ភាគ២(យ៉ាងមិច ស្រួលខ្លួនទេ?)

Start from the beginning
                                        

«នីគីទៅរៀនឬនៅ?»

«ទៅ...ទៅហើយ...ចៅហ្វាយ»

«ប្រាប់យើងតាមត្រង់»

«នៅទេចៅហ្វាយ»

«ជូនយើងទៅរកគេ»

កាត់មកដល់វិមានដាលហ្វាវិញ នីគីកំពុងតែច្រៀងនិងរាំយ៉ាងសប្បាយចិត្ត ព្រោះថាថ្ងៃនេះគេនិងមិនបានទៅរៀននោះទេ ព្រោះថាគេខ្ចិលវៃគ្នាណាស់។

«ស្លៀកពាក់ខោអាវទៅរៀន ថ្ងៃនេះបងជូនឯងទៅ»ស៊ុងហ៊ុនដើរចូលមកបិទបទចម្រៀងដែលនីគីកំពុងតែរាំ។

«តែបងខ្ញុំមិនចង់មានរឿងនៅសាលារៀននោះទេ»នីគីនិយាយទៅកាន់ស៊ុងហ៊ុនទាំងទឹកមុខធុញថប។

«បងដូរសាលាឪ្យឯង»នីគីនៅពេលដែលលឈថាត្រូវដូរសាលាហើយក៏យល់ព្រមទៅរៀនតាមអ្វីដែលស៊ុងហ៊ុននិយាយ។

........

«យប់មិញឯងទៅណា?ហេតុអីយើងខលមិនលើក?»ស៊ូនូនិយាយទាំងសម្លក់មុខជេគ។

ស៊ូនូ  អូដាម៉ូ ជាបងប្អូនជីដូនមួយជាមួយជេគ ពួកគេទាំងពីរាល់ថ្ងៃរៀននៅសាលាជាមួយគ្នា ជាបងប្អូនហើយក៏ជាមិត្តភក្តិផងដែរ។ស៊ូនូជាមនុស្សដែលស្លូតបូត មិនសូវចេះមាត់កនិងគេនោះទេ តែនិយាយពីសម្រស់វិញគ្មានអ្នកណាស្អាត់ដូចនោះទេ សាច់សរដូចទឹកដោះគោបបូរមាត់ពណ៌ផ្កាឈូកទោះបីជាមិនលាបក្រែម។

«យើងចូលគេងលឿននិងណាទើបមិនបានលើកលេខឯង»ជេគនិយាយទៅកាន់ស៊ូនូទាំងមិនហ៊ានមើលមុខគេចំ។

«ឯងទៅក្លឹបទៀតហើយមែនទេ?»ស៊ូនូហាក់ហួសចិត្តនិងជេគ ខ្លួនជា omega តែបែបជាដើរចូលក្លឹបដោយមិនខ្លាចរអាអ្វីបន្តិចសោះ។

«ទៅយើងឈប់ចូលហើយ យើងនិងស្តាប់តាមឯងអោយតែឯងមិនខឹងនិងយើង»ជេគលើកដៃមកសន្យាជាមួយស៊ូនូ។

«តែយើងដឹងថាឯងចូលក្លឹបទៀរយើងនិងទៅប្រាប់លោកពូនិងអ្នកមីងជាមិនខាននោះទេ»រាល់ថ្ងៃនេះជេគរស់នៅផ្ទះតែម្នាក់ឯងនោះទេព្រោះថាប៉ានិងម៉ាក់របស់គេមានការងារធ្វើទៅក្រៅប្រទេសរយៈពេល៥ខែឯនោះ។

«យើងដឹងហើយៗតោះឆាបទៅថ្នាក់ទៅគ្រូចូលរៀនបាត់អីឡូវហើយ»សាលារៀនដែលជេគនិងស៊ូនូរៀនគឺជាសាលាកូននាក់ធំៗដែលមករៀន សម្រាប់នាក់ធម្មតាៗវិញមិនមានសិទ្ធមករៀននោះទ។

......

