Ep 23 អន់ចិត្តឬក៏ប្រច័ណ្ឌ?

151 36 11
                                        

+ភូមិគ្រិះhyunjin

នាយក្រាស់របស់យើងបន្ទាប់ពីក្ដៅក្រហាយទម្លាក់កូនស្រីអេដមីនចោលកណ្ដាលផ្លូវហើយក៏តាំងមកដល់ផ្ទះវិញអន្ទះអន្ទែងហើយ

«zenឆាប់នាំគ្នាទៅតាមរកFelixឲ្យលឿនបើរកមិនឃើញយើងបាញ់ពួកឯងងាប់ចោលឲ្យអស់តែម្ដង» នាយហាបញ្ជាស្រែកទាំងកំហឹង

«បា...បាទចៅហ្វាយ» នាយជំនិតក៏ទទួលបញ្ជាទាំងភ័យព្រោះគេមិនដែរឃើញចៅហ្វាយខ្លួនកាចដល់ម្លឹងទេ នេះតើមានរឿងអ្វី?

«ចៅហ្វាយតើអ្នកប្រុសតូចបាត់ខ្លួនមែនទេទាន?» ឮតែសំណួរនេះចៅហ្វាយបែកថ្នាំងាកសម្លក់សឹងខ្វាក់ភ្នែក

«ហាមួយម៉ាត់ទៀតយើងសម្លាប់ឯងចោល ឆាប់ទៅតាមរកគេភ្លាម» hyunjin សម្លេងសិង្ហកំណាចក៏បញ្ចេញមកទៀតហើយស្រែកដេញកូនចៅឲ្យទៅតាមរកនាយតូចទាំងរហន់ទាន់ក

«ល្បងតើចៅហ្វាយកើតអីទៅមិញនេះខ្ញុំភ័យឡើងចង់ទន់ជើងដួលទៅហើយ» កូនចៅម្នាក់ឡើងឡានហើយក៏សួរនាយzen

«មិនដឹងទៅខុសគ្រូខាងណាទៀតហើយ» នាយជំនិតក៏តបតិចៗទាំងជ្រួញមុខហួញតែម្ដង មិនដឹងទៅខុសគ្រូខាងណាទៀតហើយបានជាមកអំពុលទុកដល់គេឯងម៉ាហ្វូងនេះ(ចៅហ្វាយបងបែកថ្នាំអញ្ចឹងហើយបង)

+hospital

«doctor អើយលោកdoctorសូមជួយក្មួយខ្ញុំផងគេរបួសបែក្បាលហូរឈាមច្រើនណាស់» seungmin អ្នកមីងលីគៗក៏រត់មកហៅdoctorនៅមន្ទីរពេទ្យទាំងសភាពស្លន់ស្លោ

«បាទៗ...តើអ្នកជំងឺនៅឯណាទៅអ្នកគ្រូឆាប់យករទេះមក» ពេលនោះdoctor Yang Jeonginរបស់យើងគ្រាន់តែឮថាអ្នកជំងឺមានរបួសធ្ងន់បែកក្បាលបែបនេះក៏ប្រញេប្រញាប់មកភ្លាម

«មិនបាច់ទេខ្ញុំនៅដើរកើត» តែភ្លាមៗពេទ្យទាំងអស់ត្រូវគាំងវិញពេលឃើញអ្នកជំងឺដែរឮថាមានរបួសធ្ងន់ដើរចូលមកបន្ទប់ព្យាបាលទាំងធម្មតា

«អ្នកគ្រូពេទ្យកាលលាងរបួសទៅ??» នាយតូចFelixក៏ងាកមកនិយាយដាក់jeongin ទាំងមុខស្មើឯគេឮហើយក៏គាំងស្អីគេអ្នកគ្រូពេទ្យអញ្ចឹងហេ?

«នេះហេអ្នកជំងឺដែរមានរបួសបែកក្បាលហូរឈាមអស់ច្រើន?តាមមើលក្បាលបែកតែបន្ដិចទេមិនសូវខ្លាំងទេ តែម្ដេចក៏ក្រឡក់ខួរក្បាលអញ្ចឹងចប់ហើយៗ» jeongin គេស្មានតែនាយលីគយើងមានបញ្ហាខួរក្បាលតើព្រោះតែខ្លួនប្រុសសុទ្ធសាធតែនាងលីគហៅអ្នកគ្រូពេទ្យអញ្ចឹងគ្នាមិនគិតថាមានបញ្ហាខួរក្បាល

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now