ភាគទី០៥៖លោកបោកប្រាស់ខ្ញុំអ្ហេស

781 79 2
                                        

ញ៉ញ៉េះញ៉ញ៉ោះប្រឡែងគ្នាលេងមួយព្រឹក ថ្ងៃរសៀលជ្រៀតជ្រែកទើបពួកគេព្រមចុះមកអង្គុយញ៉ាំអាហារនៅជាន់ខាងក្រោម ថេយ៉ុង ពាក់អាវសស្តើងកឹបឡេវដៃវែងនិងខោខ្លីកំពិតពណ៌សាច់ឡើងមកអង្គុយគងអន្ទាក់ខ្លាលើភ្លៅមាំមួនដោយមានប្រុសសង្ហាអង្គុយអមខាងក្រោយរង់ចាំឱបក្រសោបចង្កេះគេយ៉ាងណែនសាងភាពផ្អែមល្ហែមឱ្យអាហារមួយពេលនេះកាន់តែមានឧជារសឈ្ងុយឆ្ងាញ់លើសមួយកម្រិត។
“ហាមាត់មកខ្ញុំបញ្ចុក!”
“មិនបាច់ទេ ខ្ញុំញ៉ាំខ្លួនឯង!”
“ប្រាប់ថាហាមាត់មកខ្ញុំបញ្ចុកកុំរឹងរូសអី!” ជុងហ្គុក ចាប់ដួសអាហារមកបញ្ចុក ថេយ៉ុង រាងតូចចាប់ហាមាត់ទទួលអាហារទាំងអៀនប្រៀន ខណៈបបូរមាត់រប៉ិលរប៉ូចចាប់ផ្តើមថើបញក់ញីក្នុងប្រឡោះកគេឡើងរសើបនិងឈ្មុសឈ្មុលដល់កាយស្តើងញាប់ញ័រពេញខ្លួនប្រាណ។
“ឈ្លក់អាហារឥឡូវហើយឈប់លេងទៅ!”
“ស្បែកអ្នកប្រុសទន់ល្មើយណាស់ ចង់តែខាំគ្រញិចមិនចង់ឈប់ទេ!”
“ជាំសាច់ខ្ញុំ ខ្ញុំប្តឹងលោកហើយណា!”
“ប្តឹងទៅឆាប់បានទទួលខុសត្រូវ ចាប់អ្នកប្រុសធ្វើប្រពន្ធខ្ញុំ!”
“មនុស្សកេងចំណេញ!” ថេយ៉ុង បែរមកចាប់ក្រសោបមុខមាត់នាយសង្ហានិងឱនទៅថើបបឺតជញ្ជក់មាត់នាយទាំងលើទាំងក្រោមបណ្តោយឱ្យបាតដៃក្រាស់ឃ្មឹកទ្រក្តោបត្រគាកខ្លួនពេញៗដៃ។
“អ្ហឹម.. អ្នកប្រុសចង់ចាក់សាក់ទេ?”
“ចាក់សាក់? ខ្លាចឈឺណាស់!”
“មិនឈឺទេ ចាំខ្ញុំចាក់ថ្នមៗឱ្យអ្នកប្រុស!”
“ចុះបើឈឺវិញនោះ ខ្ញុំខឹងលោកជាមិនខានទេ!”
“ឈឺដូចពេលចាក់ម្ជុលសាច់តែមួយភ្លែតលែងឈឺហើយ!”
“ស្អប់លោកណាស់!”
“ឆាប់ញ៉ាំអាហារទៅ ន្អាលនឹងទៅចាក់សាក់!” ជុងហ្គុក ចាប់ផ្លែស្ត្រប៊ឺរីបញ្ចុក ថេយ៉ុង ញ៉ាំអាហារចម្អែតក្រពះគ្រប់គ្រាន់ហើយទើបនាំទៅអង្គុយសម្រាកក្នុងបន្ទប់ទទួលភ្ញៀវ។ សំឡេងម៉ាស៊ីនរោទ៍រន្ទឺឡើងរាងតូចដែលស្ញូញមុខខ្លាចមុខម្ជុលនិងទឹកថ្នាំដែលត្រៀមចាក់សាច់របស់ខ្លួនរួចក៏សំដែងអាការៈហាក់ដូចជាចាប់ផ្តើមខ្លាចតែ ជុងហ្គុក ព្យាយាមលួងលោមនិងសាក់តែអក្សរ K លើ.កដៃស្រឡូនតូចព្រមទាំងរូបបេះដូងមួយចំហៀង។
“អាយ.. ឈឺណាស់!”
