«ហ៊ឹក~អួយអាស៊ីងជួយ~យើងផង»ដើរមិនប្រយ័ត្នឈៀវៗក៏បានទាក់ជើងជាមួយមេឃឈើបណ្ដាលឲ្យគេដួលរមៀលធ្លាក់ចុះទៅខាងក្រោយ លោកគ្រូនិងសិស្សដទៃក៏រត់បកមកក្រោយវិញ
«អាឈៀវ......»ហ័ងស៊ីងស្ទុះទៅចាប់មិត្តតែមិនទាន់ព្រោះកាយតូចបានរមៀលចុះទៅបាត់ ធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមភ័យស្លន់ស្លោជាខ្លាំងប្រញាប់រកផ្លូវចុះដើម្បីតាមស្វែងរកអាឈៀវ
ឈៀវៗគ្រាន់តែធ្លាក់មកដល់ខាងក្រោមភ្លាមក៏សន្លប់បាត់មាត់ឈឹងព្រោះក្បាលបុកនិងដុំថ្មក្បែរនោះ
+នៅឯម្ខាងទៀតឯណេះស៊ាវយូកំពុងតែដើរលំហែតែម្នាក់ឯងដោយសារគេជាមនុស្សមិនចូលចិត្តឲ្យមានអ្នកដើរតាមគ្រប់ពេលនោះទេកំពុងតែផ្ចង់អារម្មណ៍ឈរសម្លឹងមើលទៅផ្កាឈូកសុខៗស៊ាវយូក៏ត្រូវបានអ្នកណាក៏មិនដឹងរុញខ្លួនតូចទម្លាក់ចូលទៅក្នុងទឹក
«ជួ~ជួយផង ផឹបៗ ហ៊ឹក~ជួយផង~»ដៃតូចខំប្រឹងប្រវេប្រវ៉ាវ៉ៃទឹកខ្លាំងៗទាំងស្រែកហៅឲ្យអ្នកជុំវិញមកជួយ តែហាក់ដូចជាស្ងាត់ប្លែកគ្មានសូម្បីមនុស្សឆ្លងកាត់ ដោយសារខ្លួនមិនចេះហែលផងនោះរាងតូចក៏បានបាត់បង់ស្មារតីលិចចូលទៅក្នុងទឹក *ប្រូង*មួយសន្ទះក៏ឮមានសំឡេងលោតចូលទៅក្នុងទឹក ដៃមាំក្រាសស្រវ៉ាអោបកាយតូចស្រង់យកឡើងមកខាងលើគោកវិញមុននិងធ្វើចលនាដង្ហើមឲ្យគេ ហ័រយ៉ុងលើកបីកាយតូចយកទៅដំណាក់ទាំងស្រែកប្រាប់ឲ្យអ្នកបម្រើទៅហៅគ្រូពេទ្យជាប្រញាប់
«ពួកនាងឆាប់ទៅហៅរាជពេទ្យមកឲ្យលឿនឡើង»ហ័រយ៉ុង
បានបន្ដិចគ្រូពេទ្យក៏មកដល់ គាត់បានពិនិត្យមើលរាងកាយដែលសស្លេកព្រោះតែត្រាំក្នុងទឹកយូនោះបន្ដិចទើបនិយាយឡើង
«អ្នកអង្គម្ចាស់មិនអីនោះទេព្រះអង្គ គ្រាន់តែឲ្យទ្រង់ផឹកថ្នាំនេះទៅទ្រង់លែងអីហើយ»
«យើងអរគុណហើយ»ទ្រង់តបទាំងកែវភ្នែកសម្លឹងទៅកាន់អ្នកដែលដេកលើគ្រែ
«ជាតួនាទីខ្ញុំម្ចាស់ស្រាប់ហើយព្រះអង្គ បើអស់ការហើយទូលបង្គុំសុំលាទៅវិញសិនហើយ»
«ហឹម»ទ្រង់ក្រហឹមដើមកបន្ដិចដើម្បីជាសញ្ញាថាអាចទៅបានហើយ
«មើលថែគេឲ្យបានល្អ»ទ្រង់នៅអង្គុយមើលមុខតូចនោះបានបន្ដិចក៏ងើបចាកចេញទៅថែមទាំងនិយាយមួយៗទៅកាន់ពួកនាង ទ្រង់ចង់តែសម្លាប់ពួកនាងចោលឲ្យអស់ទេធ្វើជាអ្នកបម្រើរបៀបមិចបានឲ្យម្ចាស់ទៅណាមកណាតែម្នាក់ឯងបែបនេះ
