« អោយបានដូចមាត់រហូតទៅ » ថេយ៉ុង និយាយតិចៗរួចបើកទ្វារចេញពីបន្ទប់ទៅបន្ទប់របស់ខ្លួនវិញ
#SKIP
•ប្រទេសA
នៅវិមានកណ្ដាលទីក្រុង ជាវិមានសាច់ញាតិរបស់សាតូ ដែលគេមកស្នាក់នៅ នៅទីនេះមានតែពូគេនឹងអ្នកបម្រើ ពូនៅកម្លោះមិនទាន់មានប្រពន្ធអាយុក៏៣០ក្រាស់តែមិនយកប្រពន្ធ សាតូមកនៅទីនេះបានប៉ុន្មានថ្ងៃក៏ចង់ដូរចិត្តលែងចង់ទៅផ្ទះវិញ ម្យ៉ាងនៅទីនេះក៏ស្រឡះខួរក្បាលមិនសូវគិតច្រើន
« តូនីលពូទៅក្រៅ ចង់ទៅជាមួយពូដែលទេ? » អ្នកជាពូសួរព្រោះក្មួយមកពីរបីថ្ងៃហើយមិនចេញទៅណាសោះ
« ពូនាំខ្ញុំទៅកើតដែល » សាតូ សួរខ្លាចទើសទែងពិបាកដល់ពូ
« មោះទៅរៀបចំខ្លួនទៅពូចាំ » គ្រាន់តែលឹបែបនេះក៏ប្រញាប់ទៅបន្ទប់រៀបចំខ្លួនមួយសន្ទុះក៏ចុះមកវិញ
« រួចហើយលោកពូ » សាតូ ចុះមកជាមួយសម្លៀកបំពាក់Cute Cuteជាស្ទាយរបស់គេ
« តែងខ្លួនបែបនេះតិចគេច្រឡំជាសង្សារពូ » គាត់និយាយរួចក៏សើច
« ជាកូនពូទើបសម » សាតូ សើចលឹបភ្នែករួចអោបដៃអ្នកជាពូ គាត់និយាយដាក់ខ្លួនតែចឹង អោយតែនាំទៅក្រៅ
« តោះយើង » និយាយរួចក៏នាំគ្នាទៅឡាន ឡើងឡានរួចក៏បើកចេញពីវិមាន
មកដល់ភោជនីដ្ឋានញាំអីពូក្មួយក៏បណ្ដើរគ្នាចេញពីឡាន ទៅរកតុដែលកក់ទុករួចស្រេច បុគ្គលិកក៏ចូលមកសួរ
« នេះជាមីនុយ ត្រូវការកម្មង់អីដែលលោកដាយន៍នីល » បុគ្គលិក ប្រគល់មីនុយ
« តូនីលចង់ញាំអីកម្មង់ទៅ »
« ពូកម្មង់ទៅអីក៏ញាំបានដែល » សាតូ
« អញ្ចឹងសុំយកម្ហូបប្រចាំហាងពីរបីមុខមក »
« ចា៎សូមរងចាំបន្តិច » បុគ្គលិក និយាយរួចក៏ចេញទៅ
« ពូភ្លេចសួរទៅ ហេតុអីមករកពូ សាលាវ៉ាកងហើយ »
« នឹកលោកពូនោះអី » សាតូ
« មិនមែនទេដឹង រឿងបងប្រុសបង្ខំអោយរៀបការបានរត់មករកពូទេដឹង » គាត់និយាយរួចក៏សើច
« ពូដឹងហើយសួរធ្វើអី » សាតូ ពេបមាត់ អារឿងនឹងមួយហើយតែវាមានរឿងធំជាងនឹងទៀត
« ចៃដន្យមែន តារាល្បីក៏មកញាំទីនេះដែរ ក្មួយស្គាល់គេអត់ដូចជាតារានៅប្រទេសក្មួយរស់នៅ » អ្នកជាពូសួរ ដោយហេតុគាត់អង្គុយបែរទៅរកច្រកចូលហាងទើបឃើញ ទើបសួរក្មួយ ចំណែកអ្នកជាក្មួយក៏ងាកទៅមើល
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី២៧: ខ្ញុំស្រលាញ់បងថេយ៉ុងហ្វៀលរ៉ូហ្សា
Start from the beginning
