Ep 4 រៀនសម្របខ្លួន

Comenzar desde el principio
                                        

«យី...ហឹសខ្ជិលឈ្លោះជាមួយមនុស្សសម្ដីឥតមាយាទណាស់ គឺអ្នកមីងបានឲ្យយើងសួរឯង....########»

«អើក...ចាំខ្ញុំគិតមើលសិនបង» គុកៗ* និយាយទូរស័ព្ទដឹងរឿងហើយតែមិនដឹងរឿងអីសុខៗផ្ទះរបស់គេក៏មានអ្នកគោះទ្វារ

«បងtaប៉ុណ្ណឹងសិនបានហើយខ្ញុំមានការ» នាយតូចស្ដីចប់ក៏បិទទូរស័ព្ទនិងដើរមកបើកទ្វារទាំងក្ដៅក្រហាយមួយតង់ទៀត

«ហើយស្អីក៏ម៉េសៗអាណាគេមករកស្អីទៀតហើយវ៉ើ....??» នាយតូចបើកទ្វារភ្លាមបើកកន្លើតជំទាលភ្លាមតែក៏ត្រូវអាក់វិញពេលឃើញថាម្នាក់មកសារនេះជាបុរសសង្ហារមុខងាប់Hyunjinសោះ

«ចាប់ពីថ្ងៃស្អែកនេះឯងនិងត្រូវក្លាយជាសង្សារនៃកូនប្រុសក្នុងចំណោមសម្ព័ន្ធនាគទាំងបួនហើយតែនៅសម្ដីសម្ដៅមាយាទអន់ចឹងទៀតដដែល??» នាយចោទសួរដោយសម្លេងត្រជាក់ល្ហឹម

«អ្ន...អ្នកណាប្រាប់លោកថាខ្ញុំនិងជាសង្សារលោក?ហើយលោកដឹងលេខកូនចូលផ្ទះខ្ញុំបានយ៉ាងម៉េច??» នាយតូចតាមពិតខ្លាចHyunjinចង់លិចនោម តែខំប្រឹងធ្វើខ្លាំង

«លក្ខខណ្ឌយើងឲ្យឯងប៉ុណ្ណឹងហើយនៅមិនយល់ព្រមទៀត?ហើយលំដាប់យើងនេះរឿងអីដែរថាមិនដឹងលេខកូដផ្ទះឯង ឯងថាទៅមើល?» hyunjin មានការដាក់ខ្លួនអង្គុយលើសាឡុងចោទសួរទាំងញញឹមលាក់គំនួច បែបផ្ចាញ់ផ្ចាល់មកវិញទៀត

«ឥឡូវនិយាយមក ថាមកធ្វើស្អីបើដឹងថាខ្ញុំយ៉ាងម៉េចហើយ?» ដោយធ្វើស្អីនាយមិនបានក៏សួររកហេតុផលផ្សេង

«មកនាំឯងទៅសម្របខ្លួន ពេលធ្វើជាសង្សារយើងក៏មិនមានអ្វីធ្លោះធ្លោយ ទៅងូតទឹក ស្លៀកពាក់ខោអាវឲ្យត្រឹមត្រូវមកយើងទុកពេលឲ្យ20នាទី» នាយនិយាយទាំងដាក់គំហិត

«ស្អីគេ20នាទី?តែលុបមុខនិងក៏អស់ពេលហើយ» គេប្រកែក

«ឯងចង់សាកការអត់ធ្មត់របស់យើងមែន??» សួរទាំងសង្គ្រឺតធ្មេញ

«ហឹស....» គ្រាំង*ដោយខឹងចិត្តធ្វើស្អីនាយមិនកើតនាយតូចទាញកន្សែងចូលបន្ទប់ទឹកបិទទ្វារសឹងរលំផ្ទះ បណ្ដាលឲ្យhyunjinអស់សំណើចនិងចរិកគេជាខ្លាំង

សង្សារលេងៗ//Hyunlix❤️‍🔥//(ចប់)Donde viven las historias. Descúbrelo ahora