" អូនសង្ឃឹមថា បងនឹងមានក្ដីសុខពេលដែលគ្មានអូន Yibo " Xiao Zhan រលីងរលោងទឹកភ្នែកក្រោយទាញយករូបថតអាពាហ៌ពិពាហ៌របស់គេ និង yibo មកមើល រួចក៏ដាក់រូបថតនោះចូលវ៉ាលីយកទៅជាមួយ
" តោះ Jack យើងរួចរាល់ហើយ " Xiao Zhan ចុះមកជានឹងវ៉ាលីមួយ គេមិនបានដាក់របស់របរទៅច្រើននោះទេគេដាក់តែរបស់ដែលចាំបាច់តែប៉ុណ្ណោះ ណាមួយរបស់របរគេភាគច្រើននៅ វិមាន Feng គេមិនចង់ទៅជាន់ទីនោះទៀតនោះទេ ចាំទៅដល់បារាំងចាំទិញថ្មីតែម្ដង ...
Jack ក៏បានជួយយកវ៉ាលីនឹងជូន Xiao Zhan ទៅព្រលានយន្តហោះ ព្រោះ Jack ក៏ត្រឡប់ទៅបារាំងវិញដូចគ្នា មិនទាន់ដល់ថ្ងៃដែល Jack ត្រូវទៅវិញនោះទេ Jack គម្រោងចង់មកលេងប្រទេសចិនយូរថ្ងៃដែរ តែឥលូវនេះគេប្ដូរចិត្តហើយ ខ្ជឹលនៅ គេចង់ទៅតាម Xiao Zhan វិញ ឱកាសមិនមានច្រើនទេ ម្ដងនេះគេត្រូវតែយក Xiao Zhan ឲ្យបាន !
ឡានសេរីទំនើបដែលបើកបរដោយ Jack ក៏បានបោះពួយចេញពីវិមាន Yu ដោយមាន Xiao Zhan អង្គុយនៅម្ខាងនៃ Jack ពួកគេមិនដឹងនោះទេថាមាននរណាម្នាក់កំពុងតែសម្លឹងមកកាន់ដំណើររបស់ពួកគេ ម្នាក់នោះគឺ Yibo ដែលគេឈប់ឡាននៅក្បែរនោះ
ដំបូងឡើយ Yibo ថាមកទីនេះដើម្បីនិយាយជាមួយ Xiao Zhan ឲ្យច្បាស់តែមកដល់ក៏ឃើញ Xiao Zhan និង Jack ចេញមកល្មម ព្រោះកញ្ចក់ឡានផ្ទៃចំហៀងគឺថ្លាល្មមអាចធ្វើឲ្យ Yibo មើលឃើញដល់អ្នកដែលអង្គុយនៅខាងមុខបាន ។ Yibo មិនអស់ចិត្តនោះទេ គេនៅតែមិនជឿថា Xiao Zhan ចិត្តដាច់ដាក់គេដល់ថ្នាក់នឹង ហើយក៏ចង់ដឹងដែរថា Jack និង Xiao Zhan កំពុងតែបណ្ដើរគ្នាទៅណា ...
" តាមមមម " Yibo បញ្ជា Molo Molo ក៏ធ្វើតាមបញ្ជា ដោយបើកឡានតាមឡានរបស់ Jack តែមិនឲ្យ Jack ដឹងខ្លួននោះឡើយ ព្រោះ Yibo គ្រាន់តែចង់ដឹងថាពួកគេកំពុងតែទៅណា ...
