«ឯងទៅដឹងមកពីណា?»ជុងវ៉ុនសួរឡើងទាំងឆ្ងល់ថាគេទៅដឹងអាអត្ថន័យឆ្កួតឡប់និងមកពីណា
«រឿងបែបនេះចាំបាច់ទៅដឹងមកពីណាមើលតែយើងខ្លួនឯងផ្ទាល់យកទៅណាមិនអស់»អេរីនិយាយទាំងញាក់ចិញ្ចើមតិចៗព្រមទាំងបង្ហាញខ្សែរចងសក់ពណ៍ខ្មៅមួយនៅលើដៃរបស់គេដូចគ្នា
«របស់អ្នកណា??»ដល់ពេលឃើញគេមានវាបែបនេះជុងវ៉ុនសួរឡើងតែម្តង
«មានរបស់អ្នកណាទៀតក្រៅពីរបស់អ្នកដែលនៅម្តុំៗនេះ»អេរីនិយាយទាំងងាកទៅសម្លឹងមុខរបស់នីងនីងទាំងស្នាមញញឹម
«អរ...យើងយល់ហើយ»ជុងវ៉ុននិយាយទាំងងក់ក្បាលតិចៗបញ្ជាក់ថាគេយល់ពីន័យរបស់អេរីហើយ
«បានហើយ!ឈប់ឥតប្រយោជន៍ទៅជិតដល់ពេលសាច់ការហើយ»នីងនីងបានដើរមកកៀកដៃអេរីយកទៅអង្គុយជិតនាងដើម្បីមើលការលេងរបស់រាងខ្ពស់បន្តិចទៀតនេះ
«ហឺយ!ឲតែមើលទៅកាន់ជីមីនយើងចេះតែមានអារម្មណ៍ថាប្រហែលៗនឹងនរណាម្នាក់តែយើងនឹកមិនឃើញសោះ»អេរីនិយាយឡើងទាំងចងចិញ្ចើមសម្លឹងមើលទៅកាន់រាងខ្ពស់
«គេប្រហែលទៅនឹងជេមីវើយឯងទៅគិតស្អីច្រើនម៉្លេះ? ពីរនាក់និងមុខឡើងដូចគេចាក់ពុម្ពទៅហើយ»ជុងវ៉ុននិយាយឡើងដែលធ្វើឲគ្រប់គ្នាអស់សំណើចនឹងគេតែម្តង
«អាវ៉ុន!!យើងនិយាយសាច់ការមិនមែនសាច់កាប់ទេវើយ!!»អេរីងាកមកសម្លឹងមិត្តខ្លួនទាំងមួរម៉ៅព្រោះថាមុននេះគេមិនបាននិយាយលេងឡើយ
«បានហើយពួកឯងជិតដល់ពេលហើយ»រាងតូចនិយាយទាំងកែវភ្នែកសម្លឹងទៅកាន់រាងខ្ពស់នៅក្នុងតារាងទាំងក្នុងចិត្តបារម្ភពីមនុស្សម្នាក់នេះមិនស្ទើរទេ
«មីន!នេះយកទៅ»នីងនីងនិយាយព្រមទាំងហុចកូនCameraរបស់ខ្លួនឲទៅកាន់រាងតូច
«ឯងឲវាមកយើងធ្វើអី?»រាងតូចសួរទាំងឆ្ងល់
«យកវាទៅ!យកវាទៅថតគេ ថតទុកជាអនុស្សាវរីយ៍ព្រោះយើងដឹងថាគេម្នាក់នេះនឹងមិនធ្វើឲឯងខកចិត្តឡើយ»នីងនីងនិយាយឡើងទាំងស្នាមញញឹមបញ្ជាក់ប្រាប់ទៅកាន់រាងតូចយ៉ាងច្បាស់ៗ ឯរាងតូចក៏មិនបានបដិសេធទៀតដែរគឺបានយកCameraនោះមកកាន់ក្នុងដៃរបស់នាងតែម្តង
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
Ep5:ខ្ញុំគ្មានអារម្មណ៍អ្វីចំពោះគាត់ទេបង!
Start from the beginning