“សម្លឹងមើលមុខខ្ញុំ!”
ថេយ៉ុង ខាំបបូរមាត់រម្ងាប់ភាពភ័យខ្លាចហើយងើយមុខឡើងសម្លឹងមុខប្រុសកំលោះ ជុងហ្គុក ខិតមកជិតថើបថ្ពាល់គេមួយខ្សឺតលួងលោមឱ្យរាងតូចឈប់ខ្លាចឈប់ភ័យ នាយបន្តរហូតដល់បានសម្រេចហើយក៏ញញិមនិងសម្អាតសាច់ដែលហើមឡើងតិចៗកុំឱ្យមានមេរោគឆ្លងចូលរួចក៏ងាកទៅសើចដាក់អ្នកកំពុងលួចងឿងឆ្ងល់និងអត្ថន័យស្នាមសាក់មួយនោះ។
“ហេតុអ្វីលោកចាក់អក្សរ K ឱ្យខ្ញុំ? មានន័យថាយ៉ាងម៉េច?”
“មានន័យថាជាឈ្មោះរបស់ខ្ញុំ បើអ្នកប្រុសវិលត្រលប់ទៅកាន់ប្រទេសប៊ែលហ្សិកវិញ យ៉ាងហោចណាស់ក៏មានឈ្មោះខ្ញុំតាមទៅជាមួយដែរ!” ចម្លើយនាយរឹតតែធ្វើឱ្យកំលោះតូចមានអារម្មណ៍ស្រងេះស្រងោចសោកសៅចម្លែកនៅក្នុងទំនាក់ទំនងមិនច្បាស់លាស់ ស្រឡាញ់មិនចំស្រឡាញ់ ស្អប់មិនចំស្អប់ ដឹងត្រឹមថាពេលនៅក្បែរគ្នាគឺធ្វើរឿងស៊ីជម្រៅដើម្បីទទួលបានតែការសប្បាយដោយមិនបានគិតគូរវែងឆ្ងាយថាតើតទៅពេលខាងមុខនឹងចួបលទ្ធផលដូចម្តេចខ្លះ?
ជុងហ្គុក ចាប់ទម្លាក់ម្ជុលសាក់ចុះនិងចាប់ដៃ ថេយ៉ុង ទាំងគូលើកឡើងហើយថើបខ្នងដៃគេមួយដង្ហើមរយៈពេលសម្រាប់ពួកគេថ្វីដ្បិតតែមិនមានពេលវេលាយូរអង្វែងតែនាយសប្បាយចិត្តបំផុតនិងមានក្តីសុខមានភាពកក់ក្តៅពេញលេញព្រមទាំងអារម្មណ៍ដែលផ្សារភ្ជាប់មនោសញ្ចេតនារវាងគ្នាបែងចែកស្ទើរតែមិនដាច់។ បេះដូងញាប់ញ័រ អារម្មណ៍រំភើប ចិត្តនឹកនា និងភាពព្រួយបារម្ភក្នុងពេលតែមួយដែល ថេយ៉ុង តែងតែខ្វល់ខ្វាយដល់នាយ នាយជាមនុស្សដែលគេស្គាល់ក្នុងរយៈពេលខ្លីតែខ្លួនហ៊ានប្តូរផ្តាច់អនាគតព្រមទាំងលះបង់រាងកាយប្រគល់ជូននាយគ្មានសល់មានឬគ្មានមូលហេតុនៅចុងបញ្ចប់ក៏ដោយតែពេលនេះគេបណ្តោយខ្លួនឯងទៅតាមអារម្មណ៍ទៅតាមពេលវេលានិងរូបភាពល្អៗជាច្រើនដែលចង់ចងចាំជាមួយ ជុងហ្គុក តែពីរនាក់។
“ទៅដល់ទីនោះកុំភ្លេចនឹកខ្ញុំផងណា?” ថេយ៉ុង ដកដៃចេញពីនាយហើយស្ទុះទៅចាប់ទាញមុខនាយមកថើបជំនួសវិញ ជុងហ្គុក ស៊កដៃឱបចង្កេះតូចអង្ក្រងរួចក៏នេបនិត្យកៀកកើយគ្នាស្អិតរមួតដូចទឹកឃ្មុំគេនឹងចងចាំនាយហើយចងចាំរហូតទៅគេមិនអាចបំភ្លេចនាយបានទេព្រោះនាយជាមនុស្សប្រុសដំបូងហើយដែលធ្វើឱ្យគេស្គាល់ថាមនោសញ្ចេតនាជ្រាលជ្រៅពិតប្រាកដជាអ្វី?
