ភាគទី១៧ ការពិតគឺជាកំហុសរបស់ខ្ញុំទេ😌

Start from the beginning
                                        

«អរគុណបងហើយ»ស៊ាវយូ

«បាទមិនអីទេ!»ហួយ៉ុង តបស៊ាវយូហើយ ក៏ស្រាប់តែឮសំឡេងបើកទ្វារ
ពួកគេក៏ក្រឡេកមើល ក៏ឃើញថា ជាប៉ាម៉ាក់របស់ស៊ាវយូ

«ប៉ាម៉ាក់!»ស៊ាវយូ បន្ទាប់ពីឃើញវត្តមានរបស់អ្នកទាំង២ហើយ គេក៏ស្រាប់តែស្រែកហៅអ្នកទាំង២ទាំង ទាំងរំភើបចិត្ត ទាំងលើកដៃបំណងចង់ឲ្យពួកគាត់មកអោប(ពីព្រោះនៅក្នុងពិភពពិត គេមិនដែលមានឪពុកម្ដាយមកមើលគេពេលគេឈឺនោះទេ គឺមានតែអ្នកនៅក្នុងមណ្ឌលកុមារកំព្រាប៉ុណ្ណោះដែលមកមើល )។

នៅពេលដែលប៉ាម៉ាក់របស់ស៊ាវយូ ឮគេហៅហើយ អ្នកទាំង២ក៏ដើរទៅអោបស៊ាវយូ ។
ស៊ាវយូ នៅពេលដែលប៉ាម៉ាក់នៅក្នុងប្រលោមលោកបានចូលមកអោបគេហើយ គេក៏ស្រាប់តែស្រក់ទឹកភ្នែកមក គេស្រក់ទឹកភ្នែកនេះ គឺមិនមែនមកពីសេចក្ដីពិបាកចិត្តនោះទេ គឺស្រក់ទឹកភ្នែកដោយសារតែក្ដីរំភើបចិត្ត ដែលមិនធ្លាប់មានពីមុនមកប៉ុណ្ណោះ ។
ជីវិតជាក្មេងកំព្រាគ្មានប៉ាគ្មានម៉ាក់គឺវាពិបាកខ្លាំងណាស់ នៅពេលខ្លះឃើញគ្រួសារគេមានសុភមង្គល មានប៉ា មានម៉ាក់ មានកូន រស់នៅជាមួយគ្នា គឺពិតជាច្រណែន ពិតជាចង់បានសុភមង្គល ក្ដីសុខដូចជាគ្រួសារគេណាស់ តែបានតែគិត ដូច្នេះហើយបានជាស៊ាវយូយំននៅពេលដែលរំភើបចិត្តនឹងហ៎។
(ជាក់ស្ដែងមីនៗគ្មានប៉ានោះទេ ប៉ាម៉ាក់មីនៗបានលែងលះគ្នាតាំងពីមីនៗកើតបាន៤-៥ខែឯណោះ រាល់ថ្ងៃមីននៅជាមួយតាយាយនោះទេ ចំណែកម៉ាក់របស់មីនគាត់រស់នៅជាមួយប្ដីក្រោយរបស់គាត់ កូនក្រោយរបស់គាត់ ។ហើយនៅពេលដែលមីនឃើញគ្រួសារគេមានក្ដីសុខមីនតែងតែច្រណែន ច្រណែនសូម្បីតែប្អូនរបស់មីនដែលមានទាំងប៉ា មានទាំងម៉ាក់ហៅរាល់ថ្ងៃទៀតផង ។នៅពេលដែលពិបាកចិត្តម្ដងៗតែងតែស្ងៀមស្ងាត់ ប៉ុន្តែនៅពេលស្បាយចិត្តឬរំភើបចិត្តវិញ គឺតែងតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។មីននិយាយច្រើនពេកហើយ ដូចជាដ្រាម៉ាណាស់ តោះយើងចូលសាច់រឿងរបស់យើងវិញ ព្រោះខ្លាចអ្នកអានធុញ លូចជេរមីនៗអីចប់ហើយ😅)

«មិចបានជាកូនយំអញ្ចឹង? ហ៎ាស! ក្មេងចម្កួត!»មីងចាន់ បន្ទាប់ពីអោបស៊ាវយូហើយ ក៏ដឹងថាគេយំ គាត់ក៏ហួសចិត្តភ្លាម

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now