«ណ្ហើយ....ទោះយើងបដិសេធក៏មិនអាច ព្រោះនេះជារាជអនុញ្ញាតរបស់ព្រះមហាក្សត្រ»គាត់ចាន់ដៃប្រពន្ធលួងចិត្តទាំងដកដង្ហើមធំ ព្រោះដឹងថាប្រពន្ធគាត់ពីសូវពេញចិត្តនិងពិបាកទទួលយក តែសម្លឹងមើលមុខកូនដែលធ្វើភ្នែកភ្លឹសៗ គាត់មិនអាចធ្វើអ្វីបានទេ កូនក៏ស្រឡាញ់គ្នា ថែមទាំងព្រះរាជាទទួលស្គាល់ទៀត អង្ករក្លាយជាបាយទៅហើយ ធ្វើយ៉ាងណាសម ។
_______
រំលងផុតប៉ុន្មានថ្ងៃគ្រប់ថ្ងៃដែលព្រះរាជាដាក់សំណើរពិធីមង្គលការក៏ចាប់ផ្តើមឡើងនៅក្នុងវិហារគ្រឹស្តមួយកន្លែងក្នុងទីក្រុង ។ ដោយអាពាហ៍ពិពាហ៍នេះព្រះមហាក្សត្រជាអ្នករៀបចំ វាពិតជាធំ ណាស់ តែមិនគគ្រឹកគគ្រេងនោះទេ ព្រោះអនុញ្ញាតតែក្រុមគ្រួសារអោយចូលរួម ជុងហ្គុក ហាមមិនអោយអ្នកក្រៅចូល តែដំណឹងនៃការរៀបការរបស់កូនប្រុសពៅគ្រួសារ ម៉ាខ្វីស ដូណាល់ និង កូនប្រុសច្បង នៃគ្រួសារ ឌុក ម៉ាកហ្សេនឃឺបឺក បានរីកសាយពេញទីក្រុង នរណាៗក៏ដឹងលឺ ហើយពាក្យចចាមអារ៉ាមក៏លេចលឺពេញទីក្រុងទាំងមូល ក្លាយជាប្រធានបទដែលគេនិយាយរាប់មាត់ ។
«យើងខ្ញុំ សូមអធិស្ឋានទៅកាន់ព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូគ្រឹស្ត សូមព្រះអង្គប្រទានពរដល់កូនទាំងពីរ ដែលបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃដ៏ល្អវិសេសនៃទ្រង់បានរៀបចំអោយ យើងខ្ញុំសូមអោយព្រះអង្គអភ័យទោសនិងលាងបាបជួសកូនទាំងពីរ ប្រទាននូវសេរីសួស្តី និង សុភមង្គលដ៏អស់កល្បជានិច្ច យើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រឹស្ត អាម៉េន.....»លោក អាចារ្យសូត្រនូវព្រះគម្ពីរអោយពរដល់គូរស្នេហ៍ថ្មីថ្មោងដែលឈរទល់មុខគ្នា នៅលើវេទិកា ភ្ញៀវចាប់ផ្តើមទះដៃអបអរអោយ ។
បន្ទាប់ពីសម្បថនិងគ្នាផឹកទឹកជម្រះបាប រួច ក៏ដល់ពេលបំពាក់ចិញ្ជៀន ថេយ៉ុងអឹមអៀនៗភ័យអរៗបុកក្នុងពោះជាខ្លាំង ដៃកាន់ចិញ្ចៀនឡើងញីញ័រ ហុចស្នាមញញឹមអស់សំណើចដល់ជុងហ្គុក តែខំប្រឹងទប់ថាមិនចង់សើចទេ ។
«កូនក្រមុំបង កុំញ័រពេក សូកចិញ្ចៀនខុសដៃបងហើយ»ជុងហ្គុកតឿន ខណះអ្នកដែលត្រូវនាយបង្អាប់ ថ្ពាល់ឡើងក្រហមខាំបបូរមាត់ក្រោមមិនហ៊ានសូម្បីតែងើយមុខសម្លក់នាយវិញ ។
YOU ARE READING
Jungkook Maxen's Wife
Action«ព្រិលធ្លាក់ពិតជាស្ងប់ស្ងាត់ណាស់» ជុងហ្គុគ ម៉ាកហ្សេន & ថេយ៉ុង អេម៉ូរី
ភាគទី៤ : កូនក្រមុំបង
Start from the beginning
