ភាគ20: សន្យារឥតបានការ

331 36 2
                                        


(តពីភាគមុនទៀត)

   ទម្រាំតែពូតាក់សីុធ្វើដំណើរមកដល់ក្លឹបនោះគឺត្រូវចំណាយពេលកន្លះម៉ោងទើបមកដល់

"ន៎េះ!ពូ"ហុចលុយឲ្យពូតាក់សីុរួចហើយនីគីក៏ប្រញ៉ាប់ចុះចេញពីតាក់សីុ ដើរសំដៅទៅខាងក្នុងក្លឹបនោះភ្លាមទៅ

+នៅខាងក្នុងក្លឹប

  នីគីបានដើរចូលមកបញ្ជ្រៀតគេឯងទាំងខំប្រឹងប្រើក្រសែភ្នែករកមើលស៑ុងហ៑ូនជាមួយនាងស្រីជើងល្អនោះ រាងតូចគេដើរចូលដល់ក្នុងបានបន្តិចហើយក៏សម្លឹងឃើញស៑ុងហ៑ូននិងអារីមគឺកំពុងតែអោបថើបគ្នាយ៉ាងស្អិតរមួតនៅនិងសាឡុង

"ស៑ុងហ៑ូន!!"នីគីដើរសំដៅទៅរកអ្នកទាំងពីរនោះដោយគេបានបន្លឺហៅឈ្មោះរបស់ស៑ុងហ៑ូនដែលកំពុងតែងោកថើបស្រីនេះ

"នីគី-"

*ផាច់

"ហេតុអីក៏បងធ្វើបែបនេះស៑ុងហ៑ូនឯណាពាក្យដែលសន្យារជាមួយខ្ញុំនោះ"រាងតូចបានលើកដៃទះផ្ទៃមុខសង្ហាររបស់ស៑ុងហ៑ូនបណ្តាលឲ្យនាយងាកទៅម្ខាងទៀត

"អត់ទេណានីគីមិនដូចអ្វីដែលអូនបានឃើញឡើយ-"

*ផាច់!!

ដោះសារមិនទាន់ចប់ពីមាត់ស្រួលបួលផងស៑ុងហ៑ូនក៏ត្រូវមួយកំផ្លៀងទៀតបោះនីគី

"នេះខ្ញុំមកឃើញប៉ុណ្ណឹងហើយនៅមានមុខមកដោះសារជាមួយខ្ញុំបានទៀតហេ៎"ពេលនោះនាយតូចគេនិយាយទាំងទឹកភ្នែក ព្រោះគេឈឺចិត្តខ្លាំងណាស់ដែលត្រូវមកប្រឈមនិងនាយបែបនេះ

"នីគីអូនស្តាប់បងសិនណា"ស៑ុងហ៑ូនច្រវ៉ាមកចាប់ដៃតូចទាំងពីរជាប់ដើម្បីចង់បកស្រាយ

"..."ឯរាងតូចវិញគេមិនបានចង់ស្តាប់អីឡើយពេលនោះគេបានក្រវាស់ដៃមាំចេញរួចហើយក៏ដើរចេញពីក្លឹបទាំងទឹកភ្នែកបាត់ទៅ ចំណែកស៑ុងហ៑ូននាយមិនបានបណ្តោយឲ្យនាយតូចទៅទាំងបែបនេះដែលនាយបានចេញទៅតាមគេដូចគ្នា។ទុកឲ្យកញ្ញាអារីមនាងនៅឈរតែឯង
.....

"នីគីឈប់សិនអូនស្តាប់បងសិន!!"ចេញមកដល់ខាងក្រៅហើយស៑ុងហ៑ូនក៏ព្យាយាមឃាត់នាយតូច

"ចេញទៅ!!ខ្ញុំមិនស្តាប់ ខ្ញុំស្អប់លោកណាស់"ពេលនោះនីគីបានរុញស៑ុងហ៑ូនចេញពីខ្លួន ព្រោះថាគេពិតជាឈឺចិត្តខ្លាំងណាស់ពេលនេះ

រឿង: ម្ចាស់បំណុលកំណាចWhere stories live. Discover now