ភាគ១៦ បើសិនជាបងមានអ្នកថ្មីហើយ ពួកយើងក៏បែកគ្នាទៅ!!

Start from the beginning
                                        

«បាទមិនអីទេ»ពូបូ

«ច៎ាសជម្រាបសួរក្មួយ បើអញ្ចឹងមីងផ្ញើរបស់របរទាំងនេះ ឲ្យក្មួយជួយរៀបចំឲ្យគេញ៉ាំនៅពេលដែលគេភ្ញាក់ផងណា ហើយមីងក៏ពឹងក្មួយឲ្យជួយមើលគេជំនួសមីងផងណាក្មួយ ព្រោះពូមីងទើបតែមកពីផ្សារទិញឥវ៉ាន់ទុកឲ្យគេអម្បាញ់មិញនេះទេ»មីងចាន់

«បាទមិនអីទេអ្នកមីង ចាំខ្ញុំជាអ្នកមើលថែគេចោះ »វិនឡាង

« មីងនិងពូអរគុណក្មួយហើយណា»មីងចាន់

«បាទមិនអីទេអ្នកមីង »វិនឡាង និយាយៗក៏ទើបតែមានអារម្មណ៍ថាដូចជាប្រហែលៗមុខអ្នកទាំង២

«លោកពូ! តើលោកពូជាលោកពូយីបូមែនឬទេ?»វិនឡាង

«បាទពិតមែនហើយ ហេតុអ្វីបានជាក្មួយស្គាល់ពូអញ្ចឹង? នេះហួយ៉ុងគេបានប្រាប់ក្មួយមែនទេ?»ពូបូ គាត់ក៏ឆ្ងល់ដែរថាហេតុអីបានជាគេស្គាល់គាត់ ឬមួយក៏ហួយ៉ុងគេជាអ្នកប្រាប់ដឹង ព្រោះហួយ៉ុងបានប្រាប់ថាវិនឡាងនិងហួយ៉ុងគឺជាបងប្អូនជីដូនមួយនឹងគ្នាហ៎

«គឺអត់ទេ ហួយ៉ុងគេមិនបានប្រាប់ខ្ញុំនោះទេ»វិនឡាង តបទាំងញញឹមទៅកាន់អ្នកទាំង២

«បើអញ្ចឹងហេតុអ្វីបានជាក្មួយស្គាល់ពូនិងមីង?»ពូបូ

«គឺ មកពីខ្ញុំធ្លាប់ទៅត្រួតពិនិត្យនៅចម្ការទំពាំងបាយជូរនៅចម្ការអ្នកទាំង២ កាលពីប៉ុន្មានខែមុននោះអី នេះអ្នកទាំង២អត់ចាំខ្ញុំទេឬ?»វិនឡាង បានរៀបរាប់ទៅកាន់អ្នកទាំង២ ត្រូវហើយ គឺវិនឡាងបានចុះទៅត្រួតពិនិត្យមើលកាលពីប៉ុន្មានខែមុន ដោយការដែលចុះទៅពិនិត្យនឹង មូលហេតុដោយសារមានអ្នកថាចម្ការរបស់ពួកគាត់ដាក់គីមី តែនៅពេលដែលទៅពិនិត្យមើលក៏ដឹងថាមិនមាននោះទេ អ្នកដែលថានឹងគឺជាអ្នកដែលច្រណែនក្រុមគ្រួសាររបស់គាត់ ដែលឃើញក្រុមគ្រួសាររបស់គាត់មានជាងហ៎។

«អរ មីងចាំបានហើយ!! ក្មួយគឺជាក្រុមប៉ូលីសទាំងនោះមែនទេ?អញ្ចឹងតើ បានជាមីងក៏ប្រហែលៗដូចគ្នា ថាបានជួបក្មួយនៅកន្លែងណា»មីងចាន់

«ពិតមែនហើយ»ពូបូ

«និយាយដល់រឿងនេះ ឲ្យខ្ញុំសុំទោសអ្នកទាំង២ម្ដងទៀតទៅចុះ ដោយសារកាលប៉ុន្មានខែមុននឹង គឺមានអ្នកមកដាក់ពាក្យបណ្ដឹងថាចម្ការរបស់អ្នកទាំង២មានដាក់គីមី ដូច្នេះហើយបានជាខ្ញុំត្រូវតែទៅពិនិត្យមើលដើម្បីឲ្យដឹងច្បាស់»វិនឡាង បានរៀបរាប់ប្រាប់ពីមូលហេតុដែលធ្វើឲ្យខ្លួនទៅត្រួតពិនិត្យមើលចម្ការរបស់ពួកគាត់។

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now