«បងនិងក្រុមប៉ូលីសកំពុងតែស៉ើបមើលហើយ ឯងមិនបាច់ភ័យនឹងរឿងនេះទេ បារម្ភតែរឿងពួកគេដែលនៅខាងក្នុងវិញល្អជាង»Wenlang
«បាទបង តែខ្ញុំពិតជាបារម្ភពីពួកគេណាស់បង »Huayong និយាយទាំងអោបបងប្រុសជីដូនមួយរបស់ខ្លួន
«បងក៏បារម្ភពីពួកគេដូចគ្នា»Wenlang និយាយចប់ ពួកគេក៏អង្គុយចាំនៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ អស់រយៈពេល2ម៉ោង ទើបទ្វារបន្ទប់បានបើកឡើងមក។
«លោកគ្រូពេទ្យ តើពួកគេយ៉ាងមិចទៅហើយ?»Huayongនៅពេលដែលឃើញទ្វារបន្ទប់ពេទ្យបើកភ្លាមក៏រហ័សស្ទុះទៅភ្លាម នៅពេលដែលឃើញគ្រូពេទ្យចេញមក គេក៏សួរទៅភ្លាមៗទាំងបារម្ភ។
«គេរួចផុតពីគ្រោះថ្នាក់ហើយ អម្បាញ់មិញគឺ អំបែងកញ្ចក់ បានជាប់នឹងដៃរបស់គេរៀងជ្រៅបន្តិច ក៏ប៉ុន្តែមិនអីនោះទេ គឺគ្រូពេទ្យបានវះកាត់យកចេញរួចរាល់អស់ហើយ អ្នកទាំង២កុំបារម្ភអី »គ្រូពេទ្យនិយាយដល់ត្រឹមនេះគឺបានធ្វើឲ្យអ្នកទាំង២ដែលឈរស្ដាប់គឺធូរទ្រូងបន្តិច តែក៏ឆ្ងល់បន្តិចដែរថា អ្នកជំងឺមួយណាដែលរួចផុតពីគ្រោះថ្នាក់ ព្រោះដែលគ្រូពេទ្យនិយាយគឺមិនបានបញ្ជាក់នោះទេថារួចផុតពីគ្រោះថ្នាក់ទាំង២នាក់ ដូច្នេះហើយមានតែម្នាក់ទៀតគឺនៅតែជួបជាមួយគ្រោះថ្នាក់។
«អត់ទោសលោកគ្រូពេទ្យ តើអ្នកដែលលោកគ្រូពេទ្យនិយាយដល់នឹង សម្ដៅលើមនុស្សម្នាក់ឬក៏២នាក់?»Huayong សួរទៅកាន់គ្រូពេទ្យ
«គឺតែម្នាក់នោះទេ ព្រោះម្នាក់ទៀតគឺខាងគ្រូពេទ្យមួយក្រុមទៀតកំពុងតែវះកាត់ ដែលពេទ្យមកប្រាប់នេះគឺមកពីពេទ្យអស់តួនាទីហើយ ហើយពេទ្យក៏ត្រូវទៅមើលថែអ្នកជំងឺផ្សេងបន្តទៀតដែរ ដូច្នេះហើយសូមអ្នកទាំង២រង់ចាំខាងគ្រូពេទ្យមួយក្រុមទៀតសិនណា ពេទ្យសុំទៅមើលអ្នកជំងឺផ្សេងសិនហើយ»គ្រូពេទ្យ ថាហើយក៏ប្រញាប់ចេញទៅមើលអ្នកជំងឺផ្សេងទៀតម្ដង ទុកឲ្យអ្នកទាំង២នៅមានការព្រួយបារម្ភបន្តទៀត។
ពេទ្យចេញទៅបានបន្តិចក៏ស្រាប់តែទ្វារពេទ្យក៏បានបើកឡើងម្ដងទៀត ហើយក្រុមគ្រូពេទ្យក៏បានអូសគ្រែពេទ្យដែលមានGaotuនៅក្នុងនឹងដែរមក ។ ឃើញដូច្នេះWenlangក៏រត់ទៅមើលGaotu ដែលHuayongវិញ ក៏ប្រញាប់ប្រញាល់ទៅសួរគ្រូពេទ្យអំពីShaoyou។
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
ភាគ១៥ លេងជាមួយអ្នកណាមិនលេង មកលេងជាមួយChen Pinming😏
Start from the beginning
