ភាគ: 38 បងមិនបាននិយាយ!

Start from the beginning
                                        

យប់...

បន្ទាប់ពីញ៉ាំអាហារពេលល្ងាចជុំគ្នារួច ក៏បំបែកទៅបន្ទប់រៀងខ្លួនដោយលោកសាន់ត្រានិងភរិយាក៏សម្រាកនៅវិមានស៊ុងហ៊ុនដែល។

« បងនៅធ្វើការទៀតមែនទេ?»ជេគដើរចូលបននទប់ធ្វើការក៏ឃើញស៊ុងហ៊ុនអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់
« បងបង្ហើយបន្ដិចក៏រួចហើយ អូនមានការអីមែនទេ?»នាយទាញគេឪ្យអង្គុយលើភ្លៅថើបកញ្ចឹងកខ្សឺតៗ
« អូនគ្រាន់តែចូលមកមើល ភ្នែកចុះស្លក់អស់ហើយ»ជេគអង្អែលមុខនាយតិចៗស្ទាប់ភ្នែកដក់ខ្មៅក្រោមភ្នែកនាយ
« មកពីធ្វើការយប់ជ្រៅពេក តែមិនអីទេបងនៅតែមានកម្លាំង»នាយញញឹមស្រាលៗ បន្ថែមកម្លាំងអោបរឹតចង្កេះគេឪ្យកៀក
« បងធ្វើការចុះអូនទៅគេងហើយ»ជេគក៏ងើបចេញតែស៊ុងហ៊ុនទាញឪ្យច្រកគៀកវនិងចង្កេះឪ្យស៊ប់អឹប
« នៅទីនេះហើយ! ចាំទៅគេងជាមួយគ្នា»
« តែអាចនឹងពិបាកដល់បង»នាយត្រូវធ្វើការហើយត្រូវគេមកអង្គុយលើភ្លៅទៀតច្បាស់ថានិងពិបាក
« បងមិនបាននិយាយ! អូនចង់អង្គុយរាប់ម៉ោងទៀតក៏មិនពិបាកដែល»ស៊ុងហ៊ុនថើបសៀតផ្កាជេគមួយខ្សឺតក៏ផ្តោតលើការងារនាយ ជេគក៏មិនរំខានសង្ងំក្នុងទ្រូងនាយគេង

ស្អែកឡើង ...

« អូនកើតអី?»ស៊ុងហ៊ុនដែលដើរតាមជេគសួរទាំងឆ្ងល់តាំងតែពីងើបមកមិននិយាយរកនាយមួយម៉ាត់
«.......»
« អូន! អូនកើតអីនិយាយមក»នាយចាប់ដៃតែជេគក្រវាសចេញមុខក្រញ៉ូវដាក់
« អូននិយាយរកបងបន្ដិចមកណា»នាយតាមលួងឡើងហួសម៉ិងធ្វើការក៏មិនខ្វល់សំខាន់ឪ្យតែលួងជេគបាត់សិន
« ចេញទៅ»មួយម៉ាត់ឪ្យគត់ដែលនិយាយមកកាន់នាយតាំងពីព្រឹកមិននិយាយដល់និយាយក៏ដេញនាយចេញ
« បាន»ស៊ុងហ៊ុនមិនចេះលួង មិនចេះទ្រអ្នកណាក៏ចាកចេញទៅបាត់ ទៅធ្វើការ
_______

« ស្អីគេ? សុបិនឃើញស៊ុងហ៊ុនមានស្រី?»បីនាក់នេះព្រួសទឹកពេញមុខជេគព្រោះភ្ញាក់ផ្អើលអង្គុយម៉ួម៉ៅមួយថ្ងៃតាមពិតសុបិនឃើញស៊ុងហ៊ុនមានស្រីសោះ
« ត្រូវហើយ! យើងខឹងខ្លាំងណាស់ គេថែមទាំងឪ្យយើងចេញពីគេទៀតផង»ជេគយំចេញមកទប់យូរហើយឥឡូវសុំយំសិន
« គ្រាន់តែសុបិនតើ»ជូហ៊ីអង្អែលខ្នងជេគហួសចិត្តខ្លាំងឃើញប្អូនថ្លៃប្រច័ណ្ឌខុសរឿង
« មែនហើយ កាលយើងនិងនីគីក៏ធ្លាប់ដែល»
« តែវានិងពិត!»ជុងវ៉ុននិយាយឡើងធ្វើមុខស្មើធ្វើឪ្យបីនាក់នោះមើលមុខគេ
« ឯងនិយាយស្អី?»ស៊ុននូវាយជុងវ៉ុនមួយដៃស្រាល ព្រោះមិត្តកំពុងតែខូចចិត្តគេមកនិយាយបែបនេះទៀត
« ឯងមិនមើល»គេចង្អុលទៅបុរសនិងនារីម្នាក់ដើរផ្សារទំនើបជាមួយគ្នា ជេគវិញឃើញហើយក៏យំយកៗព្រោះនោះជាស៊ុងហ៊ុននាយដើរជាមួយនារីម្នាក់នាងស្អាតថែមទាំងមានផ្ទៃពោះទៀតផង
« នាងជាអ្នកណាទៅ?»ស៊ុននូនិយាយឡើងសម្លឹងមើលមិនដាក់
« បងក៏មិនស្គាល់ដែល»ជូហ៊ីក្រវីកក្បាល
« ចឹងតើបានគេមិនលួងខ្ញុំ! ឈឺចាប់ណាស់...អ្ហឹកៗ»

Enjoy your read><

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now