“ខ្ញុំច្បាស់ជាចងចាំលោក!” ជុងហ្គុក ងក់ក្បាលផ្ងក់ៗនិងទាញអ្នកចំពោះមុខឱបជាប់ដើមទ្រូងហើយលើកដៃអង្អែលខ្នងស្រឡូនដោយទឹកមុខញញិមនិងថើបសៀតផ្កានោះមួយខ្សឺត។
ជុងហ្គុក នៅក្បែរ ថេយ៉ុង កំដរ ថេយ៉ុង មកទល់ពេលនេះមានរយៈពេល ៤ ថ្ងៃទៅហើយ សល់ពេល ៣ ថ្ងៃទៀត ថេយ៉ុង ត្រូវចាកចេញពីប្រទេសន័រវេស ដើម្បីវិលត្រលប់ទៅកាន់ ប៊ែលហ្សិកវិញ។ នាយមានពេលបន្ថែមដើម្បីនៅក្បែរគេ ចំណាយពេលជាមួយគេ ហើយសម្រាកពីការងារដើម្បីនាំ ថេយ៉ុង ទៅដើរលេងកម្សាន្តកន្លែងផ្សេង បង្កើតអនុស្សាវរីយ៍រួមគ្នានៅលើកោះចំនួនបីថ្ងៃហើយបន្ទាប់មកក៏ជូនគេហោះហើរទៅកាន់ប្រទេសកំណើត។
ខ្យល់ធ្លាក់ត្រសៀកបក់កាត់រាងកាយស្តើងដែលស្ថិតក្នុងឈុតពណ៌សអាវក្រណាត់កឹបឡេវកឌុបរលុងៗនិងខោខ្លីត្រឹមភ្លៅពណ៌ស។ ស៊កស្បែកផ្ទាត់ពណ៌ខ្មៅ ដើរឱបដើមដៃបុរសសង្ហាដូចគូស្នេហ៍នៅលើឆ្នេរខ្សាច់សក្បុស បណ្តើរគ្នាពិចនិចយ៉ាងរីករាយ។ មានពេលមួយ ជុងហ្គុក បេះផ្កាអ័រគីដេពណ៌ស្វាយសៀតត្រចៀកឱ្យ ថេយ៉ុង ហើយនាំគេមកជិះទោងក្រោមដើមឈើ រាលជើងលេងជាមួយរលកទឹកសមុទ្រ បង្កើតបានជាផ្ទាំងទស្សនីយ៍ភាពដ៏ល្អែមល្ហែម ចំហាយនៃក្តីសុខជ្រៀតជ្រែកចូលមកនាំឱ្យរង្វង់ដៃដ៏កក់ក្តៅឱបរឹតលើចង្កេះតូចអង្ក្រងពីខាងក្រោយណែននិងផ្អឹបមាត់លើថ្ពាល់ស្រឡូនទន់ល្មើយមិនជិនណាយ។
“អ្នកប្រុសចង់ញ៉ាំសាច់អាំងទេ?”
“អ្ហឹម ខ្ញុំឃ្លានល្មម!”
