Ep 27 គោរចាស់កំពុងសុីស្មៅខ្ចី❗️

159 27 8
                                        

+ភូមិគ្រិះHwang

នៅក្នុងបន្ទប់ទទួលភ្ញៀវនៃភូមិគ្រិះដ៏ស្កឹមស្កៃបង្ហាញវត្តមានស្រីវ័យរាងជ្រេអង្គុយអូសនូវiPadមើលអ្វីដែរគាត់បានបញ្ជាកូនចៅឲ្យទៅតាមដានកូនប្រុសរបស់គាត់គ្រប់សកម្មភាពលើកលែងតែពេលនាយនៅក្នុងភូមិគ្រិះដែរមិនអាចថតអ្វីផ្ញើឲ្យគាត់បានព្រោះទៅទីនោះហ៊ានតែប្រហែសកូនចៅhyunjinឈរយាមនោះឃើញស្ពៃមិនខាន

អ្វីដែរទទួលបានគឺ1ខែជាងមកនេះពួកគេរស់នៅចុះសម្រុងនិងស្រឡាញ់គ្នាណាស់ Felixតែងតែទៅផ្សារទិញគ្រឿងទេសមកធ្វើម្ហូបចាំhyun គាត់ក៏បានដឹងមកទៀតថាទោះនាយតូចប្រើប្រាស់កាត់hyunjinឆូតលុយប្រើមែនតែគេទិញតែគ្រឿងទេសប្រើប្រាស់ក្នុងផ្ទះបាយតែប៉ុណ្ណោះ មិនទាំងដែរយកលុយនាយចាយបានមួយរៀលមួយសេនទេហើយដូចដឹងផ្ទះនាយក្រាស់គ្មានអ្នកបម្រើទេដូច្នេះនាយតូចនេះហើយអ្នកធ្វើកិច្ចការងារផ្ទះចាំបម្រើនាយជាសង្សារនោះ

ចំណែកឯhyunjinគេតែងតែយកចិត្តទុកដាក់និងនាយតូចជានិច្ចទិញរបស់របរប្រើប្រាស់មកឲ្យនាយតូចជាប្រចាំព្រោះដឹងថាក្មេងម្នាក់នេះបើឲ្យចាំគេទាមទារឲ្យនាយទិញឲ្យមើលទៅគ្មានសង្ឃឹមទេ ទើបនាយទិញឲ្យដោយស្ម័គ្រចិត្តតែម្ដងទៅ

ពេលដែរដឹងគ្រប់យ៉ាងហើយគាត់ក៏បង្ហាញទឹករៀងពិបាកចិត្តព្រោះមិនដឹងត្រូវពិចារណាបែបណា ពេលនោះកញ្ញMinaបានដើរចូលមករងគាត់ដូចសព្វមួយដងអញ្ចឹង

«ម៉ាក់អ៊ំហេតុអ្វីក៏មកដល់ពេលនេះហើយនៅតែមិនរកវិធីយកបងhyunមកវិញទៀតអញ្ចឹង» នួនស្រីគ្រាន់តែដាក់កាយដល់សាឡុងក៏ចាប់និយាយដោយរឹកពាញិកញក់ភ្លាម

«..........» មិនបានចាប់អារម្មណ៍និងនាងព្រោះរវល់តែភ្លឹកនិងមុខiPad

«ម៉ាក់អ៊ំ! ម៉ាក់អ៊ំចា៎!ម៉ាក់អ៊ំ/អរ! ចា៎...ចាស៎ក្មួយMina?» នាងហៅជា2ជា3ដងទើបលោកស្រីភ្ញាក់ដឹងខ្លួន

«តើម៉ាក់អ៊ំកើតអីមែនទេ?ទើបបានជារៀងភ្លឹកៗបែបនេះ?»

«អ៊ំមិនកើតអ្វីទេ និយាយអញ្ចឹងក្មួយMinaអ៊ំមានគំនិតមួយក្មួយជួយអ៊ំបន្ដិចសិនតើបានទេ?»

«រឿងអ្វីដែរទៅចា៎?» នាងសួរហើយគាត់ក៏ញញឹមព្រោះតែយកលេសបញ្ហានេះឲ្យមីណាជួយគាត់ ហើយណាមួយក៏ដូចជាចង់សាកល្បងនៅចិត្តស្មោះរបស់hyunjinនិងFelixផងថាស្រឡាញ់គ្នាមែនឬក៏អត់?

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now