Ep 19 សុំទោសដែរមិនបានការពារអូន

156 29 4
                                        

សឺត*

ភាំង!!felixគេភាំងតែម្ដងបន្ទាប់ពីអង្គុយចុះហើយត្រូវនាយថើបមាត់មួយខ្សឺតយ៉ាងទន់ភ្លន់ ស្អីគេនេះឬជារង្វាន់?????

«លោកឯ....» រកថាចេញដៀលនាយក្រាស់រឿងថើបគេហើយតែសម្ដីមីងមីនថាត្រូវតែយកចិត្តគេលេចមកកណ្ដាល់មុខទើបនាយតូចខាំមាត់សង្កត់ធ្មេញអង្គុយចុះវិញទាំងមុខឈ្មួលៗខឹងកាជីនចង់ចេញផ្សែង

«ផ្អែម...» ទៀត*អាមនុស្សកំពុងតែទប់កំហឹងមិនចង់បញ្ចេញមកហើយនឹងហាគ្រាន់តែឮពាក្យមួយម៉ាត់គួរឲ្យចង់ទះនេះហើយនាយតូចខឹងនាយលើសដើម

«អាយយយយយយ.....Hwang Hyunnnn....» Felix បម្រុងហើបមាត់ជេនាយក្រាស់ទៅហើយគ្រាន់តែនាយលើកទូរស័ព្ទបាញ់លុយឲ្យគេហើយក៏ស្ងាត់មាត់ជ្រៀប

«យ៉ាងម៉េចហើយ??» លើកចិញ្ចើមសួរ

«អើក...អើ...ចា..ចាប់ទុកថាជាលើកចុងក្រោយទៅចុះ» ថាហើយក៏រត់មកអង្គុយលើសាឡុងឆែកមើលទូរស័ព្ទសឹងបាក់ក.ឃើញតែចំនួនលុយហើយwowភ្លាម

"បើដឹងថាមកធ្វើការងារនេះជីវិតលូយឆាយបែបនេះមកតាំងពីយូរ" នាយតូចហឹងហៀគក្នុងចិត្តតែឯងអីតែឯង(មុខលុយ)

«អញ្ចឹងលើកក្រោយចង់ថើបត្រូវបង់លុយមែន??» នាយក្រាស់ក៏អោនមកពីក្រោយទៀតឡើងគេភ្ញាក់ព្រើតតែម្ដង

«ណែខ្ញុំសូមជម្រាអត់មានមកឡេឡឺជាមួយខ្ញុំទេតិច» នាយតូចថាទាំងចង្អុលមុខនាយ

«ឆឹស...បានហើយមានរឿងចង់ប្រាប់ស្អែកនេះឯងត្រូវទៅកម្មវិធីអប់អរនាយរដ្ឋមន្រ្តីថ្មីជាមួយយើង» hyunjin

«ហាស៎???» Felix ឮហើយស្រែកវ៉ាស់ភ្ញាក់ផ្អើលទៀតហើយ

«បានបិទមាត់ឯងទៅ ហើយកុំមកស្រែកតវ៉ាទៀតតិចយើងបឺតមាត់ស្លេកទៅ ស្អែកនេះដាច់ខាត់ឯងត្រូវតែទៅ» នាយក្រាស់និយាយទាំងសម្លក់មុខព្រោះតែនរៈតូចយើងនិងចង់តវ៉ាអត់ទៅទៀតហើយ

«លោកហា៎....» អស់វិធីមែនទែនក៏មានតែប្រើក្បាច់ស្រីហើយ គេមិនដែរចូលកម្មវិធីបែបនេះទេ ដូច្នេះមិនចង់ទៅភ័យៗ

«ហេតុអីបានមិនចង់ទៅ??» ឮហើយនាយជ្រួញចិញ្ចើមសឹងមួយម៉ឺនផ្នត់តែម្ដង

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now