“ចាំត្រង់ហ្នឹងហើយចឹង!” ថេយ៉ុង ងក់ក្បាលហើយបែរមុខទៅទិសខាងត្បូងឯនាយសមុទ្រពេលល្ងាចពន្លឺអាទិត្យហៀបអស្តង្គតរះបញ្ចេញរស្មីពណ៌មាសស្រស់ឆ្លុះផ្លាតពន្លឺភ្លឺផ្លេកធ្វើឱ្យកែវភ្នែកស្រទន់សម្លឹងមើលមិនដាក់ភ្នែកនិងញញិមដោយក្តីសុខរកថាមិនត្រូវបានបន្តិចក្លិនឈ្ងុយៗគ្រឿងសមុទ្រប្រហើរឡើង។ រាងខ្ពស់ដែលវិលត្រលប់មកវិញជាមួយទឹកក្រូចស្រស់ៗនិងអាហារមួយប្រអប់បានមកដល់រួចដាក់វាទៅលើទោងម្ខាង ម្ខាងទៀត ថេយ៉ុង កំពុងអង្គុយស្ងៀមនិងចាប់យកកែវទឹកក្រូចមកកាន់ក្រេបឱ្យផ្សើមបំពង់កបន្តិចរួចញញិមពេល ជុងហ្គុក ចាប់លើកសាច់ចង្កាក់មកផ្លុំនិងបញ្ចុកគេដូចប្តីយកចិត្តទុកដាក់ចំពោះប្រពន្ធធ្វើឱ្យគេញញិមបិទមាត់មិនជិតប្រុសអីពូកែគ្រប់យ៉ាង ពូកែមើលថែ ថ្នាក់ថ្នម លួងលោម នៅក្បែរនាយកក់ក្តៅដូចបាននៅជាមួយសមាជិកគ្រួសារយ៉ាងអ៊ីចឹង។
“ឆ្ងាញ់ទេបានប្រុសសង្ហាបញ្ចុក?”
“អាក់ខ្ពើមណាស់ ហៅខ្លួនឯងសុទ្ធតែប្រុសសង្ហាទៀត!” ថេយ៉ុង លានអណ្តាតឌឺនាយ ធ្វើឱ្យនាយក្នាញ់និងចរិតគួរឱ្យស្រឡាញ់របស់គេ រាងក្រាស់សើចបន្តិចមុននឹងចាប់ច្បិចថ្ពាល់ច្រម៉ក់បេះបួយឡើងដល់រាងតូចខឹងដ្បិតនាយក្រញិចគេសឹងតែជាំសាច់។
“អូយ ឈឺណាស់..”
“មកពីក្នាញ់ពេក!”
“ចាំមើលក្តិចពងលោកវិញឱ្យដាច់!”
“អ្ហឺក្តិចដាច់បានអីតពូជទៀត?”
“អត់ៗទៅមិនមែនជារបស់ខ្ញុំផង!”
“ប្រាកដឬអត់តិចថាដើររាវរកមិនបានដូចរបស់ខ្ញុំ!”
“ស្អប់លោកណាស់!”
“ស្អប់លោកណាស់!” ជុងហ្គុក ធ្វើជានិយាយកាច់កុងក្រមិចក្រមើមតាមបេះបួយឱ្យ ថេយ៉ុង សើចកក្អឹកតាមនាយ សូម្បីតែភាពកំប្លុកកំប្លែងក៏ពូកែណាស់ដែរ រាងតូចស្ទុះឡើងហក់ទៅជិះតោងលើខ្នងរាងក្រាស់មិនឱ្យដឹងដំណឹងមុន តែនាយអាចដឹងព្រោះឮសំឡេងជើងកម្រើកនិងស្រមោលដែលហក់កន្ត្រោងមកទើបប្រញាប់អៀវ ថេយ៉ុង ឡើងលើខ្នង។
“អ៎េ.. ហិហិលោកអត់ទេ ហិហិ.. កុំរត់ចូលទឹកអី!”
