ដោយឃើញគេមិនតបគាត់ក៏បានចិត្ត ធ្វើអោយក្មេងបាក់ស្បាតបន្តទៀត ធ្វើអោយគេមិនហ៊ានសូម្បីងើបតតាំងនឹងគាត់
« កាលនោះខ្ញុំជួយប៉ាឯងក៏ច្រើន ម្យ៉ាងក៏ជាមិត្តកូនប្រុសយើងទៀត បើឯងមានបញ្ហាក៏មករកយើងបានគ្រប់ពេល ចាត់ទុកយើងជាលោកតាម្នាក់ចុះ » លោកប្រធានាធិបតី និយាយលើកទុក្ខធុរៈធ្វើជាខែល បំបាក់ជុងហ្គុកអោយនៅក្រោមគាត់ដូចជាប៉ាគេ
« អរគុសម្រាប់ទឹកចិត្តលោកប្រធានាធិបតីហើយ ចុះបើជាឋានៈមួយនោះលោកជួយបានទេ? » ជុងហ្គុក តបទាំងមុខស្មើរមិនខ្លាចរអានឹងអ្នកចំពោះមុខ ហើយន័យរបស់គេធ្វើអោយគាត់ជ្រួញចិញ្ចើមឆ្ងល់ភ្លាម
( ជាតំណែងរបស់លោកពេលនេះ! ) ជុងហ្គុក គិតក្នុងចិត្ត មហិច្ចតារបស់គេកំពុងលេចឡើងម្ដងបន្តិចៗ
« ចាំមើលសមត្ថភាពសិន » លោកប្រធានាធិបតី
ក្រោយពីសន្ទនាគ្នារួច កម្មវិធីចាប់ផ្ដើមដល់ម៉ោង១១យប់ឯណោះ ទម្រាំតែជុងហ្គុកបានមកវិញ ក៏ម៉ោង១២រំលងអាធ្រាត្រ មកដល់ភូមិគ្រឹះវិញទាំងស្រវឹងព្រោះត្រូវចាស់ៗបង្ខំអោយផឹកណាមួយខឹងចិត្តនឹងគ្រួសារនោះផង ទើបមកវិញស្រវឹងទៅ
« ជុងមកវិញហើយហេស៎? » ថេយ៉ុង នៅអង្គុយចាំដូចរាល់ដងមិនថាគេទៅរៀនឬទៅណាអោយមកវិញយប់ ខ្លួនដឹងតែនៅចាំហើយ ដល់យប់នេះឃើញសភាពក្មេងហើយខ្លួនឡើងហួសចិត្ត ស្រវឹងឡើងទោល
« ហ្អឺម~~~ » ជុងហ្គុក ផ្តេកក្បាលលើស្មារគូដណ្ដឹង
« ទៅផឹកស្រាមកមែនទេ? ក្រែងមិនទាន់គ្រប់អាយុមិនអញ្ចឹង » ថេយ៉ុង ជ្រួញចិញ្ចើម គេក្លាយជាក្មេងបែបនេះតាំងពីពេលណា
« ប៉ា~~ អ្ហឺក! ប៉ា~~~ » ជុងហ្គុក មមើលហៅឈ្មោះប៉ាតិចៗ គិតថាថេយ៉ុងជាប៉ាហើយមើលទៅ
« ហុឺយ~~ក្មេងនេះ! » ថេយ៉ុង លែងខឹងវិញព្រោះលឺគេហៅឈ្មោះប៉ា មើលទៅកំសត់ពេកខឹងមិនកើត ចាំព្រឹកស្អែកចាំសួរបន្ត
« តោងអោយជាប់ » ថេយ៉ុង ជួយគ្រាគេឡើងលើ ទម្រាំដល់បន្ទប់ក្មេងនេះមិនមែនស្រាលឯណា សមស្រវឹងទៀតធ្ងន់ដូចដំរី
មកដល់បន្ទប់ក៏ទម្លាក់គេលើពូក ទើបចាប់ផ្ដើមដោះស្បែកជើងទុក នឹងខោអាវគេចេញធុំស្រាអោយហួង រហូតរួចរាល់ក៏ចុះទៅលាយទឹកក្ដៅអ៊ុនៗនឹងកន្សែងមកជួតខ្លួនអោយ
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី២៦: ហេតុអីផឹកស្រា?
Start from the beginning
