និយាយគ្នាចប់សព្វគ្រប់ដោះដូរហេតុផលអោយគ្នា ជុងហ្គុកបានជូនថេយ៉ុងត្រឡប់មកផ្ទះវិញតែនាយពុំចូលទៅជាមួយឡើយគឺហួសទៅឯជំរុំវិញ គិតរឿងស្មុគស្មាញដែលទើបនិងកើតឡើងនាយមិនចង់ជួបមុខអ្នកណាឡើយ ។ ឯថេយ៉ុងដើរចូលក្នុងផ្ទះទាំងលាក់លាមៗស្របពេលលោក ដូណាលើ និងភរិយា ក៏កំពុងតែអង្គុយរងចាំកូនប្រុសទាំងមុខស្លេកស្លាំង បន្ទាប់ពីទទួលរាជសារពីរាជវាំង ។
«អេម៉ូរី!»ម្តាយស្ទុះក្រោកពេលឃើញកូនប្រុសដើរចូលទាំងភ្នែកដូចកូនសត្វ ដៃចាប់ជាយអាវជាប់ធ្បើមុខពេបៗ ដាក់ពួកគាត់ ។
«អ្នកម៉ែ....»ថេយ៍ធ្វើខ្លួនមិនត្រូវ មានអារម្មណ៍ថាខ្មាស់ៗខ្លាចៗយ៉ាងមិចមិនដឹង អារម្មណ៍របស់គេរសាប់រសល់គ្មានសន្តិភាពទាល់តែសោះ ។
«ប្រាប់ម៉ែមកថាមានរឿងអ្វី?»ម្តាយទាញកូនប្រុសអោយអង្គុយចុះភ្នែកសម្លឹងមើលកូនទាំងក្តីទាមទារចម្លើយហាក់មិនយល់និងតក់ក្រហល់ ។
«ម្សិលមិញកូនទៅណា?ហេតុអ្វីក៏មានរឿងបែបនេះ?»លោកដូណាល់ សួរមិនអស់ក្នុងចិត្ត ព្រោះកូនប្រុសប្រាប់គាត់ថាមានកិច្ចការ សម្រាកនៅផ្ទះមិត្ត លុះព្រឹកឡើងគាត់បែរជាទទួលរាជសារពីវាំង ផ្ជាប់ជាមួយពាក្យស្តីដណ្តឹងទៅវិញ ។
«លោកពុក អ្នកម៉ែ....កូន!!!!»ថេយ៉ុងស្តីមិនចេញពេលឃើញទឹកមុខព្រួយបារម្ភរបស់ឪពុកម្តាយពួកគាត់ពុំបានបន្ទោសឬគំហកសួរនាំ ផ្ទុយទៅវិញជាមួយអារម្មណ៍កក់ក្តៅនៃភាពអាណិតស្រឡាញ់ វាជំរុញហេតុផលអោយគេហាក់ដូចជាកុហកពួកគាត់មិនចេញទាល់តែសោះ ។
«កូនយ៉ាងមិច?»
«កូននិងបងប្រុសជុងហ្គុក ពួកយើងស្រឡាញ់គ្នា!»គ្តាំង!ដូចផ្លេកបន្ទោរ បាញ់ចំកណ្តាលថ្ងាសពួកគាត់អោយគាំងមួយរំពេចក៍ ម្តាយប្រកែកដៃចេញពីកូនប្រុសងាកសម្លឹងមើលមុខប្តីទាំងមិនចង់ជឿ ។ ពួកគេស្រឡាញ់គ្នា?តាំងពីពេលណា?ទៅរួចបានយ៉ាងមិច?ប្រុសនិងប្រុសនិង មានអារម្មណ៍ស្នេហាបានយ៉ាងណា? ឬកន្លងមកពួកគេរាប់អានគ្នាលើសពីមិត្តភាព?
«កូននិយាយលេងទេមែនទេ?»លោល ដូណាល់មិនអស់ចិត្ត ខំសួរបញ្ជាក់ខ្លាចថាគាត់ចាស់ហើយ ត្រចៀកមិនសូវល្អ ។ តែថេយ៉ុងក្រវីក្បាល ក្លាយជារន្ទះបាញ់ថ្ងាសគាត់ម្តងទៀត ។
YOU ARE READING
Jungkook Maxen's Wife
Action«ព្រិលធ្លាក់ពិតជាស្ងប់ស្ងាត់ណាស់» ជុងហ្គុគ ម៉ាកហ្សេន & ថេយ៉ុង អេម៉ូរី
