Ep 6 ខ្លាចជីងចក់

136 31 2
                                        

«ណែសង្សារស្អី??អារឿងថើបក.ខ្ញុំមិញមិនទាន់ជម្រះបញ្ជីផង» ចង្អុលមុខនាយក៏ជ្រេញ

«ហើយថីអីក៏កំណាញ់ខ្លួនម្ល៉េះ??មកថើបមាត់យើងយើងមិនថាអីផង?» នាយក្រាស់

«លោកឯង...../ចង់យ៉ាងម៉េច?» នាយក៏ឌឺមកទៀត ហឺយមិនដឹងសង្សារគេបាញ់យោអីទេស

«មិនចង់ជ្រលក់មាត់ជាមួយទេស» នាយតូចស្ដីហើយងាកមុខចេញ នាយក្រាស់ក៏ញញឹមចុងមាត់ នៅក្បែរក្មេងនេះក៏មិនអាក្រក់អីដែរគ្រាន់តែមារចច្រាច់តិច

«លោកបើកឡាន ទៅណា?គ្រែងថាទៅគេងផ្ទះម៉ាក់លោកហី??» នាយតូចឃើញនាយបើកឡានចេញទៅណាក៏ម៨នដឹងទើបសួរ

«ឯងដើរខុសផែនការយើងហើយនៅមានមុខឲ្យយើងទៅគេងផ្ទះម៉ាក់យើងទៀតហ៌??» នាយស៊កមកវិញគេក៏ស្ងាត់មាត់ព្រោះតែនាយនិយាយត្រូវ តែបន្ទោសនាយតូចក៏មិនបានដែរព្រោះគេខ្នាញ់ម៉ាក់នាយពេកអត់តបតវាមិនកើតហា នាយឲ្យស្ងាត់ៗកុំមាត់គេក៏តមាត់គាត់ខុសផែនការ ហើយមិនឲ្យយំបែរជាសម្ដែងយំយែករត់ចេញមកក្រៅបាត់ទៀត

«ចឹងពួកយើងទៅគេងនៅណាវិញឥឡូវនិង??» គេសួរទាំងមុខឈ្មួលៗបែបដឹងខុស

«......» នាយមិនតបជំនួសមកវិញដោយការស្ងាត់ខ្ជិលឆ្លើយព្រោះអ្នកខ្លះសួរនោះសួរមិនចេះហត់សោះណា

«លោក....??» ដោយនាយមិនឆ្លើយគេក៏បែរមុខមកហៅម្ដងទៀត តែនាយនៅតែស្ងាត់

«Hwang Hyunjin.....!!» ម្ដងនេះមិនមែនហៅធម្មតាទេគឺស្រែកយកតែម្ដង សំណាងហើយឡាននាយមានកញ្ចក់ការពារមិនឲ្យឮសម្លេងនិងមើលពីខាងក្រៅមិនឃើញកុំអីគេថាFelix មនុស្សមិនគ្រប់បាត់ហើយនាយក្រាស់នៅតែមិនខ្ជីតបទៀត

«អាប្រុសមុខងាប់ អាប្រុសផ្ដាច់ការ អាប្រុសចិត្តខ្មៅ ហៅចង់លានអណ្ដាតហើយមិនឆ្លើយនិងឯងទៀត» នាយតូចបានត្រឹមតែជេរនាយក្នុងចិត្តទេព្រោះបើជេរឲ្យឮខ្លាចhyunjin សំពោងគេលែងបានរស់

+skip

ងឺត~~នាយក្រាស់ចាប់ហ្រ្វាំងឡានងឺតជាហេតុបណ្ដាលឲ្យកម្លោះតូចយើងដែរអាលៃងោកដេកក៏បុកក្បាលនិងរបាំងឡានមុខមួយទំហឹង

«អូយ....ហើយលោកឯងចាប់ហ្វ្រាំងតិចៗទៅវាថី ពកក្បាលហើយទេដឹង??» នាយតូចសម្លក់មុខនាយហើយសឹមមកស្ទាបក្បាលខ្លួន

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now