«ចា៎សព្រះអង្គម្ចាស់»ពួកនាងតបទាំងអោនមុខចុះភ័យឡើងចង់លេចនោមទៅហើយ
«ហឺយ!ដូចដកបន្លាចេញពីទ្រូងចឹងឯង/មែនហើយទ្រង់សម្លឹងមកយើងដូចចង់ស៊ីសាច់ចឹង»និយាយដើមស្ដេច😒
ចេញមកដល់ខាងក្រៅដំណាក់ហ័រយ៉ុងក៏បានឲ្យមនុស្សផ្ទាល់ខ្លួនរបស់ទ្រង់ទៅស៊ើបមើលថាតើអ្នកណាជាអ្នកធ្វើបាបគូដណ្ដឹងតូចរបស់ទ្រង់។
2ម៉ោងក្រោយមកត្របកភ្នែកស្ដើងក៏បានបើកឡើងម្ដងតិចៗ
«ឯងៗ!អ្នកអង្គម្ចាស់ដឹងខ្លួនហើយ អ្នកអង្គម្ចាស់មាននៅមិនស្រួលត្រង់ណាដែរទេទានម្ចាស់?»សំឡេងពួកនាងបានធ្វើឲ្យរាងតូចរហ័សងាកទៅមើលហើយក៏
«ហ៊ឺយ~ពួ-ពួកនាងជាអ្នកណា? កន្លែងនេះជាកន្លែងស្អី?ហើ~ហើយខ្ញុំកំពុងនៅឯណា? មិ~មិចបានខ្ញុំមកនៅទីនេះបាន? ហើយឯណាសម្លៀកបំពាក់ខ្ញុំ?ពួ~ពួកនាងបានធ្វើស្អីខ្ញុំ?»គ្រាន់តែឃើញភាពប្លែកៗនៅក្នុងបន្ទប់ភ្លាមរាងតូចឈៀវៗក៏ប្រញាប់រ៉េបសួរពួកនាងតែម្ដងធ្វើឲ្យពួកនាងងាកមើលមុខគ្នាធ្វើភ្នែកឡេងឡង់ៗឆ្ងល់មួយទំហឹងមនុស្សស្មោះ
«ឯងយើងគិតថាទៅហៅព្រះអង្គម្ចាស់មកវិញល្អជាងហី?»ពួកនាងក៏និយាយខ្សឹបខ្សាវគ្នាធ្វើឲ្យរាងតូចកាន់តែភ័យលើសដើម
«ហេ!ពួកនាងមានឮខ្ញុំសួរដែរទេ?/អាយ..../អា៎......»ដោយឃើញពួកនាងមិនតបសំណួរខ្លួនបែបនេះឈៀវៗក៏ចុះពីលើគ្រែដើរនៅជិតពួកនាង តែក៏ត្រូវមកស្រែកភ្ញាក់គ្នាទៅវិញគួរឲ្យចង់សើចណាស់
«មានរឿងស្អី?»
«ព្រះ~ព្រះអង្គម្ចាស់?»ហ័រយ៉ុងដែលទើបតែមកដល់ក្រោយឮសំឡេងស្រែកទ្រង់ក៏បានទម្លុះទ្វារចូលមក
«ហ័~ហ័ងស៊ីង...»
To be continued 🙏
YOU ARE READING
រឿង និស្ស័យស្នេហ៍ឆ្លងភព
Historical Fiction«តើនេះជាកន្លែងស្អី មិចបានជាមានមនុស្សស្លៀកពាក់ប្លែកៗច្រើនយ៉ាងនេះ គេកំពុងតែថតកុនមែនទេ?» «ពីមុនឯងមិនមែនបែបនិងទេ តែពេលនេះធ្វើចរឹកដូចមានតែឯង គិតខុសឬត្រូវទេដែលយើងយល់ព្រមជាមួយលោកពុករៀបការជាមួយឯងនោះ» ___________________ «ឯងជាខ្មោចមកពីខាងណាមិចបានមកចូលមិត្តយើ...
part 3 តើខ្ញុំនៅកន្លែងណា?
Start from the beginning