រាងតូចសើចកក្អឹកៗកញ្ជ្រោលទធាក់ដៃជើងពេលដែល ជុងហ្គុក ស្រាប់តែចាប់អៀវគេរត់ស្រទៅក្នុងទឹកសមុទ្រយ៉ាងលឿនស្លេវទៅដល់ភ្លាមក៏ចាប់ទម្លាក់រាងតូចចូលក្នុងទឹកនិងហែលប្រឡែងគ្នាលេងបង្កជាសំណើតក្អាកក្អាយបាចទឹកសាចដាក់គ្នាហែលដេញគ្នាលេងតាមបណ្តោយរលកបក់បោកនិងផ្ទៃមុខដែលផ្សើមដំណក់ទឹកត្រជាក់ល្ហឹម។
“រងារឬអត់?” ជុងហ្គុក ហែលមកជិតឱបកាយស្តើងពីក្រោយចាប់សរសៃសក់បះសំពីងសំពោងមកសៀតត្រចៀក ថេយ៉ុង ហើយឈ្ងោកមកថើបកញ្ចឹងតូចរលោងស្រិលឱបយ៉ាងណែនបណ្តេញភាពរងារញ័រញាក់ចេញពីខ្លួនស្តួចស្តើងមុនពេលហែលនាំរាងតូចបង្អូសទៅលើគោកវិញទៅយកកន្សែងមកជូតមុខជូតមាត់និងសក់គ្របដណ្តប់ខ្លួនប្រាណឱ្យ ថេយ៉ុង សឹមនាំគ្នាទៅផ្លាស់ប្តូរខោអាវក្រោយមកក៏ត្រលប់មកអង្គុយអាំងរងើកភ្លើងនៅពេលដែលមេឃកាន់តែងងឹតស្លុបរំលេចរស្មីដួងផ្កាយរះពាសពេញផ្ទៃមេឃងងឹតខ្មួរខ្មាញ។
“លោកធ្លាប់មានមិត្តស្រីទេ?” កំឡុងពេលរង់ចាំញ៉ាំអាហារពេលយប់ ជុងហ្គុក ចាក់ស្រាសាំប៉ាញបម្រុងលើកផឹកសំណួរដំបូងស្រាប់តែឮចេញពីមាត់រាងតូចគួរឱ្យចម្លែកចិត្ត។
“ហេតុអ្វីអ្នកប្រុសសួរខ្ញុំពីរឿងនេះ?”
“ធម្មតាទេមនុស្សលោកអាយុច្រើនគួរសមទៅហើយ លោកប្រហែលធ្លាប់ឆ្លងកាត់ការមានមិត្តស្រី!”
“ធ្លាប់តែបែកគ្នាហើយ!” ចម្លើយនាយហាក់ដូចលំពែងចាក់ចំទ្រូងឆ្វេងរាងតូចឱ្យចុកព្រួចរសាប់រសល់ប្លែកៗទាំងដែលខ្លួននិងនាយត្រឹមជាមនុស្សជិតដិតលើគ្រែតែប៉ុណ្ណោះក្រែងមិនបានស្រឡាញ់ មិនទាន់ក្លាយទៅជាអ្វីនិងគ្នាផង? តែអារម្មណ៍ពេលនេះបែរជាមិនស្រណុកចិត្តសោះ។
“បើសួរហើយធ្វើមុខមិនសប្បាយចិត្តដូចពេលនេះកុំចង់ដឹងតអី!” ជុងហ្គុក មិនដឹងថា ថេយ៉ុង មានអារម្មណ៍អ្វីលើនាយពិតប្រាកដឬអត់ទេ ប៉ុន្តែត្រឹមការសង្កេតមើលទឹកមុខស្ងប់ស្ងាត់មួយនោះនាយអាចទាយដឹងថា ថេយ៉ុង កំពុងលួចគិតបែបណាក្នុងចិត្តនាយចាប់ដៃគេមកកាន់ដើម្បីឱ្យបរិយាកាសនៅពេលនេះល្អប្រសើរឡើងវិញហើយចាប់ទាញអ្នកកំពុងអង្គុយហាលខ្យល់មកជិតនិងឱបកាយស្តើងពីខាងក្រោយ។
“មិនអីទេខ្ញុំមិនសួរនាំលោកបន្តក៏បាន!” ថេយ៉ុង និយាយតែប៉ុណ្ណឹងលូកដៃទៅចាប់យកសាច់ចង្កាក់មកផ្លុំញ៉ាំ មានពេលវេលាមិនច្រើនទេ។ ដើម្បីបាននៅក្បែរនាយដូច្នេះគេគួរតែលើកយករឿងណាល្អៗមកនិយាយវិញសារសងគ្នាទៅវិញទៅមកអង្គុយញ៉ាំអាហារដល់ឆ្អែតទល់យប់ជ្រៅ ទើបម្នីម្នានាំគ្នាត្រលប់ទៅកាន់សណ្ឋាគារ។ ខណៈពន្លឺភ្លើងហ្វារទូរស័ព្ទដៃចាំងភ្លឺព្រាកៗពីទីងងឹតផ្តិតយករូបថតរវាងអ្នកទាំងពីរបណ្តើរគ្នាសិទ្ធស្នាលកៀកកើយស្អិតរមួតថ្នាក់ធ្វើឱ្យស្ត្រីវ័យចំណាស់ដែលអង្គុយលើសាឡុងឯណេះបើកភ្នែកធំៗយ៉ាងក្រឡោត។
“ម្នាក់ក្នុងរូបថតក្បែរកូន ជុង នេះជាអ្នកណា?” លោកជំទាវ អាដេឡា ច្រឡោតតូងសួរទៅកាន់មនុស្សជំនិត អេលតុន៍ ជាអ្នកយកការផ្ទាល់ខ្លួនរហ័សរហួនឱនគំនាបមុនពេលឆ្លើយតបដោយទឹកមុខតឹងតែងបន្តិច៖
“គេឈ្មោះ ថេយ៉ុង វេស្ទើររីយ៉ា វីនស៍ ជាកូនប្រុសម្ចាស់ជំនួញផលិតឧបករណ៍បរិក្ខារនៅប្រទេសប៊ែលហ្សិក!”
