ប្រយោគដ៏តឹងតែងសង្កត់ទ្រូងទូលាយ រហូតដល់ថ្នាក់មានសម្លេងដកដង្ហើមធំធ្លាយចេញមកដោយការធុញទ្រាន់នឹងនាងក្រមុំ ទាំងដែលអារម្មណ៍ទាំងអស់នេះពុំដែលកើតឡើងពីមុនមក។
"អេលេន! ស្តាប់ខ្ញុំឲ្យច្បាស់ ឯងគឺជាមនុស្សរំខានប្រសាទយើងខ្លាំងណាស់! ឯងហាមឃាត់រាល់សេចក្តីសុខដែលយើងកំពុងមាន ប្រាប់ឲ្យត្រង់ទៅថា ឯងច្រណែនជាមួយនឹងយើង"
មួយប្រយោគដ៏មុតស្រួចចេញពីបបូរមាត់ស្តើង ហាក់ដូចជាសាច់ដុំខាងឆ្វេងត្រូវឆ្កៀលសាច់ជាដុំៗ រហូតដល់លិចលង់ក្នុងទន្លេឈាមហែលដោយក្តីឈឺចាប់។ រាងតូចពុំដែលនឹកគិតស្រមៃទាល់តែសោះថា អ្នកកំលោះធ្លាប់តែជាមនុស្សគួរទុកចិត្តគ្មានមន្ទិល បែរជាបកមកចោទប្រកាន់នាងទាំងកម្រោលគ្មាននឹកសាកសួរពីគោលបំណងចង់ការពារពីក្រញាំបិសាចឲ្យផុតពីគ្រោះថ្នាក់ បានត្រឹមតែងក់ក្បាលទទួលស្គាល់ការពិតដែលជេហ្វកំពុងស្អប់ខ្លួនដល់ឆ្អឹង។
"ឯងហ៊ាននិយាយដល់ថ្នាក់នេះផង?"
"ត្រូវហើយ! យ៉ាងម៉េច? គិតថាខ្លួនឯងល្អណាស់មែនទេ? ឯងកុំតាំងខ្លួនជាវីរនារីជួយសង្គ្រោះពិភពលោករបស់យើងខ្លាំងពេក មើលសភាពះណោចអធមរបស់ខ្លួនឯងផង ហឹស! មិនខុសពីកញ្ចះដាច់ថ្លៃរបស់យើងនោះទេ"
"យើងប្រាប់ឯងឲ្យច្បាស់ចុះ! យើងស៊ូធ្វើកញ្ចះទាសករដាច់ថ្លៃរបស់ឯង ក៏ប្រសើរឃើញឯងធ្លាក់នរកទាំងរស់ដែរ កុំគិតឲ្យសោះថាឯងឆ្លាត ឯងមិនខុសអំពីសត្វអណ្តើកនោះទេ"
"គិតមើលខ្លួនឯងទៅអេលេន! យើងទាក់ទងជាមួយកាងដេ យើងពុំបានទៅដុតបំផ្លាញជីវិតឯងឲ្យប្រែក្លាយជាផេះផង់ទេ ហើយគេក៏មិនអាក្រក់ដូចជា..."
ផាច់!
ផ្ទៃមុខទេវបុត្ររេងាកទៅម្ខាងទៅតាមកម្លាំងបាតដៃទះនាងក្រមុំ។ អេលេនហាក់ទទួលយកពាក្យសម្តីប្រមាថមើលងាយចេញពីគេពុំបាន រហូតផ្លាស់ខ្លួនទៅជាមនុស្សគ្មានធម៌មេត្តា បែរជាត្រូវបានគំនិតហិង្សាគ្រប់គ្រងសតិសម្បជញ្ញៈអស់ ខុសស្រឡះពីមនុស្សអេលេនមានចិត្តសន្តោស គ្មានប្រកាន់រាល់កំហុសឆ្គងនោះ។
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
General Fiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"
ភាគទី១៨
Start from the beginning
