ប្រលោមលោករឿង
ពន្លឺក្តីសង្ឃឹមក្នុងដួងផ្កាយ
Lengend Of Starry Paths Souls
星逐杰
ភាគទី ១៖ រាត្រីឆ្លងឆ្នាំ
និពន្ធដោយ: ព្រះច័ន្ទ
ផ្តើមសេចក្តី
រាត្រីឆ្លងឆ្នាំទី ២៧ នៃរាជវង្សតាជីងនៃធានឈី ព្រិលធ្លាក់យ៉ាងខ្លាំងចាប់ពីព្រឹកព្រលឹម គ្របដណ្ដប់ជញ្ជាំងក្រហម និងក្បឿងខ្មៅនៃរាជធានី នៅក្នុងភាពសស្អាត។
ភូមិគ្រឹះរបស់ មេទ័ពលី ជិនជាំង ហាក់ដូចជាត្រូវបានញែកដាច់ពីភាពត្រជាក់នៃរដូវរងានេះ ដោយទ្វារពណ៌ក្រហមមានបិទនូវពាក្យពេចន៍មាសចែងចាំង សុខសន្តិភាពជាតិ និង សេចក្តីរីករាយគ្រួសារគោមពណ៌ក្រហមធំៗពីរព្យួរនៅក្រោមដំបូល ភ្លើងទៀនរេរាំក្នុងខ្យល់ព្រិល បំភ្លឺកាំជណ្ដើរថ្មនៅពីមុខទ្វារឱ្យកាន់តែកក់ក្ដៅ។
គោមពណ៌ក្រហមនៅសងខាងច្រករបៀងតម្រៀបជាជួរវែង លាតសន្ធឹងពីទ្វារខាងមុខរហូតដល់ទីធ្លាខាងក្រោយ អក្សរ លី ដែលប៉ាក់នៅលើគោមលេចធ្លោក្រោមពន្លឺភ្លើង រួមជាមួយនឹងក្លិនក្រអូបផ្អែមនៃនំផ្កាហ្គ័រដែលហុយចេញពីផ្ទះបាយ ពោរពេញទៅដោយភាពសប្បាយរីករាយនៃរាត្រីឆ្លងឆ្នាំ។
នៅក្នុងផ្ទះបាយ លោកស្រី លី កំពុងមមាញឹកនៅពីមុខចង្ក្រាន។ គាត់ស្លៀកសំពត់សូត្រពណ៌ស្វាយស្លេក កអាវ និងដៃអាវប៉ាក់ដោយក្បូរក្បាច់ផ្កាហ្គ័រយ៉ាងល្អិតល្អន់ រំយោលតិចៗនៅពេលគាត់ងាកខ្លួន។ ម្ជុលសក់ប្រាក់សុទ្ធដែល លី ជិនជាំង ជូនគាត់នៅពេលពេញវ័យ ឆ្លាក់ជារូបផ្កាហ្គ័រតូចមួយ កំពុងចាំងពន្លឺទន់ភ្លន់ក្រោមពន្លឺទៀន នៅពេលគាត់ឱនក្បាល។ នំផ្កាហ្គ័រនៅក្នុងចំហុយបានឆ្អិនហើយ លោកស្រី លី កាន់ចុងម្ជុលសក់ប្រាក់ដោយប្រុងប្រយ័ត្ន លើកគម្របចំហុយចេញ ក្លិនក្រអូបផ្អែមជាមួយនឹងកំដៅហុយពេញផ្ទះបាយភ្លាមៗ នំផ្កាហ្គ័រពណ៌សព្រិលដែលតុបតែងដោយផ្លែ ពុទ្រាពណ៌មាស ចាំងពន្លឺដ៏គួរឱ្យទាក់ទាញនៅក្នុងចំហាយទឹក។
"ឈីវវិន"
លោកស្រីលី ងាកទៅមើលអ្នកបំរើដែលឈរនៅមាត់ទ្វារ សំឡេងរបស់់់់'គាត់'ទន់ដូចស្កររលាយ ចុងម្រាមដៃរបស់គាត់នៅតែជាប់កំដៅបន្តិចពីចំហុយ
YOU ARE READING
ពន្លឺក្តីសង្ឃឹមក្នុងដួងតារា Legend of Starry Path Souls (CP XingQiu)
Historical Fictionប្រលោមលោករឿង ពន្លឺក្តីសង្ឃឹមក្នុងដួងតារា 星逐杰 Legend of Starry Path Souls និពន្ធរៀបរៀងគ្រោងរឿងដោយ ព្រះច័ន្ទ មានភាគសរុបចំនួន១៩០ភាគ តួអង្គឯក លីជៀនវៃ(ហ័ងស៊ីង): Top ឈិនសៀវស៊ី(ឈីវទីងជៀ) : Bottom រឿងនេះជារឿងដំណើរផ្សងព្រេងរបស់តួអង្គពីររ...
