Ep 8 ក្រៅពីគេខ្ញុំសុខចិត្តអត់ប្រពន្ធ

115 30 2
                                        

+restaurant

«សុំទោសលោកប៉ាដែរឲ្យចាំយូរ» hyunjin មកដល់កន្លែងណាត់ជួបប៉ានាយហើយក៏ពោលពាក្យសុំទោសមកកាន់គាត់ព្រោះមកយឺតដោយសារតែរវល់ចាំសង្សារលេងៗរបស់នាយធ្វើខ្លួនទម្រាំហើយ

«មិនអីទេ....!!» លោកhwang បន្ទាប់ពីឃើញនាយនាំFelix មកដែរគាត់ក៏ចង់ហួសចិត្តទៀត ហើយថីកូនគាត់និង?បែកគ្នាមួយនាទីមិនបានមែនបាននាំមកតាមជាប់ចឹង?

«ជំរាបសួរលោកព.../លោកប៉ា» នាយតូចលើកដៃសំពះបុរសចំណាស់គេប្រុងហៅលោកពូតែត្រូវនាយក្រាស់កាត់សម្ដីឲ្យហៅថាប៉ាភ្លាម

«អើក...បាទជំរាបសួរលោកប៉ា» នាយតូចក៏ញឹមៗដាក់គាត់

«បាទអង្គុយចុះមកកូន» ថាហើយពួកគេក៏អង្គុយចុះ

«លោកប៉ាមានរឿងអ្វីមែនទេ??» នាយក្រាស់ មាត់និយាយជាមួយឪពុកតែកែវវិការកំពុងតែយកចិត្តទុកដាក់និងនាយតូច នាយបានរុញចាននំbrownie មកមុខនាយតូចព្រោះមើលទៅនាយតូចទំនងជាចង់ញុំាតែដោយសារតែខ្លាចប៉ានាយទើបគេមិនហ៊ានយកមកញុំានោះ(អូយបងឯងពូកែtake careសាឡប់😭)

«គឺរឿងការងារនៅក្រុមហ៊ុន ឯងហេតុអ្វីមិនទៅធ្វើការ?» គាត់ហាសួរកូនទាំងដែរគាត់ដឹងហេតុផលហើយហេតុអ្វីនាយមិនទៅ

«ហឹស...អ្នកម៉ាក់មិនប្រាប់លោកប៉ាទេចឹង? អត់អីទេខ្ញុំនិយាយម្ដងទៀត បើប៉ានិងម៉ាក់មិនទទួលស្គាល់សង្សារខ្ញុំផងតើខ្ញុំទៅធ្វើការធ្វើអីទៀត? ណាមួយកាលពីមុនខ្ញុំធ្វើខ្លួនរហេមរហាមតោកយ៉ាកក៏នៅតែសង្សារខ្ញុំស្រឡាញ់ឥឡូវទោះខ្ញុំមិនជាប់ឈ្មោះជាកូនមហាសេដ្ឋីក៏គ្មានអ្វីថ្វីដែរ» នាយក្រាស់ញញឹមខ្ជឹបដាក់ឪពុក ឯងនាយតូចបានត្រឹមញាត់នំពេញៗមាត់ព្រោះមិនអាចលូកមាត់បានទេស្រួលមិនស្រួលនិយាយអ្វីខុសផែនការនាយទៀតគេត្រូវថ្មោងមិនខាន

«hyunjin...ប៉ាដឹងថាកូនខឹងនិងអន់ចិត្តនិងម៉ាក់ឯង តែ...កូនក៏មិនគួរធ្វើបែបនេះដែរ ឯងធ្វើនេះដូចប្រុងចង់កាត់កាលយើងជាឪឯងចោលអញ្ចឹង» លោកប្រុស

«ខ្ញុំមិនបានចង់កាត់កាលម៉ាក់ប៉ាទេគឺមិនសូម្បីតែគិត តែខ្ញុំគ្រាន់តែចង់បង្ហាញប៉ាម៉ាក់ទេថាសង្សារខ្ញុំស្រឡាញ់ខ្ញុំណាស់ ហើយខ្ញុំនេះក៏រឹតតែស្រឡាញ់គេដែរដូច្នេះក្រៅពីគេខ្ញុំសុខចិត្តអត់ប្រពន្ធបើប៉ានិងម៉ាក់ហ៊ានតែបំបែកពួកខ្ញុំ ខ្ញុំនិងសម្លាប់ខ្លួនចោលតែម្ដង» បន្ទាប់ពីឮសម្ដីដ៏សែនចោលម្សៀតរបស់កូនហើយលោកhwang ចង់ក្អួតឈាម ឯនាយតូចឯណេះចង់ឈ្លក់នំពេលឮនាយនិយាយ ដូចទ្រង់សាហាវពេកទេដឹងហី?គេដូចចង់រឹងខ្លួនហើយបើនាយនិយាយតែម៉ាកៗនិង

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now