Mingi : ហ៉ើយ!!!! ស្អែកគិតចង់ទៅដើរលេងនៅអ៊ីតាលីញុាំ spaghetti រសជាតិដើមរំសាយអារម្មណ៍ ខ្លះ ឯងទៅទេ?
San : រវល់ណាស់ គ្មានពេលទៅទេ ស្អែកយើងត្រូវទៅជួបដៃគូរសហការធំពីគម្រោងឧស្សាហកម្ម
Mingi : ដើរលេងខ្លះទៅ ធ្វើការផងរកប្រពន្ធផងតិចផ្ទុះខួរចេញមកក្រៅ
San : ឯងមាត់អាក្រក់យ៉ាងនេះមិនចម្លែកទេដែលyunhoស្ពាយកូនរត់ចោលឯង
Mingi : អាចង្រៃ!!! ឯងក៏មិនល្អណាស់ណាដែរ បានហើយ! យើងទៅវិញហើយ កុំភ្លេចទៅហាងយើងផង2ថ្ងៃទៀតបើកលក់ហើយ មិនបាច់ទៅថ្ងៃសម្ភោធទេ
San : ម៉េចមិនអោយទៅថ្ងៃសម្ភោធ?
Mingi : ខ្លាចឯងសល់លុយ
San : អាចង្រៃ ចង់ទៅណាក៏ទៅអោយបាត់ទៅ
_mingi ដើរចេញទៅទាំងសើចរហឹស 2នាក់គេនេះចាប់ផ្ដើមក្លាយជាមិត្តនិងគ្នាតាំងពីថ្ងៃដែលជួបគ្នានៅក្លឹប ។ផឹកស្រាបណ្ដើរនិយាយរឿងក្នុងចិត្តបណ្ដើរនឹងបានដឹងថាពួកគេសុទ្ធតែត្រូវប្រពន្ធរត់ចោល ។
+ In Italy
_លោកjung បានធ្វើដំណើរមកដល់ផ្ទះរាងតូច ចុះចេញពីឡានសេរីទំនើបដើរចូលក្នុងផ្ទះយ៉ាងសង្ហារ អាយុ52ឆ្នាំហើយតែកម្លាំងនិងសម្រស់ក្មេងៗសុំចាញ់ ។សង្ហារហើយមានទៀតមកពីចឹងហើយទើបគាត់បានប្រពន្ធក្មេង ។
Wooyoung : ប៉ា...
Mr.jung : កូនសំណព្វប៉ា..សឺត~~នឹកដល់ហើយ
_wooyoung គ្រាន់តែលឺសម្លេងឡានភ្លាមក៏ស្ទុះរត់មកឯលោកjungឃើញបែបនេះក៏ត្រដាងដៃចាំកូនប្រុសរត់ចូលមកអោប។ ឃើញwooyoungរត់មកបែបនេះពិតជាធ្វើអោយគាត់ក្ដុកក្ដួលរំភើបចិត្ត ការតាមរករាងតូចម្ភៃឆ្នាំជាងមកនេះមានគ្រប់រសជាតិពិតជាជូរចត់ណាស់។ ក្រោយរាងតូចរត់មកដល់ហើយគាត់ក៏ថើបថ្ពាល់wooyoung មួយដង្ហើមត្បិតតែគាត់មាន ihan និងwen ក៏ពិតមែនប៉ុន្តែចំពោះwooyoung គាត់ក៏ថ្នាក់ថ្នមស្រលាញ់ដូចជាពួកគេ2នាក់ទៀតចឹង។
Mr.jung : យ៉ាងម៉េចដែរ នៅទីនេះមានពិបាកអីទេកូន ?
Wooyoung : អត់មានទេប៉ា
Woosu : លោកតា !!
Mr.jung : អីយ៉ា!!!ចៅតា ធំដល់ហើយនេះ
_woosuដែលទើបតែងើបពីគេងថ្ងៃដើរចេញពីបន្ទប់ទាំងញីភ្នែក ពេលឃើញលោកjungក៏ស្ទុះរត់មករកលោកតាគេសឹងតែដួល។
Woosu : លោកតា woosuពិតជានឹងលោកតាណាស់ណា
Mr.jung : នឹកលោកតាឬនឹករបស់លេង?
Woosu : ហិហិ គឺទាំងពីរ
Mr.jung : អា..ចឹងចាំល្ងាចបន្ដិចពួកយើងទៅទិញទៅល្អទេ?
Woosu : ពិតមែនហ៎? លោកតាល្អជាងគេ
Wooyoung : កូនក្បាលខូចលោកតាទើបមកពីហត់កុំរំខានលោកតាអី
Wen : មកៗគ្រប់គ្នាឆាប់មកញុាំបាយមក ឆ្អិនហើយ
Mr.jung : ស្លាប់ហើយជិតដល់ថ្ងៃសម្រាលហើយហេតុអីមិនថ្នមខ្លួនបែបនេះ
Wen : ការងារប៉ុណ្ណឹងវាមិនអីទេ មកពីអង្គុយស្ងៀមៗធុញពេកទើបងើបរកអីធ្វើខ្លះ បងកុំបារម្ភជ្រុលពេក
Ihan : បងwooyoung មាននឹកខ្ញុំទេ?
