¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
📍អាមី យ៉ាដា មានកិត្ដិយស សូមប្រកាសបេីកកក់ទុកមុននៃប្រលោមលោករឿង « សីហៈរាសី »
📍« សីហៈរាសី » ជាប្រលោមលោកបែបមនោសញ្ចេតនា ដែលលេីកយកសម័យសង្គមរាស្រ្តនិយមជាកាលអាកាស ។ សាច់រឿងទាំងមូលជារឿងប្រតិដ្ឋ ដែលបរិយាយអំពីរឿងរ៉ាវស្នេហារវាងលោកអភិបាលខេត្តបាត់ដំបង និងនាងកញ្ញាឯកកម្ពុជា ដែលប្រជាជនខ្មែរប្រសិទ្ធិនាមឱ្យថា «តារាភាពយន្តសុីវិល័យ ទាន់សម័យ នាសម័យយុគមាស » ។
📍កក់ឥឡូវនេះ ប្រិយមិត្តអ្នកអាននឹងទទួលបាន ៖
- សៀវភៅប្រលោមលោកសីហៈរាសី ដែលមានតម្លៃដេីម ៤០០០០៛ បញ្ចុះសល់ត្រឹមតែ ៣៨០០០៛
-ផ្ទាំងរូបភាពចំនួន ១
- ស្នៀតសៀវភៅចំនួន ២
- ហត្ថលេខាអ្នកនិពន្ធ
📍ផ្នែកខាងក្នុងសៀវភៅ
-កម្រាស់៤១៥ ទំព័រ
-ក្រដាសកាកអំពៅ
-ទំហំA5
📍ការបេីកកក់មានរយៈពេល ២ សប្ដាហ៍( ចាប់ពីថ្ងៃទី០១.១២.២៥-១៤.១២.២៥)
📍សម្រាប់ប្រិយមិត្តដែលចង់មកផ្ទាល់ អាចមកយកបាននៅស្តង់C21 ក្នុងថ្ងៃតាំងពិព័រណ៍នាពេលខាងមុខនេះ ។ អាមី យ៉ាដា រង់ចាំស្វាគមន៍គ្រប់ពេលណា៎ ។ See yah...
ឈុតដកស្រង់
[.....]
ជើងស្រឡូនបំពាក់ដោយស្បែកជើងកែងចោតពណ៌ឈាមក្រម៉ៅ បោះជំហានយឺតៗ សំដៅទៅកាន់តែជិតបុរស ដែលឈរជ្រែងហោប៉ៅខោសម្លឹងមកកាន់នារីដោយប្រើក្រសែភ្នែកស្មានពុំត្រូវ ។
« បើត្រូវពួកបារាំងសេស ស្បែកសសម្បូរប្រាក់ចាយមិនខ្វះ បោក នាងខ្ញុំក៏ស្ម័គ្រចិត្តឱ្យបោក ! » ស្រីល្អប្រើកែវភ្នែកចំអកដាក់បុរសនឹងធឹងជំនួសស្នាមញញិមលើបបូរមាត់ រួចបន្តដើរទៅកាន់តែ កៀករាងកាយខ្ពស់ស្រឡះ មាឌធំមាំទាំ មុននឹងព្រលែងពាក្យសម្ដី មុតស្រួចប្រដូចទៅនឹងកែវភ្នែកមុតស្រួចនាពេលនេះ ៖
« តែយ៉ាងហោចណាស់...ហោចណាស់ក៏ប្រសើរជាងឱ្យ មនុស្សប្រុសដូចជាលោកបោកដែរ មិនអ៊ីចឹង ? » ចិញ្ចើមទាំងគូលើកឡើងសួរទៅកាន់គេ ខណៈដៃស្រឡូនក៏ចាប់ដកផ្កាចំប៉ីដែលសៀតនៅលើទងត្រចៀក ទម្លាក់ចោលចំពោះមុខបុរសមុខមាំ ស្របពេលដែលខ្យល់រាត្រីបក់មួយវឹប ៗ ធ្វើឱ្យសក់ខ្មៅរលើបរលោងវែងហួសចង្កេះរេរាំទៅតាមខ្យល់បន្សល់ត្រឹមរាងកាយស្រឡូនស្រឡៅគ្រងដោយរ៉ូបចោមពង់ពណ៌ក្រហមខើចខ្លី បង្អួតដើមទ្រូងក្រពុំ និងដើមភ្លៅសខ្ចី ភ្លឺថ្លាប្រៀបបាននឹងតំណក់ព្រិល បង្ហាញកាន់តែច្បាស់ ល្អល្អះឥតគណនា ។
📍ក្រុមការងារ
និពន្ធដោយ ៖ អាមី យ៉ាដា
ពិនិត្យអក្ខរាវិរុទ្ធ និងកែសម្រួលដោយ ៖ សុីន ម៉ៅធាង
គំនិតក្រប ៖ ហ៊ាវ គីម ហ៊ុន និង អាមី យ៉ាដា
គំនូរក្រប និងរចនាក្រប ៖ ប៊ុនហ៊ាង សុីវលី
ដោយក្ដីគោរពស្រឡាញ់ពីនាងខ្ញុំ អាមី យ៉ាដា
ESTÁS LEYENDO
សីហៈរាសី
Romanceរឿងរ៉ាវស្នេហារវាងលោកអភិបាលខេត្តបាត់ដំបង និងនាងកញ្ញាឯកកម្ពុជា
