«ម៉ាក់... បងស្រី.... ម៉ាក់បងស្រីកុំទៅ.... កុំទៅចោលឈូហ្គី» ឈូហ្គីស្រែករហូតដល់ភ្ញាក់ដឹងខ្លួន
«ឈូហ្គី! អូនដឹងខ្លួនហើយ» ខេយ៍ដែលនៅក្បែរសប្បាយចិត្តជាខ្លាំងពេលឃើញប្រពន្ធដឹងខ្លួនកាលដែលសន្លប់អស់រយៈពេល ពីរសប្ដាហ៍
«ខេយ៍.... ឯណា... បងស្រីអូន បងយូហ្គី... បងយូហ្គីយ៉ាងមុចហើយ?» និយាយដល់យូហ្គី ខេយ៍កំទំលាក់ទឹកមុខភ្លាម
«អូនរំងាប់អារម្មណ៍ហើយស្ដាប់បង»
«បងយូហ្គី.... »
«យូហ្គីស្លាប់ហើយ...» ឈូហ្គីស្លុតចិត្តខ្លាំងពេលលឺបែបនេះតែក៏ព្យាយាមសម្រួលអារម្មណ៍ធ្វើចិត្តស្ងប់
«ចុះកូន កូនយើង នឹងកូនរបស់គាត់...»
«ពួកគេសុវត្ថិភាពទេ គ្រាន់តែកើតមុនពីរខែ»
«កូនបងយូហ្គីជារបស់បងជេយ៍មិនមែនលោកពូជីមីនទេ» ខេយ៍ងក់ក្បាល
«មុននេះលិទ្ធិផល DNA ទុកតែចេញ កូនយូហ្គីជារបស់ជេយ៍មែន»
«អូនចង់ទៅមើលក្មេងទាំងពីរ» ខេយ៍លើកបីឈូហ្គីដាក់លើកៅអីរុញ រួចនាំទៅមើលទារកទាំងពីរ
«លោករដ្ឋមន្រ្ដី» អ្នកគ្រូពេទ្យហៅខេយ៍ដោយការគោរពព្រោះប៉ុន្មានថ្ងៃមុនខេយ៍ទុកតែកាន់ដំណែងជារដ្ឋមន្រ្ដីប្រទេសជប៉ុន
«នេះជាកូនប្រុសយើង ហើយក្មេងប្រុសនោះជាកូនប្រុសរបស់ជេយ៍និងយូហ្គី»
«ផាក ជេយ៍ហ្គី?»
«ជាឈ្មោះរបស់កូនពួកគេ តំណាងឲ្យជេយ៍និងយូហ្គី»
«យ៉ាម៉ាគូសា ខេហ្គី?» ឈូហ្គីងាកមកមើលកូនប្រុសរបស់ខ្លួនទារកដ៏ស្វាហាប់នឹងមានអំណាចតាំងពីកើត
«ខេហ្គីជាការបញ្ចូលរបស់ពួកយើង លោកប៉ាបានមកមើលដែលគាត់បានទូស្សន៍ទាយឲ្យខេហ្គីថាជាមនុស្សដ៏មានអំណាចនៅថ្ងៃអនាគត»
«បងជឿដែរ?»
«បងមិនច្បាស់ទេ តែខេហ្គីអាចមិនមែនក្មេងធម្មតា ក្មេងដែលមានឈាមជ័ររបស់រាជវង្សជប៉ុននិងឈាមជ័រអ្នកបន្ដវេនគ្រួសារមេទ័ពសាម៉ូរៃ»
«បងស្រីប្រាប់អូនឲ្យជួយមើលថែរកូនរបស់គាត់ដែរ» ខេយ៍ញញឹមហើយឱនទៅថើបថ្ងាសរបស់ឈូហ្គី
«កុំបារម្ភអីបងនឹងចាត់ចែងតាមនឹង អូនទុកចិត្តចុះ» ឈូហ្គីញញឹម
ពីរឆ្នាំក្រោយមកបន្ទាប់ពីរឿងរ៉ាវត្រូវបានបញ្ចប់ ពេលនេះខេហ្គីអាយុពីរឆ្នាំហើយ ក្មេងប្រុសដែលគ្រប់គ្នារំពឹងថានឹងក្លាយជាអ្នកគ្រងរាជបន្ដ ត្រឹមអាយុពីរឆ្នាំតែក្មេងប្រុសម្នាក់នេះទទួលបានក្ដីស្រលាញ់ពីមនុស្សគ្រប់គ្នា
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគបញ្ចប់
Start from the beginning
