"លោកម្ចាស់លោកគ្រូពេទ្យក្លាយជាបែបនេះព្រោះតែម្ចាស់តូចត្រូវបាននាយយ៉ុនហ្គីនោះនាំទៅវាំងជួបជាមួយសម្តេចសាវវិញ"គ្រាន់តែប៉ាយលីនិយាយចប់នាយក្រាស់ក៏កម្រោលចូកស្ទុះទៅវាយកូនចៅជំនិតវាយយកៗមិនដកដៃ
"ហេតុអីៗមុននឹងយើងទៅយើងនិយាយយ៉ាងមិចយើងអោយឯងការពារគេ ហេតុអីបានជាអោយអាចង្រៃយ៍នោះវានាំថេយ៍ទៅបានហាស៎អាប៉ាយលី"ជុងហ្គុកខឹងឡើងក្រហមភ្នែកដូចជាបិសាចអ្នកណាក៏ចាប់មិនជាប់កំហឹងក្នុងខ្លួនដុតរោលរាលពេញទាំងប្រាណ
"សុំទោសលោកម្ចាស់ដាក់ទោសមកចុះខ្ញុំគ្មានសមត្ថភាពការពារម្ចាស់តូចខ្ញុំអន់មិនអាចប្រយុទ្ធឈ្នះវាយកសុវត្ថិភាពគ្រប់គ្នានៅទីនេះគម្រាមដល់ម្ចាស់តូចទើបម្ចាស់តូចព្រមទៅតាមវាវិញសុំទោសលោកម្ចាស់"ប៉ាយលីទទួលកំហុសគហរប់យ៉ាងទាំងអស់បែកមុខបែកមាត់ព្រោះតែនាយក្រាសវាយយ៉ាងនឹងហើយនៅងើបមកលុតជង្គង់ទទួលកំហុសសថែមទៀតអានយានចូលមកអោបនាយជាប់ខ្លាចជុងហ្គុកដាក់ទោសដល់ប៉ាយលីទៀត
គេស្រឡាញ់បា៉យលីណាស់ព្រោះនាយជាអ្នកមើលថែកំដរគេគ្រប់ពេលឃើញនាយរបួសបែបនេះគេបារម្ភណាស់ទើបមកអោបនាយជាប់មិនលែងចង់ប៉ាយលីរុញគេចេញយ៉ាងមិចក៏គេមិនព្រម
"យើងគ្មានអីនិយាយជាមួយឯងបន្តទៀតទេចេញទៅកុំអោយយើងឃើញមុខឯងនៅពេលនេះអីខ្លាចយើងទ្រាំមិនបាន"ជុងហ្គុកនិយាយទាំងមុខមិនទាន់រសាយកំហឹងនៅឡើយដេញប៉ាយលីចេញព្រោះគេមិនចង់ធ្វើរឿងដែរហួសហេតុលើនាយ
"ជុងហ្គុក....ជុងហ្គុកលោកមកវិញហើយមែនទេ....ហេតុអីងងឹតម្លេះមេឃយប់ហើយមែនទេ"គ្រប់គ្នានៅខាងក្នុងបន្ទប់បង្វែរភ្នែកមករកជីមីនគ្រប់គ្នាសកម្មភាពរាវរករបស់ញេធ្វើអោយម្នាក់ៗអាណិតទប់ទឹកភ្នែកមិនជាប់ទេ
"ងងឹតណាស់ភ្នែកខ្ញុំងងឹតហើយហ្អឹស~សមហើយកម្មពៀរ ធ្លាក់មកលើខ្ញុំហើយ"ជីមីនមុនដំបូងរាងលើដៃរារកស្ទៀបពេលដែរមានអារម្មណ៍ដឹងថាមិនមែនមេឃយប់ទេតែភ្នែកគេទេដែរងងឹតគេក៏លែងធ្វើសកម្មភាពអ្វីបន្តបែរជាមកនិាយយចំអកខ្លួនឯងទៅវិញ
YOU ARE READING
បុព្វេស្នេហា(Former love)
General Fictionជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
វគ្គ៣០:ពិការភ្នែក
Start from the beginning
