«ខ្ញុំសួរលោកដូចឆោត មនុស្សស្អាត ឆ្លាត មាននិងសុភាពមានច្រើនណាស់ហើយវាល្មិចលោកឯងបានជាមកឲ្យខ្ញុំធ្វើសង្សារនៀគ អត់មានមកញ៉ែញ៉ង់អីទេ លេងមកដល់ចាប់បង្ខំឲ្យធ្វើសង្សារចឹងម៉ងហី?? ឬអាងតែខ្លួនឯងអ្នកមាន??» Hyunjinឮសម្ដីប៉ប៉ាច់នេះហើយនាយទទួលស្គាល់បើសិនជាមិននៅទីសាធារណៈទេ នាយគក់Felixឲ្យចេញកោះជាមិនខាន មនុស្សស្អីអាគេនិយាយមិនទាន់ចប់ផងតាំងមកអេចអូចហើយ
«យើងសួរដូចឆោតវិញបើចាំយើងនិយាយឲ្យអស់ហើយឯងសួរតាមក្រោយទៅវាថី??» ដោយឃើញនាយសង្រ្គឺតធ្មេញពេកនាយតូចលេបទឹកមាត់ក្អឹកស្ងាត់ច្រៀបអង្គុយធ្មឹងដូចរូបចម្លាក់
«យើងចង់ឲ្យឯងធ្វើជាសង្សារលេងៗរបស់យើង គឺទៅបោកបញ្ឆោតប៉ាម៉ាក់យើងកុំឲ្យគាត់មកបង្ខំយើងរៀបការទៀត/ ហាស៎...??ថាម៉េច?» ឮតែគោលបំណងនាយហើយគេបើកភ្នែកស្ទើរលាន
«អីក៏ទ្រង់ភ្ញាក់ផ្អើលម្ល៉េះ??»
«ខ្ញុំអត់លេងចូលជាមួយលោកទេណា លំដាប់លោកប៉ុន្នឹងហើយ ចុះប៉ាម៉ាក់លោកទៀតប៉ុណ្ណាទៅ?? ចុះបើគាត់ចាប់បានថាខ្ញុំបោកគាត់ ខ្ញុំនេះមិនចប់ហើយទេហី??» Felix ក្រវីក្បាលតតាត់
«បើឯងចូលរួមសម្ដែងល្ខោននេះក៏បានន័យថាអ្វីគ្រប់យ៉ាងអំពីឯងគឺយើងអ្នកទទួលខុសត្រូវទាំងអស់ យើងប៉ុន្នឹងហើយបើប៉ាយើងដឹងការពិត ការពារឯងកុំឲ្យប៉ាយើងខ្វៃដូចជ្រូកមិនបាន??? អ្វីដែរសំខាន់ផែនការយើងធានា100%គាត់គ្មានថ្ងៃចាប់បានទេ បើឯងមិនធ្វើឲ្យធ្លោះធ្លោយ តួសម្ដែងនេះមានតែឯងនោះទេដែរសាកសមនិងទ្រាំទ្របាន» នាយនិយាយលើកចិញ្ចើមយ៉ាងសង្ហារ
«តែ....ហេតុអ្វីក៏ខ្ញុំត្រូវជួយលោក? បើខ្ញុំគ្មានផលចំណេញអ្វីផងនិង? បើជួយលោកហើយខ្ញុំបានអី??» Felix ក៏អោបដៃសួរខ្មឺតមកវិញ
«50លាន$...» នាយកម្លោះលើកកែវកាហ្វេមកក្រេបតិចៗនិយាយមកយ៉ាងធម្មតាបំផុតតែសម្រាប់Felixអ្នកស្ដាប់ចំហមាត់ធ្លុង រលុងស្មារតីភ្លាម
«5..0...50...50លាន$?លោក...?» Felixចោតសួរទាំងភ្លឹងភ្លាំងយកតែមែនទែន នេះគេស្លន់មួយទំហឹងព្រះយូឡាយហើយ មិនតិចទេណា50លាន$លោកព្រះ(😭🙏)
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥//(ចប់)
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
Ep 3 ជួលសម្ដែងល្ខោន
Start from the beginning
