"បងជិះឡានយូមិនបានផងទៅមិចនឹងកើត"
"ចាំទៅលើកក្រោយខ្ញុំកក់សំបុត្រយន្តហោះឲ្យបងតើល្អទេ"
"បាទៗគឺល្អបងងងុយហើយចង់ចូលគេងហើយ"
"រាត្រីសួស្តីបងប្រុស"
"បាទរាត្រីសួរស្តី" Jongseong គេទម្លាក់ទូរស័ព្ទចុះហើយក៏ដាក់ខ្លួនគេងទាំងសភាពហត់នឿយ
SKIP
យប់ជ្រៅនៅក្នុងឡានដែលមានសភាពស្ងៀមស្ងាតនឹងមនុស្សប្រុសពីរអ្នកដែលទើបតែចេញពីកម្មវីធីមិនទាន់ដល់ផ្ទះនោះគឺ Soobin and Yeon Jun ។
"ឯងកើតអីបានជាប្រញាប់ចេញមកបែបនេះកម្មវីធីគេមិនទាន់ទាំងចប់ផង"
"ខ្ញុំមានកើតអ្វីមកពីណា"
"គិតតែឯងទៅហេតុអីចេញមកដែរ"
"ក៏យើងមកតាមឯងនឹងហើយ
មនុស្សល្ងង់នេះក្រែងឯងមកជាមួយយើងហី"
"ប៉ុន្តែយើងអាចទៅវិញខ្លួនឯងបាន" Soobin និយាយតិចៗល្មមតែក៏អាចឮដល់អ្នកម្ខាងទៀតដែរតែគេសុខចិត្តនៅស្ងៀមហើយបន្តបើកឡានបន្តមិនហាស្តីទៀតឡើយ
SKIP
---
ពេលព្រឹក...
ពន្លឺស្រាលៗឆ្លុះចូលតាមបង្អួចក្រុមហ៊ុន ។ក្រុមហ៊ុនទាំងមូលហាមានសភាព ស្ងប់ស្ងាត់បំផុត ដូចជាមិនទាន់មាននរណាមកដល់ឡើយ។ Yeonjun ដែលទើបនឹងមកមកដល់ កំពុងដើរកាន់កាហ្វេពីម៉ាស៊ីនយ៉ាងស្ងៀមស្ងាត់ ដោយភ្នែកមើលទៅឯទ្វារនៃច្រកចូលជាញឹកញាប់។
គ្រាន់តែប៉ុន្មានវិនាទីក្រោយ...
ទ្វារបើកជាមួយសម្លេងស្រាល Heeseung ដើរចូលមក ដង្ហើមតូចធំបញ្ចេញមកដូចជាមិនបានគេងលក់ល្អសោះឡើយ។ ភ្នែកគេក្រហមបន្តិច ហើយអារម្មណ៍គេតែព្រួយបារម្ភនឹងមានការសង្ស័យពីរឿងម្សិលមិញ។
Yeonjun ងាកមើលភ្លាម
" Heeseung... អេីងមកហើយ?"
Heeseung មិនទាន់ឆ្លើយភ្លាមទេ គ្រាន់តែយកកាបួបស្ពាយដែលកាន់ក្នុងដៃដាក់ចុះក្រោមហើយនិយាយសម្លេងខ្សោយបន្តិច
"គេងមិនលក់... មានរឿងគិតច្រើនពេក..."
DU LIEST GERADE
ប្រពន្ធក្រៅច្បាប់ជាទីស្រឡាញ់
Romantikមង្គលការលាក់ស្នេហ៍ Jongseong/ អ្វីគ្រប់យ៉ាងទាំងអស់ចំពោះខ្ញុំនៅពេលនេះគឺក្លែងក្លាយ មិនថាមុខដំណែងឬជាឈ្មោះគឺក្លែងក្លាយទាំងអស់ខ្ញុំទទួលស្គាល់ប៉ុន្តែក្តីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នកវាជាការពិត Heeseung / ទង្វើគ្រប់យ៉ាងជាការបោកប្រាស់ពាក្យដែលអូននិយាយថាស្រឡាញ់...
ភាគ១១
Beginne am Anfang
