Ep17.គេ~~....ប្រហែលជាពន្លឺនៃជីវិតយើងហើយ

143 26 3
                                        

#ព្រឹក

  ព្រឹកថ្ងៃច័ន្ទក៏ចូលមកដល់រាងតូចជេយ៉ុនក្រោកឡើងរៀបចំខ្លួនទៅសាលាដូចជារាល់ដងដោយធ្វើដំណើររួមជាមួយនិងសុងហ៊ុន។

"ជេយ៉ុន~~"ធ្វើដំណើរបានមួយសន្ទុះសុងហ៊ុនក៏ចាប់ផ្ដើមហៅឈ្មោះក្មេងដែរអង្គុយក្បែរខ្លួននោះទាំងមានអារម្មណ៍ថាទើបទាល់ព្រោះតែគេគិតតែពីអង្គុយស្ងៀមមិនខ្វល់ពីនាយសោះតាំងពីឡើងឡានមក។

"បា...បាទ?"នាយតូចប្រញ៉ាប់ងាកទៅឆ្លើយនិងគេទាំងឆ្គងៗ

"គឺ...សៀវភៅយប់មិញ...គឺ"នេះជាទង្វើអ្វីនិងនាយក្លាយជាមនុស្សនិយាយរដាក់រដុបសឹងតែស្ដាប់មិនបានបែបនេះតាំងពីពេលណា? សូម្បីតែគ្រីសដែរកំពុងបើកបរនោះក៏ឆ្ងល់និងនាយដែរ។

"...យប់មិញ~~~"ជេយ៉ុនបន្ទោរឡើងពីក្រោយទាំងបង្អូសសម្លេងបន្តិចស្របនិងកែវភ្នែកមូលក្រឡង់សម្លឹងមុខសុងហ៊ុនចំមិនយល់ថាហេតុអ្វីក៏គេស្រាប់តែចង់ស្ដាប់ប្រយោគបន្តរបស់នាយចម្លែក។

"គឺ..សៀវភៅយប់មិញមិនមែនជារបស់យើងទេ"ទម្រាំតែដាច់ចិត្តនិយាយនាយចង់ស្ទះខ្យល់ទៅហើយ.

"ហើយ?"

"យើង....យើងមិនចង់ឲ្យឯងយល់ច្រឡំ"

"បាទជេយ៉ុនដឹងហើយ"នាយតូចនិយាយទាំងញញឹមស្រស់

"ឯងជឿហើយ?"នេះគេឆាប់ជឿសម្ដីនាយយ៉ាងនេះមែនទេ?

"បាទ..ពាក្យដែរអ្នកប្រុសនិយាយជេយ៉ុនជឿទាំងអស់"នាយតូចញញឹមស្រស់ធ្វើឲ្យកែវភ្នែកមុតដែរសម្លឹងមកខ្លួនប្រែជាស្រស់ថ្លាមួយពព្រិច។

"ហ្ហឹសៗ..ឯងនេះ"ដោយគ្រឺតខ្នាញ់និងក្មេងចំពោះមុខពេកសុងហ៊ុនក៏ញីក្បាលគេលេងទាំងសប្បាយចិត្តក្មេងនេះពិតជាពូកែយកចិត្តពិតមែន។

#សាលារៀន

បន្ទាប់ពីចំណាយពេលរៀនអស់ជាច្រើនម៉ោងទីបំផុតក៏ដល់ម៉ោងអាហារថ្ងៃត្រង់ ដូចជាទម្លាប់រាល់ដងរាងតូចទាំងបីក៏ទៅជុំគ្នានៅលើដំបូលសាលាដើម្បីញ៉ាំបាយជុំគ្នា។

"ស៊ូននូឯងកើតអីមែនទេ?"ជេយ៉ុនឃើញស៊ូននូអង្គុយញ៉ាំបាយទាំងមុខមិនស្រស់ទើបប្រញ៉ាប់សួរគេទាំងបារម្ភ។

You've reached the end of published parts.

⏰ Last updated: Sep 30 ⏰

Add this story to your Library to get notified about new parts!

Vampire 🦇Where stories live. Discover now