«ហ្ហឹក...អាគាត់នោះបានទៅ ក៏ទៅបាត់ឲ្យឈឹងគ្មានគិតថាឯងនេះឃ្លានអីសោះ» Felix រអ៊ូបណ្ដើរចង់យំបណ្ដើរព្រោះតែក្រពះកំពុងតែធ្វើទុកបុកម្ដេញណាស់
«ឡាននរណានិង??» អង្គុយសុខៗក៏មានឡានទំនើបមួយមកចតនៅពីមុខក្រុមហ៊ុននាយតូចឆ្ងល់ណាស់តែពេលម្ចាស់ឡានបើកទ្វារចេញមកគេក៏គាំង
«Gu Zhan...» នាយតូចគាំងធ្មឹងពេលឃើញវត្តមានសង្សារចាស់របស់ខ្លួន អ្វីដែររឹតតែផ្អើលគឺគេបណ្ដើរនារីម្នាក់ដែរជាសង្សារចាស់ hyunjinដូចគ្នា ដំបូងគេក៏ធ្វើខ្លួនមិនត្រូវដែរតែបន្ទាប់មកក៏ជ្រើសបែរខ្លួនចេញធ្វើមិនឃើញវិញ
បុិGu Zhanងាកមកក៏ឃើញនរណាទេដូចប្រហែលៗតែពេលពិនិត្យឲ្យច្បាស់គឺជានាយតូចFelix របស់យើងទើបានយតូចមករកគេភ្លាម
«យ៉ាងម៉េចហើយអតីតសង្សារម្ដេចបានជាមកអង្គុយកណ្ដោចកណ្ដែងដូចមនុស្សអត់ទិសដៅអញ្ចឹង» ឮតែសម្ដីនាយហើយក៏យើងអាចដឹងថាចរិកអាបុិនិងគឺអន់សាហាវ ជាពិសេសអាស្នាមញញឹមគួរឲ្យចង់ទះនិងម៉ង
«មានទិសដៅឬអត់ទិសដៅវាជាជីវិតខ្ញុំ អរគុណដែរចេះចង់ដឹងចេះឈឺឆ្អាល តែខ្ញុំគិតថាលោកគួរតែខ្វល់រឿងទិសដៅខ្លួនឯងវិញទៅ ថាត្រង់ភ្លឹកដែរឬអត់មុននិងមកចេះដឹងរឿងគេ» មិនឲ្យចាញ់ចិត្តក៏ដាក់មកវិញទាំងញញឹមឌឺដងដូចគ្នា
«ហឹស...ហេតុអ្វីក៏មកនៅទីនេះអញ្ចឹង ឬមកដាក់ពាក្យធ្វើការ?
តែ...តើHWANG GROUP មានទទួលបុគ្គិលចំណេះដឹងខ្សោយ ហើយគ្មានបទពិសោធធ្វើការងារក្នុងក្រុមហ៊ុនពីមុនមកឲ្យធ្វើការដែរហ៌??» ស្ដាប់ទៅគឺជាការសួរនាំធម្មតាតែអត្ថន័យវាមិនធម្មតាទេ វាយប្រហារផ្លូវចិត្តFelix យ៉ាងខ្លាំងព្រោះនាយដៀលខ្លួនថារៀនខ្សោយមុនសូវចេះដឹងនិងមិនមានបទពិសោធន៍ធ្វើការក្នុងក្រុមហ៊ុននោះទេ ព្រោះតែនាយយតូចភាគច្រើនធ្វើការតាមហាង
«អរគុណដែរបារម្ភពីក្រុមហ៊ុនសង្សាររបស់ខ្ញុំ តែតាមខ្ញុំដឹងមកថាក្រុមហ៊ុននេះ រីកចម្រើនដោយសារតែមានការបំពេញងារដ៏ល្អរបស់អ្នកក្រោមបង្គាប់ បើទោះជាអ្នកគ្រប់គ្រងឆ្លាតកម្រិតណាបើអ្នកក្រោមបង្គាប់ខ្សោយក៏លូតលាស់ទៅមុខមិនបានដែរ ពួកគាត់ស្ម័គ្រចិត្តទទួលបុគ្គិលដែរមិនមានបទពិសោធឲ្យចូលមកធ្វើការក៏មែនពិត តែក៏មិនមែនពួកគេគ្មានសមត្ថភាពធ្វើការដែរ អ្នកមានសមត្ថភាពពិតគេមិនអួតប្រឌិតលាបពណ៌ខ្លួនឯងទេ តែខ្ញុំឆ្ងល់ដែរក្រុមហ៊ុនGu Group រើសបុគ្គិលល្អៗអ្នកគ្រប់គ្រងឆ្លាតម្លឹងៗម្ដេចដើរមិនទាន់ គេទាន់ឯងទៅ? អរ...សុំទោសដែរសួរមិនមានការរិះគិតឲ្យបានម៉ត់ចត់» ញាក់សាច់គ្រោងការថាមកមាក់ងាយFelix តែផ្ទុយស្រឡះត្រូវនាយតូចស៊កមកវិញឡើងស្ពឹកមុខតែម្ដង តែឈប់ៗមិញគេនិយាយថាក្រុមហ៊ុនសង្សារ?
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥//(ចប់)
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
Ep 10 អតីតសង្សារ
Start from the beginning
