Ep 11 ត្រឹមសង្សារលេងៗហាមស្រឡាញ់មែន

131 29 3
                                        


+4:30ល្ងាច

នាយតូចរបស់យើងអង្គុយផង ដេកផង ដើរមើលពេញបន្ទប់ផង ក៏មិនទាន់ឃើញhyunjin ត្រឡប់មកវិញទៀតចេញទៅជួបអតិថិជនយូរដល់ហើយ

«សង្ស័យនៅសាហាយស្មន់ជាមួយអតិថិជននិងផងមិនដឹង» Felix ហាស្ដីឡើងទាំងខឹងនាយក្រាស់ ប្រុងយកគេមកបំផ្លុងចោលហើយទៅណាបាត់ឈឹងចឹងមែន

«អេ...រូបនរណានិង??» ដើរមើលនេះមើលនោះសុខៗក៏ស្រាប់តែនាយតូចឃើញរូបថតដាក់ស៊ុមតូចមួយទុកនៅកន្លៀតទូរដាក់វត្ថុតាំងលម្អរបស់នាយក្រាស់

«..?...» Felix ឃើញហើយក៏ភ្ញាក់ផ្អើលព្រោះតែរូបថតនេះគឺបានបង្ហាញឲ្យឃើញHyunjin ថតជាមួយនារីម្នាក់ដែរនាយតូចមិនដឹងទេហើយម្នាក់ស្រីនោះក៏មិនមែនជាLylinដែរ គឺផ្សេងគ្នាបើតាមមើលទៅរូបនេះគឺប្រហែលថតកាលនាយនៅរៀនសកលអ្វីដែរសំខាន់មានសរសេរជាអក្សរនៅលើរូបថតនោះទៀតថា " first love "

ក្រាក*

ដោយហេតុថានាយក្រាស់បានបើកទ្វារចូលមកហើយទើបនាយតូចប្រញាប់យករូបថតនោះទៅទុកវិញហើយក៏ងាកមករៀបរឹកឲ្យធម្មតាសិនសឹមដើរតាំងៗទាំងមិនមើលមុខនាយមកអង្គុយលើសាឡុង

«យ៉ាងម៉េចនិង?» នាយក្រាស់សួរ

«.....លោកឯងទៅយូរម្ល៉េះ? ហើយប្រុងយកខ្ញុំមកបំផ្លុងចោលហើយទៅបាត់ស្ងាត់ឈឹងអញ្ចឹងហ៌?មនុស្សអីក៏អាក្រក់ម្ល៉េះ» នាយតូចនិយាយផង រឹតទ្រូងខ្លួនឯងផងធ្វើមើលកំសត់ណាស់អញ្ចឹង hyunjinដែរអង្គុយស្ងាត់មើលFelix ញ៉ែតៗទេសនាឲ្យខ្លួនទាំងលួចញញឹម

«យ៉ាងម៉េចទៅបាត់យូរអញ្ចឹងនឹកយើងមែន?»

«ពីណាថា...??»

«យើងអ្នកថា» នាយតូចឮហើយធ្វើមុខចង់ក្អួត នាយអត់ខ្នាញ់មិនបានក៏ទះមួយដៃទៅ

«បានហើយឈប់សម្លក់សម្លឹងទៅ មកទៅញុំាអីយើងpayជាការសុំទោសដែរឲ្យនៅចាំយូរ» នាយនិយាយទន្ទឹមនិងមើលនាឡិការដៃរបស់ខ្លួនព្រោះវាក៏ល្ងាចដល់ម៉ោងចេញពីធ្វើការហើយ

«មែនហេ?តោះៗតោះយើងទៅ» ឮតែគេប៉ាវអញ្ចឹងកញ្ញាFelixស្ទុះងើបពីសាឡុងវឹង សឹងបាក់ក.រត់ត្រហេបត្រហបចុះមកក្រោមទាំងសប្បាយចិត្តឯនាយបានត្រឹមតែហួសចិត្តប៉ុណ្ណោះ

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now