«លោកចាំជួយមើលការខុសត្រូវចំពោះប្អូនប្រុសយើងផង»

«បាទលោក ជាកេតិ្តយសចំពោះសាលាខ្ញុំណាស់ដែលបានខាងគ្រួសាដាលហ្វាមកសិក្សានៅសាលាខ្ញុំបែបនេះ»

«ចិងខ្ញុំលាលោកទៅវិញហើយ»បន្ទាប់ពីនិយាយផ្តែផ្តាំខាងសាលាហើយស៊ុងហ៊ុនក៏ដើរចេញទៅ។ចេញទៅខាងក្រៅមិនទាន់ទាំងដឹងអីផងក៏មានអ្នកដើរមកបុកទៀតទៅហើយ។

«ឯងដើរមិនបើកភ្នែកទេ?»ស៊ុងហ៊ុននិយាយទាំងយកដៃបោសអាវខ្លួនឯង ធ្វើដូចជាខ្ពើមនាក់ដែលដើរបុកនិងណាស់ចិង។

«លោកឯងទេជា.....»ជេគគ្រាន់តែសម្លឹងឃើញមុខស៊ុងហ៊ុនភ្លាមក៏ស្ងាត់និយាយអីលេងចិង។

«គឺជាអាក្មេងដែលយើងជួយយប់មិញនេះតា»

«លោកឯងមកចូលរៀន?»

«អត់ទេយើងជូនប្អូនយើងមក»

«មួយណាសុំមើលមុខបន្តិចទៅមើល»

«ស្អីឯងមកចង់ឃើញមុខប្អូនយើងនិង?»

«សង្ហា សក់ក្បាលពណ៌សរ type យើងតែម្តង»ជេគនិយាយទាំងរំភើប រកមនុស្សប្រុសបែបនេះយូរហើយទើបតែនិងឃើញ។

«មកតាមយើង»ស៊ុងហ៊ុនក៏ចាប់ទាញដៃជេគចេញទៅតាមខ្លួន។

«លោកនាំគេទៅណា ពួកយើងដល់ម៉ោងចូលរៀនហើយ»ស៊ូនូស្រែកសួរស៊ុងហ៊ុន តែក៏មិនទទួលបានចម្លើយអ្វីមកវិញដែរ។

«ឯងចាំនាំយើងទៅថ្នាក់រៀនផង»ថាហើយនីគីក៏ដាក់ដៃលើស្មាស៊ូនូ រួចក៏ឪ្យស៊ូនូនាំផ្លូវគេទៅថ្នាក់រៀន។

«លេងខ្ញុំ លោកឯងចង់នាំខ្ញុំទៅណា?»

«នាំទៅលោតទឹក»

«លោកឯងឆ្កួតឬ?បើថាឆ្កួតចេញអោយឆ្ងាយពីខ្ញុំបន្តិច»

«យើងប្រាប់ឯងណា ហាមរញ៉េរញ៉ៃជាមួយប្អូនយើង រៀនឪ្យដឹងរៀន ឯងជាomega ហើយប្អូនយើងជា Alpha ស្រួលបួលបន្តិច»ស៊ុងហ៊ុនរុញជេគចូលទៅក្នុងឡាន ហើយគេក៏ចូលទៅតាមក្រោយ។

«omega ជាគូរនិង Alpha ចិងខ្ញុំនិងគេក៏ត្រូវជាគូរនិងគ្នាហើយ»និយាយមិនទានចប់ផងក៏ត្រូវស៊ុងហ៊ុនថើបបំបិទមាត់បាត់ទៅហើយ។

«នេះទុកជាការព្រមានដែលឯងចង់មករញ៉េរញ៉ៃជាមួយប្អូនយើង បើមានលើកក្រោយឯងច្បាស់ជាផើមដោយមិនដឹងខ្លួននោះទេ»

រឿង:បណ្តូលចិត្តម៉ាហ្វៀWhere stories live. Discover now