ចំណាយពេលប្រហែលជាកន្លះម៉ោង Jack និង Xiao Zhan ក៏ធ្វើដំណើរមកដល់ព្រលានយន្តហោះ ។ មកដល់ខាងមុខព្រលាន Jack និង Xiao Zhan ក៏ចុះមកយកវ៉ាលីចេញពីឡាន ចំណែកឡានរបស់ Jack Jack បាន call ហៅកូនចៅរបស់នាយឲ្យមកយកទៅទុកនៅផ្ទះវិញ ។
ទាំងពីរនាក់អូសវ៉ាលីម្នាក់មួយដើរចូលទៅព្រលានយន្តហោះ Yibo សម្លឹងមើលសកម្មភាពទាំងនោះពីចម្ងាយ បង្កើតជារឿងយល់ច្រឡំបន្ថែមទៀតមួយតង់ទៀត ( ហេតុអ្វីមិនចុះទៅសួរនាំ ! )
Yibo មិនមាត់ក៎អ្វីទាំងអស់ម្ដងនេះគេគិតថាគេច្បាស់មែនទែនហើយ បែកគ្នាមិនទាន់បានប៉ុន្មានក៏បណ្ដើរគ្នាជាមួយអ្នកថ្មី ថែមទាំងបោះលិខិតលែងលះមកឲ្យគេដើម្បីរត់ទៅរស់នៅជាមួយនឹងប្រុសថ្មីនោះទៀត នេះជាអ្វីដែល Yibo គិតឃើញឥលូវនេះ
ម្នាក់ឌឺ ម្នាក់ទៀតមិនព្រមសួរនាំ បង្កើតជារឿងភាន់ច្រឡំ តើគ្រប់យ៉ាងដោះស្រាយបែបណា ដោះស្រាយដោយកំហឹងឬដោះស្រាយដោយសន្តិវិធី តែបើតាមមើលជាក់ស្ដែងមិនងាយបែបសន្តិវិធីនោះទេ ...
បន្ទាប់ពីតាមមើល Xiao Zhan អស់ចិត្ត Yibo ក៏ឲ្យ Molo ជូនគេមកវិមាន Feng វិញ មកដល់មិនទាន់ទាំងបានមួយនាទីស្រួលបួលផងក៏ត្រូវមានរឿងឈឺក្បាលបន្ថែមទៀតមួយតង់ទៀត ...
" បងមកដល់ហើយហេស៎ ? " siv eng រត់មកតោងដៃតោងជើង Yibo ភ្លាមក្រោយឃើញ Yibo មកដល់ តែក៏ត្រូវ Yibo វាសដៃចេញមួយទំហឹងស្ទើរតែធ្វើឲ្យនាងដួល
" ចាប់ពីពេលនេះទៅ Siv Eng គឺត្រូវមករស់នៅទីនេះ " លោក Feng ដើរមកដោយដំណើរមួយៗមុននឹងប្រាប់ទៅ Yibo
" ធ្វើអីក៏ធ្វើទៅធុញណាស់ " Yibo និយាយដោយសម្លេងធុញទ្រាន់បំផុត រួចនាយក៏ដើរចេញពីទីនោះមិនមែនទៅបន្ទប់នោះទេគឺទៅក្រៅវិញ ព្រោះមិនចង់នៅផ្ទះដែលពោរពេញទៅដោយភាពធុញទ្រាន់ ...
លោកស្រី Feng ក៏លែងសូវនៅដែរ គាត់បានទៅសមាគមន៍សប្បុរសធម៌បាត់ៗចាប់តាំងពីថ្ងៃមានរឿងមក ព្រោះសូម្បីតែគាត់ក៏ធុញថប់ដែរ ...
Siv Eng ឃើញ Yibo មិនខ្វល់ពីខ្លួនក៏កើតទុក្ខមិនសុខចិត្ត ទាំងដែលខ្លួននាងមិនទាន់ត្រូវជាអ្វីនឹង Yibo ផង !!
Nannie 🌱
ESTÁS LEYENDO
លង់ស្នេហ៍អតីតស្វាមី 🌱
Romanceជាក់ស្ដែង កែវដែលបានបែកហើយមិនអាចដូចដើមបានទេ តែមនុស្សដែលមាននិស្ស័យជាមួយគ្នា ទោះបែកបាក់គ្នាយ៉ាងណាក៏ព្រហ្មលិខិតនៅតែរុញ ច្រានឲ្យពួកគេមកជួបគ្នាម្ដងទៀត ... Feng Yibo - Yu Zhan ( Xiao Zhan )
ភាគ ១១ : បងមិនដោះលែងអូនងាយៗនោះទេ
Comenzar desde el principio
