ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ម៉ាដាមក្រោកធ្វើអាហារពេលព្រឹករៀបចំឱ្យកូនៗមុនទៅធ្វើការ សុទ្ធសឹងតែជាអាហារសុខភាពប៉ែកអឺរ៉ុប នាងតូចអេនីលចុះពីបន្ទប់មកមុនគេ
នាងរៀបចំរួចញ៉ាំមុនគេ ព្រោះប្រញាប់ទៅធ្វើការ មានអ្នកជំងឺរងចាំច្រើនចម្លែកអីតែប៊ំប៊ី ម៉ាដាមភ្ញាក់មកមិនឃើញស្រមោលទេ នាងចម្លែកចិត្តដើរមើលគ្រប់បន្ទប់ ទៅឃើញគេងជាមួយឆែលហ្ស៊ីឯណ្ណេះវិញ ៖
" ផាច់!! ក្រោក!! ប៊ំប៊ីកូន " ម៉ាដាមដើរមកបើកវាំងននចេញពីបង្អួចឱ្យពន្លឺជះចូលបន្ទប់ មុននិងដើរមកវាយកំប៉េះគូទកូនប្រុសផាច់!! ធំហើយគេងទ្រមក់ លួចមកគេងជាមួយប្អូនទម្លាប់គេងយប់ឡើងឱបម្តាយ អត់ពីម្តាយក៏បានគេងឱបប្អូន។
" ម៉ាមី..." សំឡេងគ្រហឹមក្ងួរៗដើមក៎ បើកភ្នែកម្ខាងចាំងពន្លឺចូលភ្នែក ខណៈឆែលហ្ស៊ីកំពុងអង្គុយតែងខ្លួននៅមុខទូរសម្អាង មិនចង់រំខានបងប្រុសទើបបណ្តោយឱ្យគាត់គេងបែបនេះ។
" ស្លាប់ហើយ នេះ? ចំមែនកូននេះគេងជាមួយប្អូនស្រាតននលគកអ៊ីចឹង? " ស្របពេលម៉ាដាមបើកភួយមកក៏យកដៃបិទភ្នែក ក្រោយឃើញដំរីឡើងក៎ប៊ំប៊ី ក្រោកគោរពទង់ជាតិពេលព្រឹកព្រលឹម ណាមួយប៊ំប៊ីគេងផ្អាមករកម្តាយ ម៉ាដាមគ្រវីក្បាលហួសចិត្ត លើកទី១ហើយដែលឃើញសភាពប៊ំប៊ីថ្នាក់នេះ ឬមកពីយប់មិញដាក់វីស្គីជ្រុលជាមួយដេតឌីរបស់គេ តែលោកប្តីនាងអត់អីទេ។
" កូនស្រលាញ់សុខភាពម៉ាមី ហិហិ " អត់ខ្វល់សម្តីម្តាយនិយាយដូចធម្មតា ព្រោះនាយតែងតែបែបនេះជាទម្លាប់ទៅហើយ សុខចិត្តឆ្លើយផ្សេងមកពីម៉ាក់មកមិនទាន់សភាពការបែបនេះ។
" នៅតវ៉ាទៀត ក្រោកឡើងអាហារម៉ាក់រៀបចំរួចហើយក្រែងទៅប្រេស៊ីលមិនអ៊ីចឹង? " ម៉ាដាមលូកមួលក្តិចក្បាលពោះរបស់កូនប្រុស មើលចុះហៅឱ្យក្រោក អង្គុយបានបន្តិចងងុយគេងទៅវិញ ទម្លាប់អសក្រក់ពេលលោកប៉ារបស់គេមកគឺខ្ជិលបែបនេះ ទុកការងារចោលទាំងដឹងថាប៉ាម៉ាក់មកលើកនេះ មកមើលការខុសត្រូវជំនួសកូនប៉ុណ្ណោះការងារនៅកាណាដាក៏ច្រើន ប៉ាឆែលហ្ស៊ីអ្នករ៉ាប់រងទាំងអស់ គឺសាន់។
" ហ្អឹម...ពិតមែនហើយ ភ្លេចឱ្យឈឹង!! " ស្ទុះក្រោកចង់
បាក់ក៎ភ្លេចគិតថាមានប្រជុំមើលគំរូម៉ូតទំនិញ ពីក្រុមហ៊ុនរ៉ូហ្ស៊ីផង ប៊ំប៊ីស្ទុះឡើងរកតែអ្នកម៉ាក់ឃាត់មិនចង់ទាន់។
" កន្សែងៗ រត់ទៅណាងូតក្នុងបន្ទប់ប្អូនហ្នឹងទៅ ម៉ាមីទៅរៀបចំឈុតឱ្យ ឆែលកូនញ៉ាំអាហារពេលព្រឹកផង " ប្រុសរត់ចេញទៅទាំងអត់ស្លៀកខោរអ៊ីចឹងឬ? យោលយោគបោកបក់ពេញហ្នឹង ម៉ាដាមក្រពុលមុខស្រែកប្រាប់កូនស្លន់ស្លោពេញបន្ទប់ រត់ចេញទៅខាងក្រៅផ្អើលគេឯងអស់។
" ចាសអ្នកម៉ាក់ ជុប!! កូនស្រលាញ់ម៉ាក់ "
CITEȘTI
ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.
Dragosteផាក ជីមីន ♥︎ ហ្គុកអារីស៍ ព្រីម៉ារៀរ៍ ខ្ញុំមិនទាន់ភ្លេចថ្ងៃដែលកើតឧបហេតុ លើគូរស្នេហ៍របស់គាត់ ពេលនោះ ខ្ញុំគ្រាន់តែជាក្មួយស្រីម្នាក់ដែលឥតតម្លៃ ក្លាយជាដើមហេតុនៃការស្លាប់ របស់ស្នេហាគ្រាដំបូងរបស់គាត់ ខណៈពេលដែលខ្ញុំលួចស្រលាញ់បុរសម្នាក់នេះ ដែលមានអាយុចាស់ជាងខ...
ភាគ: ២៤
Începe de la început