“ពួកគេទាក់ទងគ្នាបានយូរប៉ុណ្ណាហើយ?”
“គិតមកដល់ថ្ងៃនេះបាន ៤ ថ្ងៃហើយទាន៎!”
“មិនបានទេ.. ត្រូវតែមិនបាន រឿងនេះដាច់ខាតកូន ជុង មិនអាចធ្វើខ្លួនកាន់តែគ្មានតម្លៃបន្តទៀតបានទេ.. គេត្រូវតែរៀបការជាមួយកូនស្រីអគ្គលេខាធិការ មិនមែនជាមួយក្មេងប្រុសរ៉ាត់រ៉ាយបែបនោះទេ!”
“ខ្ញុំយល់ថាលោកជំទាវគួរតែស្ងប់ចិត្តសិនទៅ ពីព្រោះរឿងនេះយ៉ាងហោចណាស់ក៏ត្រូវប្រើពេលវេលាដើម្បីសួរនាំអ្នកប្រុស ជុងហ្គុក ជាមុនសិនដែរ ព្រោះ ថេយ៉ុង នោះជិតវិលត្រលប់ទៅកាន់ប្រកាន់ប៊ែលហ្សិកវិញនៅរយៈពេល ៣ ថ្ងៃខាងមុខដូច្នេះពេលនោះគឺអាចនិយាយគ្នាបានហើយ!” អេលតុន៍ ផ្តល់យោបល់ឱ្យលោកជំទាវបានគិតវែងឆ្ងាយបន្តិច ដ្បិតសំណើនាយក៏សមហេតុសមផលទើបគាត់ព្រមស្ងប់ចិត្ត។
ចំណែករឿងទុកដាក់កូនចៅគិតគូរអនាគតកូនប្រុសចង់ឱ្យកូនរៀបការមានគ្រួសារនេះពួកគាត់គិតគូរយូរមកហើយនៅពេលដែល ជុងហ្គុក មានអាយុ ២៤ ឆ្នាំមកម្លេ៉ះ។ តែអ្វីដែលពួកគាត់ខ្វល់ខ្វាយនេះមិនបានអូសទាញឱ្យ ជុងហ្គុក បត់បែនតាមគំនិតពួកគាត់ទាំងស្រុងទេ។ នាយដាច់អហង្ការប្រកែកទាំងរឿងរៀបការរឿងបម្រើការងាររដ្ឋសព្វគ្រប់បែបយ៉ាងរហូតដល់លេចធ្លាយមានជម្លោះជាមួយឪពុកគម្រាមកាត់កាលនាយចោលទៀត។
“មិនអីទេ ចាំពេលក្មេងនោះវិលត្រលប់ទៅកាន់ប៊ែលហ្សិកវិញ ខ្ញុំរកឱកាសនិយាយជាមួយកូនប្រុស លោកអាចទៅសម្រាកបានហើយ អេលតុន៍!”
“បាទសូមលាសិនហើយលោកជំទាវ!”

ចំណង់ចំណូលចិត្តសម្ងាត់ ( Secret Passion) Hikayelerin yaşadığı yer. Şimdi keşfedin