ភាគទី6:បងសុំទោស!

Mulai dari awal
                                        

"បាទ?..សុំទោសផងខ្ញុំមានរឿងគិតច្រើនទើបរៀងភ្លឹកបន្តិច"
គេញញឹមស្ញេចយកដៃអេះក្បាលតិចៗរបៀបមនុស្សអៀនៗទើប
នាងក៏សើចហើយនិយាយ

"ហឹសៗ...តើពួកយើងអាចទៅថ្នាក់បានឬនៅ?"

"អ៎!បាទបានតើស៎..ពួកយើងទៅតែម្តងទៅ"
អ្នកទាំងពីរក៏ដើរទៅថ្នាក់ជាមួយគ្នាបណ្តើរនិយាយគ្នាលេង
បណ្តើរតែត្រចៀករបស់យ៉ុនអាឡើងក្រហមបាត់ទៅហើយព្រោះ
អៀនមីនជូ។

ថ្នាក់11A
ពួកគេមកដល់ថ្នាក់បានប្រហែលជា15នាទីក៏មានសិស្សផ្សេងៗ
ចាប់ផ្តើមមកដូចគ្នាព្រមទាំងម៉ូកានិងវ៉ុនហុីផងដែរ។

"ហ៊ីយ៉ា?នេះអ្នកទាំងពីរស្និតគ្នាយ៉ាងនេះទៅហើយ?"
ម៉ូកាដើរមកតុយ៉ុនអានិងមីនជូជាមួយវ៉ុនហុីព្រមទាំងនិយាយចម្អន់លេងក្រោយឃើញអ្នកទាំងពីរនិយាយគ្នាបណ្តើរសើច
បណ្តើរព្រោះមិនងាយនោះទេដែលកញ្ញាស្ងៀមស្ងាត់ដូចជាមីន
ជូសើចចេញពីចិត្តឡើយ

"ប្រហែលទេដឹង"
មីនជូតបហីៗតាមទម្លាប់

"យើងនិយាយការពិតទេតើ!យើងថាចម្លែកណាស់នៀក៎ដែល
មនុស្សស្ងៀមស្ងាត់ដូចជាឯងនឹងបែរជាស្និទ្ធស្នាលនឹងយ៉ុនអា
លឿនដូច្នេះសោះ?"
មីនជូគាំងអណ្តាតនិយាយមិនចេញ យ៉ុនអាក៏រហ័សនិយាយ
ជំនួសមីនជូព្រោះគេដឹងថានាងកំពុងគាំងឆ្លើយអ្វីមិនចេញ

"អឺ...មិនស្និទ្ធគ្នាអីណាស់ណា៎ទេគ្រាន់តែពួកយើងនិយាយគ្នា
ធម្មតាៗ.."
កាយស្រស់ស្រីងាកសម្លឹងមើលទៅគេភ្លឹសៗនេះគេដឹងថានាង
ឆ្លើយមិនចេញហើយយ៉ាងទើបគេឆ្លើយជំនួស រាងមាំញាក់
ចិញ្ចើមដាក់នាងទើបនាងរហ័សងាកមុខចេញស្របពេលនឹង
ដល់ម៉ោងលោកគ្រូពួកគេមកបង្រៀនផងនោះទើបម៉ូកានិងវ៉ុនហុី
រត់ទៅតុពួកគេវិញ ម៉ោងបង្រៀនចេះតែបន្តទៅមុខតែការបង្រៀន
របស់លោកគ្រូហាក់ដូចជាខ្យល់អាកាសយ៉ាងចឹងព្រោះមីនជូ
ដូចជាស្តាប់មិនចូលត្រចៀកសោះឡើយនាងនៅគិតពីពាក្យសម្តី
និងទង្វើរបស់យ៉ុនអានៅឡើយខួរក្បាលនាងពេលនេះមានតែ
ស្នាមញញឹមរបស់យ៉ុនអាពាក្យសម្តីរបស់គេនិយាយចេញមក
មីនជូបិទភ្នែកបន្តិចសម្រួលអារម្មណ៍និងប្រមូលអារម្មណ៍ឡើង
វិញមុននឹងចាប់ផ្តើមក្រលេកទៅក្តារខៀនម្តងទៀត។ក្រោយ
លោកគ្រូសរសេរលំហាត់រួចគាត់ក៏ឲ្យសិស្សម្នាក់ឡើងកែលំហាត់
តែគាត់ក៏ក្រលេកទៅឃើញយ៉ុនអាដែលកំពុងគេងលក់នៅលើតុ
រៀនទើបគាត់ក៏ស្រែកហៅឲ្យគេឡើងកែលំហាត់លើក្តារខៀន
តែម្តង។

រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការTempat cerita menjadi hidup. Temukan sekarang