ភាគ ១៣: ពិន័យ

Start from the beginning
                                        

តុក តុក...
«ថេយ៍??» ជុងហ្គុក
«ថេយ៉ុង មានឮខ្ញុំហៅទេ?» រាងក្រាស់ស្រែកហៅជាលើក ២ ក៏មិនឮឆ្លើយតបរៀបនឹងលើកដៃគោះម្តងទៀតហើយតែទ្វារបើកមកល្មម ។
«អ្ហឹម ម៉ោងប៉ុន្មានហើយ?» មាឌតូចឈរញីភ្នែកនៅពីមុខរាងក្រាស់ ខោអាវនៅដដែលមើលទៅទើបតែងើបទេ ។
«ជិតដល់ម៉ោងទៅធ្វើហើយថេយ៍ទើបតែងើប?» 
«ចុះបងចេញពីផ្ទះពេលណា?»
«ទៅពេលទាបភ្លឺ»
«មិនដាស់អូនខ្លួនឯងបន្ទោសអូន! មកពីយប់មិញអូនគេងយប់គេង»
«ឆាប់ទៅសម្អាតខ្លួនទៅ»
«ថើបអូនសិនមក» ថេយ៉ុង ហុចថ្ពាល់ចាំនាយថើប ។
«ចាំបាច់ដែរមែនទេ?»
«ប្រាកដហើយបើបងមិនថើបអូនមិនទៅងូតទឹក»
«ប្រយ័ត្នទៅយឺតខ្ញុំដាក់ទោសថែម?»
«ឆឹស មនុស្សប្រុសអីមិនចេះផ្អែមល្ហែម» មាឌតូចងរខ្ទើតបិទទ្វារគ្រាំងដើរចូលទៅក្នុងបន្ទប់បាត់ ។

ង៉ឺត...បានមួយសន្ទុះឡានរបស់ ដឺហ្គោលមកចត់នៅពីក្រោយឡានរបស់ ជុហហ្គុក ដែរ ។ ជួនអីនាយឈរនៅពីមុខនោះស្រាប់ទើបបណ្តាលចិត្តឲ្យ ដឺហ្គោល ចុះមកតែម្តង ។

«មកយកថេយ៉ុងមែនទេ?» ដឺហ្គោល
«មែនហើយ» ជុងហ្គុក
«ត្រូវជាអ្វីជាមួយគេទើបមកយកគេ?»
«ចុះលោកត្រូវជាអ្វីជាមួយគេ?»
«ខ្ញុំជាចៅហ្វាយរបស់គេ»
«ខ្ញុំនឹងគេពេលនេះកំពុងតែទាក់ទងគ្នាដូច្នេះចាំពីថ្ងៃនេះតទៅលោកមិនបាច់មកយកគេទៀតទេ»
«ហ្ហឹស គួរឲ្យអស់សំណើចដល់ហើយ»
«យ៉ាងម៉េច?»
«មិនក្លាយលោកអាឌ្រៀនដឹងរឿងនេះទេ?»
«វាជារឿងរបស់ខ្ញុំៗចេះចាត់ចែងហើយ»
«ចាំនឹងចាំមើលថាឯងចាត់ចែងរឿងធំប៉ុនមេឃបែបណា ! ហើយមួយទៀតមើលថែ ថេយ៉ុង ឲ្យបានល្អគេប្រៀបដូចជាប្អូនខ្ញុំអញ្ចឹងបើឯងធ្វើឲ្យគេលំបាកខ្ញុំមិនខ្លាចនឹងពង្រាត់គេចេញពីឯងទេ» នេះហើយជាទំនាក់ទំនងរវាង ដឺហ្គោល ជាមួយនិង ថេយ៉ុង ។ គេជាមនុស្សដែល ដឺហ្គោល អាណិតស្រឡាញ់និងតែងតែតាមជួយមករហូតត្បិតពួកគេត្រឹមអ្នកស្គាល់គ្នាក៏ដោយចុះ ។
«លោកក៏សាកមើលទៅបើនឹងជួបអ្វីបើហ៊ានពង្រាត់គេចេញពីខ្ញុំ?»
«ខ្ញុំសុខចិត្តស្លាប់បើឲ្យ ថេយ៉ុង នៅជាមួយមនុស្សមិនអាចសូម្បីតែការពារជីវិតខ្លួនខ្លួនឯងនោះទេ»

ក្រឹប *ង៉ោង* ដឺហ្គោល ជាន់ហ្គែរបើកឡានកាត់មុខ ជុងហ្គុក ចេញទៅបាត់ដោយមិនភ្លេចបោះប្រយោគចុកឈាមនេះសូម្បីតែអ្នកក្រៅក៏ដឹងពីរឿងគ្រូសារគេដែរមែនទេ? ឪពុកគេទុកចិត្តដឺហ្គោលដល់ថ្នាក់នេះឬ?

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now