមទាំងលូកអណ្តាតចូលទៅក្នុងក្រអូមមាត់កាន់តែរ៉ូម៉េនទិច! ថេយ៍ខ្ញាំស្មាជុងហ្គុកនិងព្យាយាមផ្តាច់បបូរមាត់ពីការបឺតជញ្ជក់ស្អិតរមួតដូចទឹកឃ្មុំរដូវប្រាំង ពេលដឹងថាពេលនេះបុគ្គលិកហាងអិលវី កំពុងសម្លឹងឃើញគេកំពុងស្ថិតក្នុងសកម្មភាពបែបនេះ។

You've reached the end of published parts.

⏰ Last updated: Feb 14 ⏰

Add this story to your Library to get notified about new parts!

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now