បន្ទាប់ពីគាំងដោយសារតែនាយក្រាស់Felix ក៏ទាញស្មារតីមកវិញសឹមរុញនាយចេញពីការអោប
«បានហើយកុំមកនិយាយអ្វីដូចមែនទែន» នាយតូចងាកមុខចេញបែបខឹង នាយតែងតែចូលមកជិតស្និតស្នាលលើសព្រុំដែនអញ្ចឹងរហូតដឹងគ្នានេះទប់ចិត្តមិនបានអីអត់ ចង់លង់ម្ដងៗហើយតើ
«ចុះនិងមិននិយាយមែនទែន?»
«ណែ!!លោកដឹងថាឥឡូវកំពុងតែធ្វើស្អីអត់ហា??»
«ដឹងតើ សង្សារនិងគ្នានិយាយពាក្យអញ្ចឹងអត់បានមែន?» នាយញាក់ចិញ្ចើមសួរ
«សង្សារ?ហឹស...!!គ្រែងនិយាយថាធ្វើសង្សារលេងៗហី?កិច្ចសន្យាចេញមកប៉ុណ្ណាប៉ុណ្ណីតែបែរជាភ្លេច???» នាយតូចឮហើយសឹងស្រែកឲ្យបែកផ្ទះតើ ការចងចាំនាយបាត់មែនបានមកនិយាយធ្វើដូចហំហានណាស់ចឹង? ឯhyunjinគេរៀងភាំងដែរព្រោះជិត1ខែហើយដែរគេនៅជាមួយFelix នេះរាល់ថ្ងៃគេភ្លេចខ្លួនថាFelixជាសង្សារពិតប្រាកដអញ្ចឹងហ៌?
«ចុះឲ្យធ្វើយ៉ាងម៉េចបើស្រឡាញ់មែនទែនហើយនោះ?felixថាពួកយើងជាសង្សារកិច្ចសន្យាឬសង្សារលេងត្រូវ!ប៉ុន្តែ...សង្សារលេងៗមែនតែខ្ញុំស្រឡាញ់មែនទែន!ខ្ញុំហាមចិត្តមិនស្រឡាញ់មិនបានទេ» នាយថាទាំងមិនហ៊ានប្រឈមមុខនិង Felixទេហើយក៏មិនដឹងថាមកពីអ្វីដែរ
គាំង!សុខៗក៏នាយមកនិយាយត្រង់ៗចឹងតើនរណាទៅធ្វើខ្លួនត្រូវទៅនោះ??
«បានហើយប្រហែលលោកយល់ច្រឡំអារម្មណ៍ខ្លួនឯងមួយពេលហើយ» មិនចង់នៅបែបនេះយូរពេកនាយតូចក៏ដើរចេញមកខាងក្រៅ
«Felix ឈប់សិន» ឃើញFelixដើរចេញនាយក៏ដើរមកតាមដែរ មកដល់ខាងក្រៅនាយក៏ចាប់ដៃនាយតូចជាប់មិនឲ្យដើរគេចពីខ្លួនទៀតទេ
«លោកប្រុងយ៉ាងម៉េច?» សម្លក់សួរនាយ
«Felix ខ្ញុំ.../បងhyunn» នាយក្រាស់បម្រុងហាមាត់សារភាពដាក់នាយតូចម្ដងទៀតហើយក៏សម្លេងដ៏សែនស្រួយរបស់នារីAinyយើងបានហៅនាយមកពីមាត់ទ្វារ
«ainy???...../គឺនាង?» ទាំងhyunjin ទាំងFelixងាកមករកនាងទាំងភ្ញាក់ផ្អើលហើយក៏ឆ្ងល់ដូចគ្នា
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
