EP10:ក្មេងជើងកាង.

Start from the beginning
                                        

(អេស៎ ម៉ោង 8 ហើយ លោកអ៊ំទៅធ្វើការនៅម៉ោង 7:30 ព្រឹក ហើយចាំបាច់ខ្លាចធ្វើអី? ចំមែន! ខ្លាចឡើងភ្លេចពិចារណា) នាយតូចទះថ្ងាស់ខ្លួនឯងផាច់! រួចដើរចូលផ្ទះធម្មតា។ លើកនេះមិនភ័យមិនខ្លាចអីទាំងអស់ នាយមានទំនុកចិត្តណាស់។

"នៅនឹកឃើញផ្ទះដែរមែនទេ?"

ឌាំង!!

ជេគចង់ទន់ជង្គង់ដួលពេលងាកក្រោយឃើញលោកអ៊ំឈរឱបដៃនៅក្បែរបង្អួច។

"លោក... លោកអ៊ំ..."

សុងហ៊ុនដើរញាប់ៗសំដៅមករកជេគ ដូចដើរមកប្រហារ។ ជេគភ័យខ្លាំងណាស់ នាយរហ័សលុតជង្គង់ចុះគ្រឹប!

"ខ្ញុំខុសហើយ ខ្ញុំសុំទោស លើកក្រោយខ្ញុំលែងហ៊ានធ្វើទៀតហើយ អ្ហៃ!!" ជេគស្រែកចាចពេលគេចាប់ញ៉ឹងស្លឹកត្រចៀកទាញឱ្យក្រោកឈរ។

"ឯងធ្វើស្អីមានដឹងខ្លួនទេ?"

"ខ្ញុំដឹងៗ"

"ដឹងអី?" គេកាចណាស់ ក្មេងតូចមិនហ៊ានសម្លឹងមុខគេទេ។

"ដឹងថាខ្ញុំមិនគួរឡើងគេងលើគ្រែរបស់លោកអ៊ំ ខ្ញុំខុសហើយ ខ្ញុំសុំទោស ខ្ញុំដឹងហើយ អ្ហឹកៗ"

"មិនមែនរឿងហ្នឹង!"

"ហាស?" នាយច្រម៉ក់ផ្អាកយំសិនព្រោះកំពុងតែឆ្ងល់។ ហេតុអីជេគឡើងគេងលើគ្រែរបស់លោកអ៊ំហើយលោកអ៊ំមិនដាក់ទោស? ហើយ... លោកអ៊ំដាក់ទោសជេគដោយសារអី?

"ហាស? ឯងនិយាយជាមួយចាស់ទុំរបៀបនេះ?" សុងហ៊ុនទាញស្លឹកត្រចៀកនាយដើរសំដៅទៅសាឡុង។

"លោកអ៊ំ ឬលោកអ៊ំខឹងដែលខ្ញុំសុំទៅគេជាមួយនីគី? អួយ ដាក់ត្រចៀកខ្ញុំហើយ អ្ហឹកៗ"

សុងហ៊ុនទាញក្មេងមិនស្ដាប់បង្គាប់ឱ្យអង្គុយក្បែរ ទាំងគេនៅញ៉ាំស្លឹកត្រចៀកនាយនៅឡើយ។

"យើងឆ្ងល់ណាស់ ឯងចេះតមាត់យើងមកពីណា? តាមពិតមកពីដើរជាមួយក្មេងនោះសោះ"

ក្មេងនោះ? នីគីមែនទេ?

"នីគីមិនមែនមនុស្សដែលមាននិស្ស័យមិនល្អ" ជេគតវ៉ាឱ្យមិត្តភក្តិយ៉ាងរហ័ស។

"និស្ស័យល្អត្រង់ណា? មួយខែវាយគ្នា 10 ដង បើមិនគេវាយវា គឺវាវាយគេ ឯងដើរជាមួយក្មេងជើងកាងអ្ហេស?"(ស្ទាវតាកែវចេញរឹទ្ធិ)

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now