EPISODE 05 លិទ្ធផលលួចមានស្រី

Start from the beginning
                                        

«ខឹងក៏ខឹងទៅ អូនក៏ដឹងថាបងមិនខ្វល់ពីគេស្រាប់ហើយ»

"ឡរ៉ែលតែហោចណាស់គេក៏ជាប្រពន្ធបង អូនពេលនេះដូចមានឈ្មោះជាស្រីស្នេហ៍ឬជនទីបីអ៊ីចឹង អូនមិនសូវជាសប្បាយចិត្តប៉ុន្មានទេ"

«អូនកុំគិតច្រើន អូនក៏ដឹងថាការរៀបការនេះដើម្បីបំពេញមុខមាត់អោយគ្រួសារប៉ុណ្ណោះ ហើយបេះដូងបងក៏មានតែអូនតែម្នាក់ដែរអ្នកផ្សេងមិនអាចជំនួសជាដាច់ខាត» នាយព្យាយាមលួងសង្សារ នាយនិយាយក៏ត្រូវ នាយរៀបការនេះព្រោះខ្លាចគ្រួសារដកគ្រប់យ៉ាងពីនាយតែប៉ុណ្ណោះ ហើយនាយក៏គ្មានចិត្តស្រឡាញ់សូម្បីតែបន្តិចទៅលើអេរីសដូចគ្នា នាយក៏កាន់តែដឹងថាអេរីសក៏មិនបានស្រឡាញ់នាយដែរ។

"អ៊ីចឹងប៉ុណ្ណឹងសិនចុះអូនទៅតែងខ្លួនសិន ល្ងាចជួបគ្នាបងសម្លាញ់"

«បាទអូនសម្លាញ់»និយាយហើយក៏ចុចបិទជាមួយស្នាមញញឹមយ៉ាងស្រស់ មុននិងទាញរបស់របរដើរចេញពីការិយាល័យដើម្បីទៅឡានព្រោះអេរីសកំពុងរងចាំគេនៅទីនោះ។

ចុះទៅដល់ជាន់ដាក់ឡានក៏ឃើញអេរីសភរិយាឈរចាំជាមួយមុខក្រញ៉ូវតាមសម្លក់នាយពីចម្ងាយតែម្តង៖

«សម្លឹងអ្វីម្ល៉េះ?»ឡរ៉ែលក្រឡាប់ភ្នែកព្រោះកំពូលភរិយា សម្លក់គេចង់ជ្រុះគ្រាប់ភ្នែកចេញមកខាងក្រៅទៅហើយ

«និយាយជាមួយស្រីស្នេហ៍រាប់ម៉ោង មានក្រែងចិត្តខ្ញុំឈរចាំខ្លះទេ»វាក៏ត្រូវនរណាមិនខឹង មិនមែនខឹងនឹងនិយាយជាមួយស្រីទេចង់និយាយជាមួយអាបធ្មប់ណាក៏និយាយចុះ តែនេះអោយគេឈរចាំចង់កន្លះម៉ោងនរណាមិនក្តៅក្រហាយ

«ដឹងឬថានិយាយជាមួយស្រី»មើលៗសំដីចុះ នេះកំពុងឌឺថាបញ្ជួសអោយប្រាកដ

«ខួរមិនបានអន់»ថាហើយក៏មើលទ្វារចូលឡានបាត់ ទៅពិបាកស្មានអី គេដឹងតាំងពីដើមថាលោកស្វាមីសម្អប់នេះមានសង្សារគ្រាន់តែខ្ជិលខ្វល់ តែកុំអោយគេតាមទាន់ជាន់កែងឃើញនិងភ្នែកអោយសោះ

«មិនខឹងទេឬប្តីមានស្រី?»ឡរ៉ែលចូលមកក្នុងឡានក៏សួរព្រោះនាយហាក់មានចម្ងល់ក្នុងចិត្ត មិនដឹងប្រពន្ធម៉ាកអីដឹងប្តីមានស្រីបែរជាមិនរករឿងខឹងទៅវិញ

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now