តាំងពីថ្ងៃខួបកំណើតរបស់យ៉ុងហ្គីមក ភាពស្ងៀមស្ងាត់ដ៏ត្រជាក់ស្រេប បានចូលមកជំនួស ភាពកក់ក្តៅ រវាងគេ និងអេនី។ រាល់ការព្យាយាមទាក់ទងរបស់គេ ត្រូវបាននាងកាត់ផ្ដាច់គ្មានសល់។ ភាពគេចវេសដែលគ្មានមូលហេតុច្បាស់លាស់ នេះ បានក្លាយជាមុខរបាំងដ៏ក្រាស់ដែលយ៉ុងហ្គីមិនអាចទម្លុះបាន។
ថ្ងៃនេះ យ៉ុងហ្គីសម្រេចចិត្តជ្រើសរើសទីតាំងចាស់ដែលធ្លាប់ជាចំណុចចាប់ផ្ដើមនៃសេចក្តីស្នេហ៍របស់គេ គឺក្រោមបង្គោលភ្លើងក្បែរមាត់ទន្លេ ព្រោះគេដឹងថាអេនីតែងតែឆ្លងកាត់ទីនេះ។ អារម្មណ៍នៅពេលមកទីនេះដំបូង និងពេលនេះ គឺខុសគ្នាស្រឡះ។ ក្នុងទ្រូងនាយ ហាក់ដូចជាបាត់បង់អ្វីម្យ៉ាងដែលសំខាន់។
ខ្យល់ត្រជាក់បានបក់លាយឡំនឹងសំឡេងខ្យល់ស្រាលៗ។ ពន្លឺភ្លើងព្រាលៗតាមដងផ្លូវ ហាក់ដូចជាកំពុងបំភ្លឺនូវក្តីសង្ឃឹមចុងក្រោយរបស់យ៉ុងហ្គី។ គេផ្អែកខ្នងនឹងបង្គោលភ្លើង ភ្នែករារែក ហាក់ដូចជាកំពុងព្យាយាមស្វែងរកនរណាម្នាក់។ ទោះបីមាត់មានស្នាមញញឹមបង្ខំនៅលើមុខ តែភ្នែកនាយហាក់ស្រងេះស្រងោច មិនដឹងចាប់ផ្តើមពីត្រង់ណា ហើយបញ្ឈប់នៅត្រង់ណានោះទេ។
"អាកាសធាតុល្អណាស់ បងថាអ៊ីចឹងទេ យ៉ុង?" សំឡេងស្រទន់ដែលខានបានឮ បានបន្លឺឡើងពីក្រោយ។ ទីបំផុត សំឡេងដែលគេនឹកនាបានលេចឮឡើង ធ្វើឲ្យយ៉ុងហ្គីមិនអាចទប់ស្នាមញញឹមបាន។
នាយសង្ហាញញឹមរួចយកអាវធំទៅគ្របពីលើស្មារបស់នាង ដើម្បីកាត់បន្ថយភាពត្រជាក់ តាមទម្លាប់ដែលតែងតែធ្វើ។
"បងនៅយកចិត្តទុកដាក់ដូចមុន... ប៉ុន្តែទុកវិញទៅ អូនមិនត្រូវការទេ" អេនីនិយាយស្រាលៗ បដិសេធដោយទឹកមុខនឹងធឹង។ ពាក្យបដិសេធមួយនេះ ហាក់ដូចជាព្រួញដែលចាក់ទម្លុះបេះដូងនាយ។
"អូនប្រែជាបែបនេះ តាំងពីពេលណា?" នាយសួរដោយអស់ក្តីសង្ឃឹម ទោះបីដឹងថាចម្លើយអាចធ្វើឲ្យគេឈឺចាប់យ៉ាងណាក៏ដោយ។
"...." ភាពស្ងៀមស្ងាត់របស់នាង ហាក់ដូចជាចម្លើយដ៏ឈឺចាប់ដែលយ៉ុងហ្គីមិនចង់ឮ។ យ៉ុងហ្គីងក់ក្បាលតិចៗ រួចបែរមុខទៅមាត់ទន្លេវិញ។
YOU ARE READING
We're just friends
Romanceបើសិនជាអាច... ខ្ញុំក៏ចង់ទទួលបានការស្រលាញ់ពីឯងដូចគ្នា មិត្តសម្លាញ់ Characters: Yoonmin Genre: Drama · Sweet · Comedy (a little funny) Start Date : 21/08/2025 Cover: Pinterest
