នាយតូចបន្ទាប់ពីគាំងដោយសារសម្ដីនាយក្រាស់ហើយក៏ទាញស្មារតីមកវិញនិងរុញគេចេញ
«បានហើយឈប់និយាយទៅ» គេបម្រុងងើបចេញពីគ្រែហើយតែនាយអោបពីក្រោយជាប់
«Felix បងសុំទោសបងឈប់ធ្វើបែបនេះទៀតហើយដោយសារតែពេលនោះបងខឹងដែរអូនទៅមាត់រកនាងទាំងដែរអូនក៏ដឹងថានាងជាសង្សារចាស់បង ហើយក៏រឹតតែខឹងពេលដែរអូនប្រាប់ថារុសរើទបន្ទប់ការងារបងដឹងគ្រប់យ៉ាងហើយនៅរំលឹកពីនាងទៀត បងមិនចង់ឮទៀតទេ បង...អត់ចង់ឲ្យរវាងបច្ចុប្បន្នត្រូវអាប់រស្មីដោយសារអតីតកាលទេ» នាយក្រាស់និយាយបកស្រាយ
«តែពេលនោះលោកអាចប្រាប់ខ្ញុំត្រង់ៗបានម្ដេចចាំបាច់ស្រែក?»
«មកពីបងខឹងខ្លាំងពេក បងខឹង បងខុស បងដឹង ហើយបងនិងកែ» នាយកាន់តែនិយាយកាន់តែបន្តឹងដៃអោបនាយតូចកាន់តែខ្លាំង
«បានហើយខ្ញុំមិនចង់ឮសម្ដីទាំងនេះទៀតទេ ហើយពេលនេះយើងនៅតែពីរនាក់ទេសូមលោកHwang ហៅសព្វនាមឲ្យត្រូវបន្ដិចមក» នាយតូចនៅតែរើនិងពីនាយក្រាស់ និងនិយាយចេញមកយ៉ាងច្បាស់ៗមាំៗ
«Felix..../យ៉ាងម៉េច?លោកបកស្រាយហើយ ក៏រំពឹងថាខ្ញុំនិងអត់ទោសឲ្យមែន?មិនអីទេកុំភ័យខ្ញុំគ្មានសិទ្ធិអីទៅយកទោសពៃលោកទេ ហើយក៏មិនបានចង់ស្ដាប់ការបកស្រាយលោកដែរសុំតែម្យ៉ាងពេលនេះខ្ញុំចង់នៅតែម្នាក់ឯង» នាយតូចនិយាយទាំងមិនមើលមុខនាយដដែល
«Felix......??» នាយក្រាស់ហាក់តឹងទ្រូងណាស់ពេលឮអញ្ចឹង តែនាយតូចនៅងាកមុខចេញស្ងាត់ធម្មតា
«មិនអីទេ យើងនិយាយគ្នាពេលក្រោយក៏បានដែរ» នាយក្រាស់ក៏យល់ព្រមចេញពីបន្ទប់នេះនិងទុកឲ្យនាយតូចនៅតែឯងដូចអ្វីដែរគេចង់បាន
តាមពិតហេតុផលដែរគេដេញនាយចេញព្រោះតែទូរស័ព្ទខ្លួនរោទ៍ឡើងមកសោះគ្មានបានទៅខឹងនាយក្រាស់ដាច់ក្បាលដាច់កន្ទុយអីទេ សំណាងគេបិទសម្លេងរោទ៍កុំអីចប់សំខាន់អ្នកcallមកគេសារនេះមានដាក់ឈ្មោះថាDaddy(អីយ៉ាៗ)
នាយតូចក៏មានអាការៈភ័យៗមុខគេឡើងស្លេកតែម្ដងហាពេលដែរឃើញលេខនិងហើយ នៅធ្វើចិត្តបានបន្ដិចទើបគេលើកទទួលហើយក៏មិនដឹងថាការសន្ទនាគ្នានេះនិយាយពីអ្វីដែរ
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
