Ep 20 ប្ដីខ្ញុំមិនមែនប្ដីនាង

173 33 8
                                        

នាយក្រាស់បន្ទាប់ពីដកបបូរមាត់ចេញពីថ្ពាល់នាយតូចយើងហើយគេក៏សម្លឹងមើលបតិវេនមុខដែរពីមុនធ្លាប់តែសរម៉ត់រលោងដូចព្រិលគ្មានស្នាមអ្វីសោះជំនួសមកវិញនូវទឹកភ្នែកដាបពេញថ្ពាល់និងស្នាមម្រាមដៃមានលាយឈាមតិចៗព្រោះកន្លែងខ្លះដាច់រលាត់ ឃើញហើយសឹងតែថាទប់ចិត្តមិនឲ្យឈឺចាប់មិនបាន ដល់ក្រលេកមកក.ក៏ឃើញឈាមស្នាមក្រចកអ្នកស្រីHwangទាញផ្ដាច់ខ្សែក.នោះ

«ចាំខ្ញុំលាបថ្នាំឲ្យណា...» នាយព្យាយាមនិយាយស្រទន់តិចៗកុំឲ្យញ័រសម្លេង ឯនាយតូចក៏ងក់ក្បាលតិចៗនិងលែងនាយពីការអោប

Hyunjinបានយកប្រអប់ថ្នាំមកលាបនៅលើផ្ទៃមុខនិងកហើយក៏ដៃដែរមានដាច់និងស្នាមឲ្យFelixយ៉ាងយកចិត្តទុកដាក់បំផុត ឡើងFelixគេឃើញហើយទប់ចិត្តមិនឲ្យរំភើបមិនបានសោះ

«អរគុណ....» នាយតូចពេលនាយលាបថ្នាំឲ្យហើយៗក៏អរគុណគេទាំងរំជួលចិត្តទៀត

«ខ្ញុំអ្នកអរគុណFelix ទើបត្រូវដែរត្រូវម៉ាក់ខ្ញុំវ៉ៃហើយនៅមិនរត់ចោលខ្ញុំទៀតនោះ» hyunjin

«ព្រោះតែខ្ញុំស្រមៃមិនចេញថាបើខ្ញុំទៅចោលលោកហើយតើលោកមានស្ថានភាពបែបណា» នាយតូច

«ក៏ប្រហែលជានាំMinaទៅរើសឈុតរៀបការហើយក៏មិនដឹង» នាយនិយាយជាការពិតបើសិនជានាយតូចចុះចាញ់ហើយដើរចេញពីនាយមែនប្រហែលជានាយបែរនាំមីណាទៅមើលឈុតរៀបការហើយ

«hyunjin លោកប្រាប់ខ្ញុំឲ្យច្បាស់បានទេ ហេតុអ្វីក៏លោកមិនរៀបការជាមួយនាង?ខ្ញុំមើលទៅម៉ាក់លោកស្រឡាញ់ចង់បាននាងមកធ្វើកូនប្រសារណាស់ ស្ដាប់តាមនាងគ្រប់យ៉ាង» Felix មែនតើព្រោះតាំងពីគេចូលទៅផ្ទះនោះតាំងពីមីណាបង្ហាញខ្លួនមកលោកស្រីHwang ស្ដាប់តាមនាងគ្រប់យ៉ាង

«ដោយសារតែនាងអន់គ្រប់យ៉ាងទើបខ្ញុំអត់ស្រឡាញ់ ដឹងអត់នាងនោះមិនបានមួយជំណិតFelixផង និយាយឲ្យចំយកមកប្រៀបFelixគឺមិនបានទេព្រោះនាងនៅលំដាប់អន់ពេក» គាំងនាយតូចគាំងធ្មឹងពេលឮសម្ដីនាយក្រាស់ហើយ តែនាយធម្មតាព្រោះគេនិយាយការពិត នេះបើមីណាស្ដាប់ឮដឹងនាងក្អួតឈាមយ៉ាងណា បើបុរសដែរនាងស្រឡាញ់ពេញពោះដៀលនាងកប់ៗមាត់បែបនេះ

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now