Part 8 ជាគូដណ្ដឹងតើយ៉ាងមិច?

Start from the beginning
                                        

«ហ៊ឹស!នេះគេហ៊ានដល់ថ្នាក់និងផងហេស?ម្នអីទេទុកឲ្យបងជាអ្នកចាត់ការ»ហ័រយ៉ុងខឹងឡើងក្រហមមុខរួចក៏ងើបឈរបម្រុងទៅរកស៊ាវយូទៅហើយតែត្រូវអ្នកម្នាងយីចាប់ដៃជាប់

«ហ៊ឹក!ព្រះអង្គកុំធ្វើបាបស៊ាវយូអីកំហុសគ្រប់យ៉ាងខុសមកពីខ្ញុំម្ចាស់ខ្លួនឯងដែលទៅសួរគេបែបនោះ»

«ចូវអ៊ី អូនល្អពេកហើយ»ហ័រយ៉ុងនិយាយទាំងអង្អែលថ្ពាល់ដែលបែកនោះថ្នមៗ
អ្នកម្នាងបានដៃក៏ផ្ដេកខ្លួនទៅលើទ្រូងព្រះអង្គម្ចាស់ទាំងលួចញញឹមដាក់ម៊ីអ៊ីងដែលជាអ្នកបម្រើរបស់ខ្លួន

+កាត់មកមើលឈីវឈីវវិញមួយថ្ងៃៗមានតែញាំរួចលេងៗរួចក៏ញាំគេឡើងធុញហើយ

«បង.....»ឈីវឈីវស្រែកហៅស៊ីវអ៊ីទាំងគេងលើកជើងធ្វើខ្វៃៗទម្លាក់ក្បាលចុះក្រោម

«អួយ!ស្លាប់ហើយអ្នកប្រុស..»អាចដឹងហើយថាមួយរយៈនេះស៊ីវអ៊ីវេទនាម្ដេចខ្លះមើលតែចរឹកឈីវឈីវក៏ដឹងដែរ

«ខ្ញុំចង់ដើរលេង....ហ៊ឹកនៅតែក្នុងបន្ទប់ខ្ញុំធុញៗៗៗៗ»អាល្អិតងើបចុះពីលើគ្រែមកអង្គុយផ្ទាល់ដីទល់មុខស៊ីវអ៊ី

«អ្នកប្រុសចង់ទៅណាដែរចា៎ស»

«អ៊ឹម....ផ្សារ.ទៅផ្សារទៅខ្ញុំចង់ដើរផ្សារokទេ?»អាល្អិតសប្បាយអរនៅពេលនឹកឃើញកន្លែងដែលខ្លួនចង់ទៅទាំងលើកដៃជាសញ្ញាokដាក់ស៊ីវអ៊ីឲ្យឆ្ងល់មួយកម្រិតទៀត

«មើលគេធ្វើដៃបែបនេះokមានន័យថាយល់ព្រម ok»

«o~okអ្នកប្រុសហិហិ»នាងសើចឡើងបន្ទាប់ពីលើកដៃដាក់អាល្អិត

«ចឹងតោះយើងទៅដើរផ្សារ»ថារួចក៏ងើបរត់ទៅបើកទ្វារ

កំពុងតែដើរនិយាយគ្នាសើចសប្បាយអាឈីវក៏ក្រឡេកភ្នែកឃើញហ័រយ៉ុងនិងអ្នកម្នាងយីកំពុងនិយាយសាសងគ្នា

«អុះ!អ្នកអង្គម្ចាស់»នាងក៏ធ្វើជាភ្ញាក់ផ្អើលនៅពេលឃើញអាល្អិតរួចក៏អោនគោរព អាឈីវមិនខ្វល់ក៏ដើរចេញតែក៏ត្រូវឈប់ងក់ពេលឮសំឡេងហ័រយ៉ុង

«មនុស្សស្អីធ្វើខ្លួនដូចគ្មានអ្នកប្រៀនប្រដៅ»ឮហើយអាឈីវចាប់ក្ដៅស្លឹកត្រចៀករួចក៏តបទៅវិញមួយចុក

«មានឬគ្មានក៏អត់ទាក់ទងជាមួយលោកឯងដែរ »ស្ងាត់ព្រោះគ្រប់គ្នាកំពុងតែគាំងរួមទាំងហ័រយ៉ុងផងដែរ

«អ្នកប្រុសនេះជាព្រះអង្គម្ចាស់ត្រូវជាគូដណ្ដឹងអ្នកប្រុសណា»ស៊ីវអ៊ីខ្សឹបតិចៗទាំងអោនមុខចុះ រស់អត់ទេជាតិនេះ

«ជាស្ដេចតើវាយ៉ាងមិច?ជាគូដណ្ដឹងតើវាយ៉ាងមិច?គិតថាខ្ញុំទ្រាំឲ្យគេមើលងាយចឹងហេស ខ្ញុំមិនមែនមនុស្សឆ្កួតឲ្យគេធ្វើបាបបានដោយងាយៗឡើយ ខ្ញុំប្រាប់លោកឯងឲ្យច្បាស់ខ្ញុំស៊ឹងស៊ាវយូម្នាក់នេះមិនដូចពីមុនទេ នាងក៏ដូចគ្នាបើមិនចង់ឈឺខ្លួនទេកុំមករករឿងខ្ញុំទៀត ឆឹស»ថាឲ្យរួចអាល្អិតក៏ដើររុយទៅបាត់

«ថ្វាយបង្គំលាព្រះអង្គម្ចាស់ អ្នកប្រុសចាំខ្ញុំផង!»ថារួចនាងក៏រត់ទៅតាមឈីវឈីវបាត់ស្រមោល ទុកឲ្យអ្នកដែលត្រូវគេស្ដីអោយមុននេះឈរតទ្រឹងមិនកម្រើក

*ចរឹកបែបនេះមិនមែនជាស៊ាវយូឡើយព្រោះស៊ាវយូមិនដែលទាំងហ៊ានមើលមុខយើងឲ្យចំ
ផងកុំថាឡើយឈរស្ដីឲ្យយើងចឹងនោះ*ហ័រយ៉ុងឈរគិតក្នុងចិត្តម្នាក់ឯងទាំងមិនយល់ពីមូលហេតុថាហេតុអ្វីក៏អាល្អិតប្រែប្រួលលឿនយ៉ាងនេះ។

To be continued 🙏

                      និពន្ធដោយ: យូ លីងលីង✨🍂

រឿង និស្ស័យស្នេហ៍ឆ្លងភពWhere stories live. Discover now