ខ្ញុំមិនយល់នោះទេថាខ្ញុំចាប់ផ្ដើមប្រែភ្លែកបែបនេះដោយរបៀបណា ប៉ុន្តែក្រោយពីបានជួបក្មេងម្នាក់នេះ ទឹកភ្នែករបស់គេជាកាំបិតចាក់ទម្លុះបេះដូងខ្ញុំ ហើយការឈឺចាប់របស់គេគឺជាកំហឹងរបស់ខ្ញុំដូចគ្នា។
"កុំយំ កុំខ្លាចយើងនៅទីនេះហើយអស់ពីហើយណា"សុងហ៊ុនអោបលួងលោមជេយ៉ុននាយនិយាយដោយសម្លេស្រាលស្រទន់បំផុតវាផ្ទុយពីចិត្តរបស់នាយដែរកំពុងតែឆេះឆួលពេញទៅដោយភ្លើងកំហឹង។
"ហ្ហឹកៗ អ្នកប្រុស...ពួកគេ..ពួកគេហ្ហឹកៗ"
"យើងដឹង...យើងដឹងហើយ..យើងនិងអោយពួកគេសងវិញយ៉ាងសាកសម."សុងហ៊ុនអង្អែលខ្នងលួងលោមរាងតូចមិនឈប់គេយំឡើងញ័រខ្លួនទទ្រើកទៅហើយ
"ពួកគេបំពានខ្ញុំ..ហ្ហឹក គេថើបខ្ញុំ ត្រង់នេះ ត្រង់នេះ នៅមានកន្លែងនេះទៀត អ្ហាយអត់ទេ ហ្ហឹកៗហុឺ"ម្រាមដៃតូចចង្អុលប្រាប់បុរសដែរនៅចំពោះមុខពីស្នាមជាំដុំៗលើ ក របស់គេជេយ៉ុនប្រើដៃដុះលើរង្វង់ក ខ្លាំងៗឡើងក្រហមងាំងអស់ទៅហើយ។
"ជេយ៉ុនកុំធ្វើបែបនោះ!!"
"ហ្ហឹកៗ វាគួរឲ្យខ្ពើមណាស់ ហ្ហឹក អ្នកប្រុស ខ្ញុំមិនឃើញវាទេ ហ្ហឹក"កាន់តែនឹកឃើញកាន់តែឈឺចាប់ពេលនេះទោះបីជាសុងហ៊ុនឃាត់យ៉ាងណាក៏គេលែងស្ដាប់កាយតូចស្រវ៉ាចុះពីគ្រែរត់ចូលបន្ទប់ទឹកយ៉ាងលឿន
"ជេយ៉ុនបើកទ្វារ"
"អ្នកប្រុស ហ្ហឹក ខ្ញុំចង់នៅម្នាក់ឯង ហ្ហឹក"ជេយ៉ុនសម្រូតខ្លួនអង្គុយចុះក្រោមដំណក់ទឹក យល់ថាគួរឲ្យអាម៉ាស់ណាស់បែរជាអោយសុងហ៊ុនមើលឃើញខ្លួនក្នុងសភាពបែបនេះ តើគេអាចខ្ពើមរអើមខ្លួនដែរទេ។
"ជេយ៉ុនបើកទ្វារឥឡូវនេះ!!"
"ហ្ហឹកៗ ជ្រះទៅ ជ្រះអោយអស់ទៅ ហ្ហឹកៗ "ជេយ៉ុនដុះស្បែកខ្លួនឯងខ្លាំងៗមិនឈប់អារម្មណ៍ពេលនេះនាយពិតជាស្អប់ខ្ពើមរាងកាយខ្លួនឯងខ្លាំងណាស់នាយដុះផងខ្វាចផងរហូតដល់មានកន្លែងដាច់រលាត់មានឈាមទៀតផង។
ផង!! ប្រាវ!!
"អ្ហាយ!!"ជេយ៉ុនស្រែកមួយអស់សម្លេងព្រោះភ្លាមៗសុងហ៊ុនស្រាប់តែទម្លុះទ្វារចូលមក
ESTÁS LEYENDO
Vampire 🦇
Romanceជាប្រភេទរឿង.ស្នេហារវាងមនុស្សនិងបីសាចជញ្ជក់ឈាម។ការជួបគ្នាដោយចៃដន្យប៉ុន្តែអ្នកណាទៅដឹងថាក្មេងប្រុសមិនដឹងអីម្នាក់អាចចងចិត្តបីសាចបេះដូងទឹកកកម្នាក់នោះបាន។ "លោក ..លោកជាបីសាចជញ្ជក់ឈាម!!"ជេយ៉ុន "បើចង់សងគុណ..ឯងអាចយកខ្លួនមកសងបាន"សុងហ៊ុន