_អាល្អិតចាប់ទាញអាវរាងតូចតិចៗទាំងធ្វើមាត់ស្រួចៗគួរអោយស្រលាញ់
Wooyoung : នឹកណាស់ ប្អូនបងគួរអោយចង់ញិចយ៉ាងនេះនរណាមិននឹកទៅ
Ihan : ចឹងបងថើបអូនមក
Wooyoung : សឺត~~បាននៅ?
Ihan : ហិហិ បានហើយ
_ជជែកគ្នារួចពួកគេក៏ចូលទៅញុាំបាយជុំគ្នាអមដោយសំណើចក្អាសក្អាយ
+ Incheon Airport
_wooyoungនិងកូនសំណព្វដើរចេញពីប្រលានអោយដៃម្ខាងកាន់អូសវ៉ាលី ឯម្ខាងទៀតដឹកដៃwoosu យ៉ាងហំហាន។
Man 1 : អ្នកប្រុស សូមអញ្ជើញ!
_wooyoungដើរចេញមកបានបន្ដិចក៏បានឃើញឡានមនុស្សរបស់ឪពុកខ្លួនចតឡានមួយជួរចាំខ្លួនរួចជាស្រេច ។ មនុស្សក្រោមឱវាទចូលមកយកវ៉ាលីពីដៃwooyoung ឯwooyoungក៏ដឹកដៃកូនតូចចូលឡាននិងបើកចេញទៅយ៉ាងឡូយ។
Wooyoung : ហាងនោះល្បីណាស់មែនទេ?
_ជិះជិតដល់ក្រុមហ៊ុនឪពុកខ្លួនហើយក៏ក្រលែងឃើញហាងមួយមើលទៅមនុស្សច្រើនគួរសម
Man 1 : ហាងនោះលក់អាហារកូរ៉េគ្រប់មុខទើបតែបើកសម្ភោធម្សិលមិញ អ្នកប្រុសចង់ចូលទេ
Wooyoung : ចូលទៅ ខ្ញុំខានញុាំម្ហូបកូរ៉េយូរហើយ ក៏ចង់សាកហាងថ្មីដែរ
Man 1 : បាទអ្នកប្រុស
+In restaurant
+Vip room
Wooyoung : កូនចង់ញុាំអីហឹម?
Woosu : bibimbap(បាយច្របល់)
Wooyoung : ចឹងសុំ bibimbap 2និង tiramisu matcha មួយផង
Staff : ច៎ាស សូមចាំបន្តិច
_ ក្រោយបុគ្គលិកដើរចេញទៅ អាល្អិតក៏ហៅwooyoung តិចៗ
Woosu : អាប៉ា~~
Wooyoung : ហឹម?មានអីហ៎េសកូន?
Woosu : កូនឈឺស៊ូចៗ (នោម🗿)
Wooyoung : តោះចាំអាប៉ាជូនទៅ
+In bathroom
_woosu ព្រោះតែឈឺបត់ជើងពេកក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿនស្លេវមិនប្រយ្ន័តក៏បុកជាមួយ sanដែលទើបតែចេញពីបន្ទប់ទឹកតែមិនទាន់បាននិយាយសុំទោសអីទេព្រោះគ្នាសឹងតែលេចដាក់ខោហើយ។ក្រោយរួចរាល់woosu ក៏ចេញមកវិញឃើញsanកំពុងលាងដៃទើបគេលាងដៃបណ្ដើរនិយាយទៅកាន់sanបណ្ដើរ ។
Woosu : សុំទោសលោកពូ មកពីមុននេះអូនឈឺស៊ូចៗពេកទើបមិនប្រយ្ន័ត ធ្វើអោយបុកលោកពូ
San : មិនអីទេ លើកក្រោយកុំបែបនេះទៀត អាច្រម៉ក់
Woosu : បាទ!អរគុណលោកពូ
San : ម៉េចមកតែម្នាក់ឯង?ឯណាប៉ាម៉ាក់ឯង?
Woosu : ខ្ញុំអត់មានម៉ាក់ទេ មានតែប៉ាហើយប៉ាគឺជាអ្នកបង្កើតខ្ញុំមក
_woosuនិយាយរាយរាប់ប្រាប់sanតែនាយsanស្ដាប់មិនយល់ទើបគិតថាឪពុកwoosu ជាsingle dad (បុរសដែលមានកូនតែអត់មានប្រពន្ធ)។
San : ចុះប៉ាឯងនៅឯណា?
Woosu : គាត់នៅចាំខ្ញុំខាងក្រៅ
San : តោះ! ចាំពូជូនទៅ
To be continued........
មកហើយៗall ma luv 🤧នឹកគេអត់ហ្នឹង👉👈
Author and write by : Ane
YOU ARE READING
ស្រឡាញ់ខ្ញុំទេ?
Romanceជាដំណើរស្នេហារបស់បុរសពីរនាក់ដែលកើតចេញពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ ប៉ុន្តែថ្ងៃមួយពួកគេទាំងពីរបានជ្រុលជ្រួសលើសពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ
EPISODE 22 : ប៉ាជាអ្នកបង្កើត
Start from the beginning
