ភាគទី2:មានលើកក្រោយបោះឲតោសុី

18 0 0
                                        

រាងតូចពិតជាសប្បាយចិត្តខ្លាំងណាស់រកអ្វីមកប្រៀបផ្ទឹមជាមួយពេលនេះមិនបានឡើយ ។ ការជួបជុំគ្រួសារ ញ៉ាំអាហារជុំគ្នាជាអ្វីដែលគេចង់បាន ពេលឡើងកាំជណ្ដើររាងតូចផ្លោះម្ដង2កាំ
" អៃ!អ្នកណា"រាងតូចភ្ញាក់ នៅពេលមានដៃមនុស្សម្នាក់មករាំងគេមិនឲបិទទ្វា
"យើង"អ្នករាំងនោះជារាងក្រាស់យប់នេះកាន់តែប្លែកទៀតហើយព្រោះអ្នកប្រុសទី3គេងនៅផ្ទះធ្លាប់តែរាល់ដងគេងនៅខុនដូរ ។ សម្រាប់អ្នកផ្សេងអាចនឹងចម្លែកតែចំពោះ ហៃគួននឹងហ្វេនសុីងអត់ចម្លែកជាមួយទេ ដោយសារវត្តមានរាងតូចទើបបានជាបុរសរូបនេះគេងនៅផ្ទះនឹងឯង
"បងមិនទៅគេងហើយមកបន្ទប់ខ្ញុំធ្វើអី"ផ្អែកស្មាទៅទ្វាក្រពាត់ដៃចូលគ្នា ជើងឆ្វេងគង់លើជើងស្ដាំសួរទៅអ្នកចំពោះមុខ
"គឺយើងមកគេងហើយតើ"ភ្នែកមើលដៃម្ខាងទៀតរបស់រាងក្រាស់ មានកាន់ខ្នើយមកជាមួយដែរ
"បងមានន័យថា...."ដឹងភ្លាមថារាងក្រាស់មានបំណងអី
"បើដឹងហើយចេញទៅយើងងងុយចង់គេង"ម្ចាស់បន្ទប់អត់ទាន់ទាំងអនុញ្ញាតិផងរាងក្រាស់ដើរចូលទៅក្នុងធ្វើមិនដឹង
"អៃ!អត់~មិនឲបងមកគេងទេបន្ទប់បងមានមិចមិនទៅគេងមកគេងអីបន្ទប់ខ្ញុំ"រត់ទៅឃាត់
"គេងបន្ទប់ឯងទើបគេងលក់"ឡើងប្រាស់ខ្លួនលើគ្រែបិទភ្នែកសង្ងំគេងធ្វើមិនដឹងទោះម្ចាស់បន្ទប់ដាស់យ៉ាងមិចក៏មិនងើប , រាងតូចអស់អីថ្លែងក៏សម្រេចចិត្តឲបងប្រុសគេងបន្ទប់ខ្លួនទោះមិនចង់ក៏ត្រូវតែចង់ដែរ បើចេញក៏អត់ចេញ ដាស់ក៏អត់ងើបចង់ចាប់លើកបោះក្រៅបន្ទប់ដែរ តែលើកអត់រួចគេធ្ងន់ជាងខ្លួនឯង តែចាប់លើកបងនឹងពេលបោះទៅស្រួលមិនស្រួលទៅទាំង2

"បងសម្លាញ់គេងលក់នៅនឹង"សំឡេងសាមួយបានលឺចេញពីទូរស័ព្ទរាងក្រាស់
"ថ្លង់ណាស់"ព្រោះតែសំឡេងសានោះចេះតែឮមកហូរហែររំខាន់ដល់ការគេងរាងតូចក្រោកឡើងទាញទូរស័ព្ទបងប្រុសមកបើកមើល ឃើញថាមានមនុស្សស្រីម្នាក់សារមករាងក្រាស់ច្រើនរួមទាំងប្រើពាក្យពេជ្រផ្អែមល្អែមជាច្រើនទៀតផង
"ផាំង!គួរឲធុញ"ទ្រាំមិនបានទូរស័ព្ទរាងក្រាស់ត្រូវបានរាងតូចគប់ទៅជ្រុងម្ខាង តាមមើលសភាពទូរស័ព្ទវិញក៏ដឹងដែលថាមិនមែនកម្លាំងដៃតិចទេព្រោះអីព្រោះទូរស័ព្ទខ្ទេចវ៉ល់ដូចខ្ទើម , (ខ្លាចជាជីដាំខ្ទឹមដោយស្នាដៃប្អូនប្រុសពៅ)

You've reached the end of published parts.

⏰ Last updated: Sep 30 ⏰

Add this story to your Library to get notified about new parts!

The four brothersWhere stories live. Discover now